តារា​កំប្លែង​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ទទួលមរណភាព​ដោយសារ​វីរុស COVID-19


តារា​កំប្លែង​ជនជាតិ​ជប៉ុន​ដ៏​ល្បីល្បាញ​លោក Ken Shimura ដែល​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ឆ្លង​វីរុស COVID-19 ត្រូវ​បាន​រាយការណ៍​ថា បាន​ទទួលមរណភាព​ហើយ និង​បាន​ក្លាយជា​តារា​ជនជាតិ​ជប៉ុន​ដំបូង​គេ ដែល​បាន​ស្លាប់​ដោយសារ​វីរុស​នេះ​ ។

មរណភាព​របស់​លោក​នៅ​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍ ដោយ​បាន​បង្ហាញ​ពី​ភាព​សោកសៅ​យ៉ាង​ខ្លាំង ក្នុង​ចំណោម​អ្នកគាំទ្រ​ជា​ច្រើន​របស់​លោក​ក្នុង​ប្រទេស​ជប៉ុន ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយ​ថា​ លោក Ken Shimura ដែល​មាន​វ័យ ៧០​ឆ្នាំ​ជាតា​រា​កំប្លែង​ដ៏​ល្បីឈ្មោះ​ម្នាក់​របស់​ប្រទេស​ជប៉ុន ជាមួយនឹង​អាជីព​តាំងពី​ដើម​ទស​វត្ស​ឆ្នាំ ១៩៧០ ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា ធ្លាប់​បាន​ឆ្លង​ការ​វះកាត់​ជំងឺមហារីក​សួត​កាលពី​ឆ្នាំ ២០១៦ ។
គ្របដណ្តប់​លើ​ឆាកកំប្លែង​បែប​ទូរទស្សន៍​នៅ​ទស​វត្ស​ឆ្នាំ ១៩៧០ និង ១៩៨០ សកម្មភាព​ដ៏​ល្បីឈ្មោះ​មួយ​របស់​លោក ។ លោក​ក៏​ធ្លាប់​ជា​សមាជិក​ក្រុម​តន្ត្រី​រ៉ុ​ក និង​ក្រុម​កំប្លែង The Drifters ដែល​បាន​បើក​ការ​ប្រគុំ​តន្ត្រី Beatles របស់​ជប៉ុន​នៅ ក្នុង​ឆ្នាំ ១៩៦៦ ៕ ដកស្រង់​ចេញពី CNA ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ