ខេត្តព្រះវិហារ ៖ ស្របពេលដែលពិភពលោកលោកកំពុងដាក់វិធានការទប់ស្កាត់វីរុសកូវីដ១៩ រួមទាំងរាជរដ្ឋាភិបាលភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ជម្រុញដល់គ្រប់ស្ថាប័នធ្វើការត្រៀមទីតាំងព្យាបាល និងអោយកម្លាំងនៅតាមព្រំដែនធ្វើការត្រួតពិនិត្យសុខភាពជាប្រចាំ ដាក់ដោយឡែកជាបណ្តោះអាសន្នរយៈពល១៤ថ្ងៃ ដើម្បីពិនិត្យរកវីរុសកូវីដ១៩។
ជាមួយគ្នានេះដែរ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ លោកសេនីយ៍ទោ នាង ឃីម មេបញ្ជាកងពលតូចថ្មើរជើងលេខ៤១ បានអោយក្រុមគ្រូពេទ្យនៃការិយាល័យសុខា
ភិបាលរបស់កងពលធ្វើការត្រួតពិនិត្យ និងធ្វើតេស្តរកវីរុសកូវីដ១៩ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១។
ការពិនិត្យទៅលើកងទ័ពចំនួន៦១៣នាក់ ពុំបានរកឃើញកងទ័ពណាម្នាក់មានផ្ទុកវីរុសកូវីដ១៩ឡើយ ហើយការពិនិត្យនេះ ធ្វើឡើងក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ផៃ សុផាត មេបញ្ជាការរនាយសេនាធិការ និងចង្អុលបង្ហាញពីលោកឧត្តមសេនី
យ៍ទោ នាង ឃីម បានជម្រុញដល់មន្ត្រីពេទ្យកងពលធ្វើការវាស់កម្តៅដល់កងទ័ព និងធ្វើការតាមដានជាប្រចាំ បើសិនជាមានមុខសញ្ញាសង្ស័យ។
តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានអោយក្រុមការងារពេទ្យបន្តចុះពិនិត្យនៅគ្រប់បណ្តានៅអង្គភាពចំណុះកងពល និងផ្សព្វផ្សាយ តាមការណែនាំរបស់ក្រសួងសុខាភិបាលដល់កងទ័ពដូចជាធ្វើអនាម័យ ដោយលាងសម្អាតដៃជាមួយសាប៊ូ ឬទឹកអាល់កុល និងពាក់ម៉ាស់ផងដែរ៕ (កែសម្រួលដោយ ៖ ធីតា)
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ