រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសដាក់បញ្ជាឲ្យសមត្ថកិច្ចចុះចាប់អ្នកលក់អាកុលក្លែងក្លាយ ។ ការប្រកាសរបស់សម្តេចតេជោ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ។
សម្តេចបញ្ចាក់ថា ៖«អ្នកលក់អាកុលក្លែងក្លាយក៏ត្រូវចាប់ខ្លួនផងដែ រ ព្រោះថា បើលក់ផលិតផលក្លែងក្លាយបែបនេះក៏ធ្វើឲ្យប៉ះពាល់ និងរីករាលដាលជំងឺកូវីដ១៩ ដដែល អីញ្ចឹងទេត្រូវចាប់យកមក» ។
សូមជម្រាបថា ការដាក់បញ្ជារបស់សម្តេចតេជោ ដើម្បីធ្វើការទងប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។ សម្តេចបានស្នើសមត្ថកិច្ចធ្វើការផ្សព្វផ្សាយ និងអប់រំវិធានការទប់ស្កាត់ការរីករាលដាលជំងឺនៅក្នុងភូមិ ឃុំ ស្រុក ផងដែរដើម្បីចៀងវាងការឆ្លងនៅក្នុងសហគមន៍ ៕
ចែករំលែកព័តមាននេះ