ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​យន្តហោះ​នៅ​ហ្វី​លី​ពី​ន សម្លា.ប់​មនុស្ស​ទាំងអស់​នៅ​លើ​នោះ

3 ឆ្នាំ មុន

យន្តហោះ​មួយរ​បស់​ហ្វី​លី​ពី​ន​បាន​ផ្ទុះ​និង​សម្លាប់​មនុស្ស​ទាំង​៨​នាក់​នៅ​លើ​នោះ​ នៅ​ក្នុង​ព្រ​លាន​យន្តហោះ​ទីក្រុង​ម៉ានីល ដែលយន្តហោះនោះផ្ទុះកាលពីយប់ថ្ងៃអាទិត្យកន្លងមក​ ។ នេះ​បើយោង​តាម​សេចក្តីរាយ​ការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន Inquierer របស់​ហ្វី​លី​ពី​ន ​។ សារព័ត៌មាន​នេះ​បាន​រាយការណ៍​ថា ​យន្តហោះ​ដែល​មាន​ដឹក​អ្នកជំងឺ​…

យន្តហោះ​មួយរ​បស់​ហ្វី​លី​ពី​ន​បាន​ផ្ទុះ​និង​សម្លាប់​មនុស្ស​ទាំង​៨​នាក់​នៅ​លើ​នោះ​ នៅ​ក្នុង​ព្រ​លាន​យន្តហោះ​ទីក្រុង​ម៉ានីល ដែលយន្តហោះនោះផ្ទុះកាលពីយប់ថ្ងៃអាទិត្យកន្លងមក​ ។ នេះ​បើយោង​តាម​សេចក្តីរាយ​ការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន Inquierer របស់​ហ្វី​លី​ពី​ន ​។

សារព័ត៌មាន​នេះ​បាន​រាយការណ៍​ថា ​យន្តហោះ​ដែល​មាន​ដឹក​អ្នកជំងឺ​ និង​ពេទ្យ​នោះ​មាន​ផ្ទុក​មនុស្ស​៨​នាក់ និងត្រូវ​ហោះហើរ​ទៅ​ជប៉ុន​ ។ វា​បាន​ឆេះ​ហើយ​ក៏​ផ្ទុះ​ដោយ​សម្លាប់​មនុស្ស​ទាំង​៨​នាក់​នៅ​លើ​នោះ​។

រហូត​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​មូលហេតុ​នៃ​ការ​ផ្ទុះ​នោះ​នៅឡើយ​ ។ យន្តហោះ​នោះ​ផ្ទុះ នៅ​ពេល​ដែល​វា​កំពុង​រត់​លើ​ផ្លូវ​រត់​ ដើម្បី​ហោះ​ឡើង ​។ ប៉ូលិស​កំពុង​ស៊ើបអង្កេត​រឿង​នេះ ​ដើម្បី​រក​មូលហេតុ​នៃ​ការ​ផ្ទុះ​យន្តហោះ​នៅ​ព្រ​លាន​យន្តហោះ​ទីក្រុង​ម៉ានីល​នោះ ​៕

អត្ថបទសរសេរ ដោយ