ខេត្តបន្ទាយមានជ័យ ៖ សាកសពស្រ្តីចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញស្លាប់អណ្តែតទឹកកាលពីវេលាម៉ោង ៦និង ៣០នាទីព្រឹក ថ្ងៃទី០២ តុលា ២០១៤ នៅចំណុច ភូមិតាអុង ឃុំប៉ោយចា ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យបង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។
តាមនគរបាលប៉ុស្តិ៍ប៉ោយចា បានឱ្យដឹងថាស្រ្តីចំណាស់ដែលស្លាប់នេះមានឈ្មោះ ភួង ថងបែ អាយុ៧៨ឆ្នាំ មានទីលំនៅភូម-ឃុំ កើតហេតុ ។ ប្រភពព័ត៌មានដែលបានឱ្យដឹងថាសពស្រ្តីចំណាស់ខាងលើ មិនទាន់ដឹងស្លាប់ដោយសារមូលហេតុអ្វីនៅឡើយទេ ព្រោះសមត្ថកិច្ចមូលដ្ឋានកំពុងធ្វើការស្រាវជ្រាវ ហើយតាមការពិនិត្យទៅលើខ្លួនសាកសពគឺមិនមានអ្វីទាក់ទងទៅនឹងអំពើមនុស្សឃាតឡើយ ។ក្រោយពិនិត្យរូចសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ។
ចែករំលែកព័តមាននេះ