ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​មី​យ៉ាន់​វា.យ​ប្រ.ហារ​តាម​អាកាស​លើ​មូល​ដ្ឋាន​ពួក​ឧទ្ទាម ស្លា.ប់ជន​ស៊ីវិល​១៧​នាក់

6 ម៉ោង មុន

ទី​ក្រុង​រ៉ង់​ហ្គូន៖ ថ្មីៗ​នេះ យោធា​មីយ៉ាន់​ម៉ា​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​មូល​ដ្ឋាន​របស់​ក្រុម​ប្រឆាំង​នៅ​រដ្ឋ​រ៉ាក់​ខាញ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​១៧​នាក់​ និង​របួស​១៤​នាក់​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ក្នុ​ងស្រុក​។ នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​ក៏​មាន​ស្ត្រី និង​កុមារ​មួយ​ចំនួន​ផង​ដែរ​។ ទី​តាំង​ដែល​រង​ការ​វាយ​ប្រហារ​នោះ​ស្ថិត​នៅ​ភូមិ​យឹង​ហ្គូ (Yoengu) ស្រុក​ផុន​ណា​គ្យុន…

ទី​ក្រុង​រ៉ង់​ហ្គូន៖ ថ្មីៗ​នេះ យោធា​មីយ៉ាន់​ម៉ា​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​មូល​ដ្ឋាន​របស់​ក្រុម​ប្រឆាំង​នៅ​រដ្ឋ​រ៉ាក់​ខាញ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​១៧​នាក់​ និង​របួស​១៤​នាក់​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ក្នុ​ងស្រុក​។ នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​ក៏​មាន​ស្ត្រី និង​កុមារ​មួយ​ចំនួន​ផង​ដែរ​។ ទី​តាំង​ដែល​រង​ការ​វាយ​ប្រហារ​នោះ​ស្ថិត​នៅ​ភូមិ​យឹង​ហ្គូ (Yoengu) ស្រុក​ផុន​ណា​គ្យុន (Ponnagyun)។ នេះ​បើ​​តាម​ការ​ផ្សាយ​របស់​វិទ្យុ​សំឡេង​ប្រជា​ធិប​តេយ្យ​ភូមា (DVB)​​។

ភូមិ​នេះ​ស្ថិត​ចម្ងាយ​៣៣​គីឡូ​ម៉ែត្រភាគ​​ឦសាន​ទី​ក្រុង​សិត​ថ្វេ​ (Sittwe) ដែល​ជា​រដ្ឋ​ធានី​របស់​រដ្ឋ​រ៉ាក់​ខាញ​។ ទី​ក្រុង​នេះ​ត្រូវ​កង​ទ័ព​អារ៉ាខាន់ (Arakan Army) វាយដណ្ដើម​យក​បាន​ពី​របប​សឹក​មីយ៉ាន់​ម៉ា​​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០២៤​ និង​បន្ត​កាន់​កាប់​រហូត​ដល់​សព្វ​ថ្ងៃ​។ អារ៉ាខាន់​ជា​ចលនា​ប្រដាប់​អាវុធ​របស់​ជន​ជាតិ​ភាគ​តិច​ដែល​ប្រឆាំង​​នឹង​របប​សឹក​មីយ៉ាន់​ម៉ា​។ ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​​ឈ្មោះ​ជន​រង​គ្រោះ​ទាំង​១៧​នាក់​ដែល​សុទ្ធ​សឹង​ជា​ជន​ស៊ីវិល​។ ក្នុង​នោះ​មាន​កុមារ​៣​នាក់​។

ចាប់​តាំង​ពី​មាន​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ដើម​ឆ្នាំ​២០២១ រហូត​មក​ដល់​ពេល​នេះ​​ មនុស្ស​រាប់​ពាន់​នាក់បាន​ស្លាប់ ខណៈ​ដែល​មនុស្ស​៣,៦​លាន​នាក់​ត្រូវ​ផ្លាស់​ប្ដូរ​កន្លែង​រស់​នៅ​ (នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា) ដើម្បី​គេច​ចេញ​ពី​ការ​ប្រយុទ្ធ​គ្នា​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​។ សាក្សី​ដែល​បាន​ឃើញ​ហេតុ​ការណ៍​វាយ​ប្រហារ​នោះ​ផ្ទាល់​ភ្នែក​បាន​រៀប​រាប់​ថា​ទិដ្ឋ​ភាព​នៅ​ពេល​នោះ​គឺ​ពិត​ជា​សាហាវ​ណាស់​។ អគារ​បួន​ ឬ​ប្រាំ​ខ្នង​ត្រូវ​ភ្លើង​ឆេះ​។

អ្នក​ខ្លះ​ស្រែក​យំ​យ៉ាង​កង​រំពង​ ខណៈ​ដែល​សាក​សព​មនុស្ស​រាយ​ប៉ាយ​ពាស​ពេញ​ដី​ដោយ​សារ​អានុ​ភាព​នៃ​គ្រាប់​បែក​ទម្លាក់​ពី​លើ​អាកាស​។ រដ្ឋ​រ៉ាក់​ខាញ​កាល​ពី​មុន​មាន​ឈ្មោះ​ថា​អារ៉ា​ខាន់​ (Arakan)។ រដ្ឋ​នេះ​ជា​ទី​តាំង​ដែល​រង​ការ​វាយ​ប្រហារ​ខ្លាំង​ក្លា​ជាង​គេ​។ យោធា​មីយ៉ាន់​ម៉ា​ពិបាក​វាយ​ប្រហារ​តាម​ជើង​គោក​ដោយ​សារ​កង​ទ័ព​អារ៉ាខាន់​បិទ​ខ្ទប់​យ៉ាង​ជិត​ឈឹង​។ ហេតុ​នេះ​យោធា​មីយ៉ាន់​ម៉ា​ច្រើនជ្រើស​រើស​ការ​​​វាយ​ប្រហារ​តាម​​ផ្លូវ​អាកាស​៕ ប្រភព៖ អាល់​ចា​ស៊ីរ៉ា (Al Jazeera) និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ