ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​បារម្ភ​! ចំនួន​អ្នក​ឆ្លង COVID-19 នៅ​សហរដ្ឋអាមេរិក កើន​លើស​ចិន ២​ដង

4 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តុ​ន ៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​វី​ដ​១៩ នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​ដល់ ៣.០០០​នាក់ នេះ​បើ​យោង​តាម​ការ​បូក​សរុប​ចុង​ក្រោយ​ពី​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និង​វិស្វកម្ម នៃ​សាកលវិទ្យាល័យ ច​ន​ហ៊ប​ឃី​ន​ស៍ (CSSE)…

វ៉ា​ស៊ី​ន​តុ​ន ៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​វី​ដ​១៩ នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​ដល់ ៣.០០០​នាក់ នេះ​បើ​យោង​តាម​ការ​បូក​សរុប​ចុង​ក្រោយ​ពី​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និង​វិស្វកម្ម នៃ​សាកលវិទ្យាល័យ ច​ន​ហ៊ប​ឃី​ន​ស៍ (CSSE) ថ្ងៃ​ទី​៣០ មីនា​នេះ (​ម៉ោង​ក្នុង​តំបន់​) ។

គិត​ត្រឹម​ម៉ោង​៩ និង​៣០​នាទី ថ្ងៃ​ទី​៣១ មីនា​នេះ សហរដ្ឋអាមេរិក​បាន​រាយការណ៍​ថា មាន​អ្នកជំងឺ​កូ​វី​ដ​១៩ ស្លាប់​ចំនួន ៣.០០៨ នាក់ និង​មាន​អ្នក​ឆ្លង COVID-19 ចំនួន​ជាង ១៦៣.០០០​ករណី ដែល​ចំនួន​នេះ​កើន​លើស​ប្រទេស​ចិន​ទ្វេ​ដង ខណៈ​ចិន​មាន​ត្រឹម ៨១,៥០០​ករណី ។

នៅ​រដ្ឋ​ញូ​វ​យ៉​ក​វិញ មាន​ទាំង​ករណី​និង​ការ​ស្លាប់​ច្រើន​បំផុត ធៀប​នឹង​រដ្ឋ​ផ្សេង​ៗ​ទៀត​នៅ​ទូ​ទាំង​សហរដ្ឋអាមេរិក ដោយ​មាន​អ្នក​ឆ្លង​ជាង ៦៧.០០០ ករណី និង​យ៉ាង​ហោច​ណាស់ ១.៣០០​នាក់​បាន​ស្លាប់ ។

នៅ​ទូ​ទាំង​ពិភពលោក មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប​ជាង ៧៨៥,០០០ ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​មនុស្ស​ស្លាប់ ៣៧.៨០០​នាក់ ខណៈ​មនុស្ស​ជាង ១៦៥.០០០​នាក់ បានជា​សះស្បើយ​ពី​ជំងឺ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ