ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាអូឡាំពិក«តូក្យូ២០២០»លើកទៅ​ថ្ងៃទី​២៣ ​កក្កដា ឆ្នាំក្រោយ​

4 ឆ្នាំ មុន

ជប៉ុន​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​នៃ​ការ​បញ្ជាក់​ពី​ការ​លើក​ថ្ងៃ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​តូ​ក្យូ​២០២០ ទៅ​ថ្ងៃ​ទី​២៣ ​កក្កដា ​ឆ្នាំ​ក្រោយ២០២១។ នាឡិកា​ធំ​នៅ​តូ​ក្យូ​ត្រូវ​បាន​គេ​ដាក់​ឱ្យ​រាប់​ថយក្រោយ​បង្ហាញ​ថា ​នៅ​សល់ ៤៧៩​ថ្ងៃ​ទៀត ទើប​ដល់​ថ្ងៃ​កម្មវិធី​សំខាន់​ចាប់ផ្តើម​ ។…

ជប៉ុន​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​នៃ​ការ​បញ្ជាក់​ពី​ការ​លើក​ថ្ងៃ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​តូ​ក្យូ​២០២០ ទៅ​ថ្ងៃ​ទី​២៣ ​កក្កដា ​ឆ្នាំ​ក្រោយ២០២១។ នាឡិកា​ធំ​នៅ​តូ​ក្យូ​ត្រូវ​បាន​គេ​ដាក់​ឱ្យ​រាប់​ថយក្រោយ​បង្ហាញ​ថា ​នៅ​សល់ ៤៧៩​ថ្ងៃ​ទៀត ទើប​ដល់​ថ្ងៃ​កម្មវិធី​សំខាន់​ចាប់ផ្តើម​ ។

នាឡិកា​ឌី​ជី​ថ​ល ​នៅ​មុខ​ស្ថានីយ​តូ​ក្យូ​ដ៏​ល្បីល្បាញ ត្រូវ​បាន​ដំឡើង​ដើម្បី​រាប់​ថយក្រោយ​ដល់​ថ្ងៃ​ដែល​ការ​ប្រកួត​កីឡាករ​តម្លៃ​១២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​កមក​ដល់​។ នៅ​ពេល​មុន​នេះ គេ​ប្រើ​វា​ដើម្បី​តែ​បង្ហាញ​ម៉ោង​ធម្មតា កំឡុង​ពេល​គេ​ប្រកាស​ពន្យារពេល​ការ​ប្រកួត​កាលពី​ថ្ងៃ​ចន្ទ ដោយសារ​តែ​ការ​វាយលុក​វីរុស​​កូ​វី​ដ​-​​១៩​។

ការ​ពន្យា​រពេល​នេះ​ ​បណ្តាល​ឱ្យ​មាន​ភាព​មិន​ច្បាស់លាស់​ សម្រាប់​អាជីវកម្ម​និង​អ្នក​ឧបត្ថម្ភ​កម្មវិធី​នេះ​។ យ៉ាង​ហោច​ណាស់ ​ហាង​អេ​ឡិច​ត្រូ​និក​មួយ​ បាន​ផ្លាស់​ប្តូរ​ការ​បង្ហាញ​ទីផ្សារ​របស់​ខ្លួន​យ៉ាង​ខ្លី ដើម្បី​បង្ហាញ​ថា​ នៅ​សល់​៩៩៩​ថ្ងៃ​ទៀត ដែល​បញ្ជាក់​ពី​ភាព​មិន​ប្រាកដប្រជា​អំពី​ពេលវេលា​នៃ​ព្រឹត្តិការណ៍​កីឡា​នេះ​ ។

កាលពី​ថ្ងៃ​ចន្ទ អ្នក​រៀបចំ​កម្មវិធី​បាន​ប្រកាស​ថា​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៨ ខែសីហា​។ ក្រុម​មន្ត្រី​បាន​និយាយ​កាលពីមុន​ថា ការ​ប្រកួត​នឹង​នៅ​តែ​ត្រូវ​បាន​គេ​ហៅ​ថា “​តូ​ក្យូ ២០២០” ទោះបីជា​ពួក​គេ​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ឆ្នាំ​២០២១ ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ