រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រទេសថៃ លោក Somsak Thepsutin បានថ្លែងថា អ្នកទោសនៅពន្ធនាគារនាភាគឥសាន នៃខេត្តបុរីរាម ប្រមាណប្រហែល១០០នាក់បាននាំគ្នាធ្វើកុប្បកម្ម វាយបំបែកកញ្ចក់បង្អួចហែកគុករត់ចេញ ក្រោយមានពាក្យចចាមអារ៉ាមថា មានអ្នកទោសនៅក្នុងពន្ធនាគារនោះឆ្លងវីរុសCOVID-19 កាលពីថ្ងៃអាទិត្យ ។
https://www.facebook.com/jarinram/videos/2687200211379092/
លោក Somsakបាននិយាយថា អ្នកទោសមួយចំនួនបានរត់គេចខ្លួនបាត់ ប៉ុន្តែរហូតមកដល់ពេលនេះ មាន៧នាក់ ត្រូវបានចាប់យកមកវិញ ។ លោកបានបន្តថា ការច្របូកច្របល់នេះ បានចាប់ផ្តើមនៅម៉ោងប្រហែល១១ និង៤៥ នាទីព្រឹក នៅក្នុងសាលបរិភោគអាហារ ខណៈពេលដែលអ្នកយាមការិយាល័យរវល់ធ្វើការជួសជុលបន្ទប់។
អ្នកទោសប្រមាណ១០០នាក់ ដែលពួកគេខ្លះប្រឈមនឹងការកាត់ទោសប្រហារជីវិតបានដុតបំផ្លាញសាលបរិភោគអាហារ និងបានកម្ទេចបន្ទប់ សម្រាប់សូរសុខទុក្ខសាច់ញាតិ ហើយខណៈផ្សែងក្រាស់ខ្មួលខ្មាញ់អ្នកទោសទាំងនោះ បានចាប់ផ្តើមរត់គេចចេញពីគុកតែម្តង ។
យ៉ាងណាមិញ មន្ត្រីពន្ធនាគារជូនដំណឹងដល់អភិបាលខេត្តនិងស្នើឱ្យប៉ូលិស និងយោធារៀបចំប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីស្ទាក់ចាប់អ្នកទោសទាំងនោះដែរ ។
ចែករំលែកព័តមាននេះ