ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​បាត់​បង់​ជីវិត​​​ជាង​៣៧​ពាន់​នាក់​ហើយ​លើ​ពិភពលោក ​ពិសេស​នៅ​អឺរ៉ុប

3 ឆ្នាំ មុន

បណ្ដា​ប្រទេស​អឺរ៉ុប ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​ហាក់ដូចជា​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ហើយ មក​ដល់​ថ្ងៃ​ទី​៣០​ ខែមីនា​ ក្នុង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន ដែល​ក៏​ទោះបី​មានការ​បង្ខាំង​មនុស្ស​មិន​ឲ្យ​ចេញ​ទៅ​ណា​មក​ណា ប៉ះពាល់​ដល់​មនុស្ស​ជិត​ពាក់កណ្ដាល​នៃ​ពិភពលោក ក៏​វីរុស​នោះ នៅ​បន្ត​ឆ្លង​រាលដាល​ខ្លាំង​ពិសេស​នៅ​សហរដ្ឋអាមេរិក​។…

បណ្ដា​ប្រទេស​អឺរ៉ុប ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​ហាក់ដូចជា​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ហើយ មក​ដល់​ថ្ងៃ​ទី​៣០​ ខែមីនា​ ក្នុង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន ដែល​ក៏​ទោះបី​មានការ​បង្ខាំង​មនុស្ស​មិន​ឲ្យ​ចេញ​ទៅ​ណា​មក​ណា ប៉ះពាល់​ដល់​មនុស្ស​ជិត​ពាក់កណ្ដាល​នៃ​ពិភពលោក ក៏​វីរុស​នោះ នៅ​បន្ត​ឆ្លង​រាលដាល​ខ្លាំង​ពិសេស​នៅ​សហរដ្ឋអាមេរិក​។

មនុស្ស​ប្រមាណ​ជា​ជាង​៣៧.០០០​នាក់​ហើយ​បាន​បាត់​បង់​ជីវិត​​លើ​ពិភពលោក​ដោយសារ​វីរុស​ហើយ​នៅ​អ៊ី​តា​លី ចំនួន​អ្នក​​បាត់​បង់​ជីវិត​​ឡើង​ហួស​ពី​១១.០០០​នាក់​។

អ៊ី​តា​លី​អ្នក​ឆ្លង​ថ្មី​ចុះ​ថយ​តែ​៨១២​នាក់​ទៀតបាត់​បង់​ជីវិត
ទីភ្នាក់ងារ​ការពារ​ស៊ី​វិល​អ៊ីតា​លី​ប្រកាស​នា​ថ្ងៃ​ទី​៣០​មីនា​ថា ចំនួន​អ្នក​ឆ្លង​វីរុស​ថ្មី​នៅ​អ៊ីតា​លី​មាន​ការ​ចុះ​ថយ​យ៉ាង​ច្បាស់ តែ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​​ប្រចាំ​ថ្ងៃ​មានការ​កើនឡើង ជាមួយ​អ្នក​បាត់​បង់​ជីវិត៨១២​នាក់​ថែម​ទៀត នាំ​ឲ្យ​ចំនួន​សរុប​នៃ​អ្នក​បាត់​បង់​ជីវិត​​​ឡើង​ដល់​១១.៥៩១​នាក់​។

ជាមួយ​អ្នក​ឆ្លង​ថ្មី​៤.០៥០​នាក់​ថែម​ទៀត​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ក្នុង​ប្រទេស​នេះ ឡើង​ដល់​១០១.៧៣៩​នាក់​។ ប្រទេស​នេះ​ដែល​ប្រជាជន ត្រូវ​រស់នៅ​ក្នុង​ការ​បង្ខាំង ចាប់តាំងពី​ប្រមាណ​ជា​៣​ស​ប្ដា​ហ៍​មក​ហើយ រៀបរាប់​ពី​អ្នក​ឆ្លង​ថ្មី​៥.២១៧​នាក់​នា​ថ្ងៃ​ទី​២៩​មីនា និង​៥.៩៧៤​នាក់​នា​ថ្ងៃ​ទី​២៨​មីនា ។ ក្នុង​ចំណោម​មនុស្ស​ឆ្លង​វីរុស​នៅ​អ៊ី​តា​លី អ្នកជំងឺ​១៤.៦២០​នាក់​បានជា​សះស្បើយ​គិតដល់​ថ្ងៃ​ទី​៣០​មីនា ។

អ៊ី​តា​លី​ជា​ប្រទេស​ដែល​តាម​ផ្លូវការ មាន​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​​ដោយសារ​វីរុស​ច្រើន​ជាងគេ​លើ​ពិភពលោក​។ ថ្ងៃ​ទី​២៧​មីនា​ជា​ថ្ងៃ​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​ក្នុង​ប្រទេស​នេះ ដល់​ទៅ​៩១៩​នាក់​។

អេ​ស្ប៉ា​ញ​ជា​ប្រទេស​ទី​២ ​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​បំផុត​ដោយសារ​វីរុស​លើ​ពិភពលោក ជាមួយ​អ្នក​បាត់​បង់​ជីវិត​​​កើន​ដល់​៧.៣៤០​នាក់​។ តែ​ប្រទេស​នេះ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​ បន្ត​ធ្លាក់​ចុះ នាំ​ឲ្យ​គេ​គិត​ថា​កម្រិត​កំពូល​នៃ​ការ​ឆ្លង​ក្នុង​ប្រទេស​នេះ​ជិត​ឈាន​ដល់​ហើយ​។ ប្រទេស​នេះ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ដោយ​កម្រិត​ចំនួន​អ្នកចូលរួម ក្នុង​ការ​បញ្ចុះសព​អ្នក​បាត់​បង់​ជីវិត​ត្រឹមតែ​៣​នាក់​។

អង់គ្លេស​អ្នកបាត់​បង់​ជីវិតកើន​ជាង​១.៤០០​នាក់
ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​តាម​អាជ្ញាធរ​អង់គ្លេស​ថា បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​ថ្មី​១៨៩​នាក់​ថែម​ទៀត រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​នៅ​ចក្រភព​អង់គ្លេស នាំ​ឲ្យ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​សរុប​ឡើង​ដល់​១.៤០៨​នាក់​។ មក​ដល់​ថ្ងៃ​ទី​៣០​មីនា គិត​ត្រឹម​វេលា​ម៉ោង​៩​ម៉ោង​ក្នុងស្រុក ចំនួន​អ្នក​ឆ្លង​វីរុស​ក្នុង​ប្រទេស​នេះ បាន​ឡើង​ដល់​២២.១៤១​នាក់​។

នៅ​អង់គ្លេស​វីរុស​បាន​ឆ្លង​រហូត​ដល់​ព្រះ​អង្គ​ម្ចាស់​ឆាល នាយករ​ដ្ខ​មន្ត្រី​និង​រដ្ឋមន្ត្រី​សុខាភិបាល​។ ព្រះ​អង្គ​ម្ចាស់​ឆាលរ​ជ្ច​ទាយាទ​បាន​ចាក​ចេញពី​ការ​បង្ខាំង​ខ្លួន​នៅ​ដាច់​ពី​គេ​ហើយ កាលពី​ថ្ងៃ​ទី​៣០​មីនា ​ក្រោយ​ពី​ឆ្លង​វីរុស​។ ព្រះ​អង្គ​ម្ចាស់​ឆាល​ព្រះ​ជន្ម​៧១​ព្រះ​វស្សា តាម​ព្រះ​បរមរាជវាំង​ថា ទ្រង់​មាន​សុខភាព​ល្អ​ក្រោយ​ពី​ស្តិ​ត​នៅ​ដាច់​ពី​គេ​អស់​រយៈពេល​៧​ថ្ងៃ​មក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ