ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IOC ប្រកាស​កាល​បរិ​ចេ្ឆ​ទ​ថ្មី​នៃ​កីឡា​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ

3 ឆ្នាំ មុន

គណៈកម្មការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) បាន​ព្រមព្រៀង​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ប្រទេស​ជប៉ុន ដោយ​សម្រេច​ឱ្យ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ២៣ ខែ កក្កដា ឆ្នាំ ២០២១…

គណៈកម្មការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) បាន​ព្រមព្រៀង​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ប្រទេស​ជប៉ុន ដោយ​សម្រេច​ឱ្យ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ២៣ ខែ កក្កដា ឆ្នាំ ២០២១ រហូត​ដល់​ថ្ងៃ​ទី ៨ ខែ សីហា បន្ទាប់​ពី​ត្រូវ​បាន​ពន្យារពេល​មួយ​ឆ្នាំ​ដោយសារ​តែ​ការ​រាតត្បាត​នៃ​វីរុស Covid-19 នៅ​ទូ​ទាំង​ពិភពលោក ។

ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ បាន​ធ្វើការ​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​ធ្វើការ​សម្រេចចិត្ត​។

បើ​ទោះជា​ត្រូវ​ពន្យារពេល ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​នៅ​តែ​ត្រូវ​បាន​គេ​ហៅ​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ដដែល​បើ​ទោះបីជា​បាន​កើតឡើង​នៅ​ឆ្នាំ ២០២១ ក៏​ដោយ ។

ដោយឡែក​ការ​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ២៤ ខែសីហា ឆ្នាំ ២០២០ ឥឡូវនេះ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី ២៤ ខែ សីហា ដល់​ថ្ងៃ​ទី ៥ ខែ កញ្ញា​ឆ្នាំ ២០២១ ។

លោក Thomas Bach ប្រធាន IOC បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​ជឿជាក់​ថា​ដោយ​ធ្វើការ​រួម​គ្នា​ជាមួយ​គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍​ទីក្រុង​តូ​ក្យូ ២០២០, រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​, រដ្ឋាភិបាល​ជប៉ុន និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ យើង​អាច​ធ្វើ​ជា​ម្ចាស់​នៃ​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​មាន​មួយ​នេះ​» ។

សូម​បញ្ជាក់​ថា​គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី ៣១ ខែ មីនា​នេះ ករណី​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​ដែល​បណ្តាល​មក​ពី​វីរុស Covid-19 នៅ​ទូ​ទាំង​ពិភពលោក បាន​កើនឡើង​ដល់​ជាង ៧៨៤,០០០​ករណី ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន ៣៧,៧៨០​នាក់ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ