ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ FIFA ថា​ម៉ិក​ស៊ីកូ​អាច​រៀប​ចំ​ប្រកួត​បាល់​ទាត់​ដោយ​គ្មាន​បញ្ហា​ទោះ​បី​មាន​អំពើ​ហិ.ង្សា​ក្ដី

1 ម៉ោង មុន

ទីក្រុង​ម៉ិកស៊ីកូ​ស៊ីធី៖ សហ​ព័ន្ធ​បាល់​ទាត់​ពិភព​លោក​ហ្វ៊ី​ហ្វា (FIFA)​យល់​ថា​គ្មាន​អ្វី​ដែល​ត្រូវ​​​ព្រួយ​បារម្ភ​ទេ​ពាក់​ព័ន្ធ​នឹង​គម្រោង​​​ប្រកួត​បាល់​ទាត់​ពិភព​លោក​វើល​ខាប់ (World Cup) ​នៅ​ប្រទេស​ម៉ិក​ស៊ី​កូ​​។ វើល​ខាប់​ឆ្នាំ​២០២៦​នេះ​នឹង​រៀប​ចំ​ឡើង​នៅ​ក្នុង​ប្រទេស​បី​នៃ​តំបន់​អាមេរិក​ខាង​ជើង​គឺ​អាមេរិក, កាណាដា​ និ​ងម៉ិក​ស៊ីកូ​។ ការ​ចេញ​មក​បញ្ជាក់​របស់​​ហ្វ៊ី​ហ្វា​បន្ទាប់​ពី​មាន​អំពើ​ហិង្សា​ដ៏​ខ្លាំង​ក្លា​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ម៉ិក​ស៊ីកូ​។…

ទីក្រុង​ម៉ិកស៊ីកូ​ស៊ីធី៖ សហ​ព័ន្ធ​បាល់​ទាត់​ពិភព​លោក​ហ្វ៊ី​ហ្វា (FIFA)​យល់​ថា​គ្មាន​អ្វី​ដែល​ត្រូវ​​​ព្រួយ​បារម្ភ​ទេ​ពាក់​ព័ន្ធ​នឹង​គម្រោង​​​ប្រកួត​បាល់​ទាត់​ពិភព​លោក​វើល​ខាប់ (World Cup) ​នៅ​ប្រទេស​ម៉ិក​ស៊ី​កូ​​។ វើល​ខាប់​ឆ្នាំ​២០២៦​នេះ​នឹង​រៀប​ចំ​ឡើង​នៅ​ក្នុង​ប្រទេស​បី​នៃ​តំបន់​អាមេរិក​ខាង​ជើង​គឺ​អាមេរិក, កាណាដា​ និ​ងម៉ិក​ស៊ីកូ​។ ការ​ចេញ​មក​បញ្ជាក់​របស់​​ហ្វ៊ី​ហ្វា​បន្ទាប់​ពី​មាន​អំពើ​ហិង្សា​ដ៏​ខ្លាំង​ក្លា​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ម៉ិក​ស៊ីកូ​។ ក្នុង​នោះ ​​សមត្ថ​កិច្ច​បើក​ប្រតិ​បត្តិ​ការ​បាញ់​សម្លាប់​មេ​ខ្លោង​គ្រឿង​ញៀន​ដ៏​ល្បី​ឈ្មោះ​អែល​ មេន​ឆូ (El Mencho)​។

ប្រធាន​ហ្វ៊ី​ហ្វា​ លោក​ដ្យានី អាំង​ហ្វង់​ទីណូ (Gianni Infantino) ហ៊ាន​និយាយ​ដោយ​ទំនុក​ចិត្ត​ថា​ម៉ិក​ស៊ីកូ​អាច​រៀប​ចំ​ការ​ប្រកួត​វើល​ខាប់​ឆ្នាំ​២០២៦​ដោយ​គ្មាន​បញ្ហា​។ ទី​ក្រុង​ក្វា​ដា​ឡា​ហារ៉ា (Guadalajara) ដែល​ត្រៀម​រៀប​ចំ​ការ​ប្រកួត​ដែ​រនោះ​កំពុង​កើត​មាន​អំពើ​ហិង្សា​យ៉ាង​កក្រើក​ដោយ​សារ​ក្រុម​ឈ្មួញ​គ្រឿង​ញៀន​ ឬ​កា​ថែល (cartel) វាយ​ប្រហារ​សង​សឹក​ឱ្យ​​គ្នា​របស់​ពួក​គេ​។ នៅ​តាម​ផ្លូវ​ហាយ​វេ​ និង​ផ្លូវ​ធំៗ​ គេ​ឃើញ​រថ​យន្ត​ត្រូវ​បាន​ដុត​បំផ្លាញ​​គ្មាន​សល់​។​

ប៉ុន្តែ​ប្រធាន​ហ្វ៊ី​ហ្វា​​​ធានា​ថា​អ្វី​ៗនឹង​ដំណើរ​ការ​បាន​ល្អ​, ការ​ប្រកួត​នឹង​ក្លាយ​ជា​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​។ នៅ​ក្នុងប្រតិ​បត្តិ​ការ​កម្ចាត់​មេ​ខ្លោង​គ្រឿង​ញៀន​នោះ មនុស្ស​យ៉ាង​តិច​៧៤​នាក់​ត្រូវ​ពលី​ជីវិត​​។ នៅ​ក្នុង​ចំណោម​នោះ​ភាគ​ច្រើន​បំផុត​ជា​កង​កម្លាំង​ប្រដាប់​អាវុធ។​ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ជា​ជន​ស៊ីវិល​។ ​​នៅ​ពេលបើក​ប្រតិ​បត្តិ​ការ​​នោះ ប្រជា​ជន​ធម្ម​តា និង​អ្នក​ទេស​ចរ​ភ័យ​ស្លន់​ស្លោ​ និង​ស្វែង​រក​កន្លែង​លាក់​ខ្លួន​គ្រប់​ៗ​គ្នា​នៅ​ពេល​ក្រុម​កាថែល​ដាក់​រនាំង​បិទ​ផ្លូវ​នៅ​ក្នុង​រដ្ឋ​ចំនួន​ម្ភៃ​របស់​​​ម៉ិក​ស៊ីកូ​។ បន្ទាប់​មក​ ពួក​គេ​ដុត​បំផ្លាញ​រថ​យន្ត​របស់​ជន​ស៊ីវិល​ដែល​ចត​នៅ​ស្ងៀម​។

នៅ​សល់​មិន​ដល់​​៤​​ខែ​ទៀត​ទេ ការ​ប្រកួត​វើល​ខាប់​នឹង​ចាប់​ផ្ដើម​។ ជន​ជាតិ​ម៉ិកស៊ីកូ​ម្នាក់​ឈ្មោះ​ហ្សា​វី​យេ​ ប៉េរ៉េ (Javier Perez) ប្រាប់​ថា​នៅ​ថ្ងៃ​ផ្ទុះ​អាវុធ​នោះ​ កន្លែង​កើត​ហេតុ​ប្រៀប​បាន​នឹង​សមរភូមិ​យោធា​យ៉ាង​ពិត​ប្រាកដ​។ ប៉ុន្តែ​ប្រធាន​ហ្វ៊ីហ្វា​យល់​ថា​ប្រិយ​មិត្ត​ដែល​គាំទ្រ​វិស័យ​បាល់​ទាត់​អាច​ទៅទស្សនា​ដល់​ទី​កន្លែង​បាន​ព្រោះ​គ្មាន​ហានិ​ភ័យ​ចំពោះ​ពួក​គេ​ទេ​​។ ប្រធានា​ធិបតី​ម៉ិក​ស៊ីកូ​ក៏​ថ្លែង​ស្រដៀង​គ្នា​នេះ​ដែរ​។ លោក​ស្រី​ថា​សភាព​ការណ៍​ចាប់​ផ្ដើម​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ​ហើយ​៕ ប្រភព៖ អាល់​ចា​ស៊ីរ៉ា (Al Jazeera) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ