កីឡាករ​បាល់ទាត់​អាជីព​ជប៉ុន​ដំបូង​គេ​ម្នាក់​ឆ្លង Covid-19


ក្លិប​បាល់ទាត់​ជប៉ុន Vissel Kobe បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៣០ ខែមីនា​នេះ​ថា ខ្សែការពារ Gotoku Sakai បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​វិជ្ជមាន​សម្រាប់​វីរុស​ប្រភេទ​ថ្មី Covid-19​។

អតីត​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​ជប៉ុន​រូប​នេះ បាន​ធ្លាក់ខ្លួន​ឈឺ​ដោយ​ឡើងក​ម្តៅ​រហូត ៣៨​អង្សា​សេ ចាប់តាំងពី​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី​២៥ ហើយ​ខកខាន​ការ​ហ្វឹកហាត់​នៅ​ថ្ងៃ​នៅ​ថ្ងៃ​បន្ទាប់​។ សីតុណ្ហភាព​របស់​គេ​បាន​ធ្លាក់​ចុះ​មក​នៅ ៣៧,៦ អង្សា​សេ ប៉ុន្តែ​គេ​ត្អូញត្អែរ​ពី​ការ​ឈឺក្បាល និង​មិន​ស្រួលខ្លួន ហើយ​ក៏​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា មាន​សញ្ញា​វិជ្ជមាន​នៃ​វីរុស​នេះ​នៅ​ឯ​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត Hyogo​។

សូម​បញ្ជាក់ Gotoku Sakai បាន​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​បំផុត​គេ​ក្នុង​ប្រទេស​ជប៉ុន ដែល​ឆ្លង​វីរុស Covid-19 នេះ ។

ក្លិប Vissel Kobe បាន​បញ្ជាក់​បន្ថែម​ថា «​នា​ពេល​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​កីឡាករ ឬ​បុគ្គលិក​ណា​ម្នាក់​ក្រៅពី Sakai បាន​បង្ហាញ​រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​នេះ​នៅឡើយ​ទេ ។ យើង​នឹង​ធ្វើការ​ពិនិត្យ​សុខភាព​កីឡាករ និង​បុគ្គលិក​ក្រោម​ការ​ណែនាំ​របស់​មណ្ឌល​សុខភាព​ដែល​មាន​សមត្ថភាព​»​ ៕ (ដកស្រង់​ចេញពី Goal.com)

កីឡាអន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ