ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាត់ការ​ក្រុម Liverpool ស្រក់​ទឹកភ្នែក​មិនដឹង​ខ្លួន ក្រោយ​ឃើញ​វី​ដេ​អូ​មួយ (មានវីដេអូ)

3 ឆ្នាំ មុន

អ្នកចាត់ការ​ក្លិប​ហង្ស​ក្រហម Liverpool លោក Jürgen Klopp បាន​និយាយ​ថា លោក​បាន​ស្រក់​ទឹកភ្នែក ក្រោយ​ឃើញ​វី​ដេ​អូ​ពី​សំណាក់​បុគ្គលិក​ពេទ្យ​របស់ NHS ដែល​នាំ​គ្នា​ច្រៀង​ចម្រៀង​ប្រចាំ​ក្លិប…

អ្នកចាត់ការ​ក្លិប​ហង្ស​ក្រហម Liverpool លោក Jürgen Klopp បាន​និយាយ​ថា លោក​បាន​ស្រក់​ទឹកភ្នែក ក្រោយ​ឃើញ​វី​ដេ​អូ​ពី​សំណាក់​បុគ្គលិក​ពេទ្យ​របស់ NHS ដែល​នាំ​គ្នា​ច្រៀង​ចម្រៀង​ប្រចាំ​ក្លិប Liverpool គឺ​បទ «You’ll Never Walk Alone» កំឡុង​ពេល​ដែល​ពួក​គេ​កំពុង​បំពេញភារកិច្ច ក្នុង​ការ​ជួយ​សង្គ្រោះ​អ្នកជំងឺ​បាន​ផ្ទុក​វីរុស Covid-19 ។

បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​ខាងលើ​បាន​និយាយ​ថា​«​វា​ពិតជា​អស្ចារ្យ​ណា ។ ខ្ញុំ​បានឃើញ​វី​ដេ​អូ​របស់​មនុស្ស​នៅ​ក្នុង​មន្ទីរពេទ្យ ដែល​នៅ​ខាងក្រៅ​កន្លែង​ថែទាំ ហើយ​នៅ​ពេល​ពួក​គេ​ចាប់ផ្តើម​ច្រៀង​ចម្រៀង You’ll Never Walk Alone ខ្ញុំ​ចាប់ផ្តើម​យំ​ភ្លាម​ៗ​។ មិន​គួរ​ឱ្យ​ជឿ ប៉ុន្តែ​វា​បាន​បង្ហាញ​អ្វី​ៗ​គ្រប់យ៉ាង ពួក​គេ​មិន​ត្រឹមតែ​បំពេញការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ធ្វើ​វា​ដោយ​មាន​ស្មារតី​ល្អ​ណាស់​»​។

ក្រោយ​វី​ដេ​អូ​ត្រូវ​បាន​ចេញផ្សាយ​ទាំង​គ្រូបង្វឹក កីឡាករ រួម​ទាំង​បុគ្គលិក​ក្លិប Liverpool បាន​នាំ​គ្នា​ផ្ញើ​សារ​ថ្លែង​អរគុណ និង​ជូនពរ​ដល់​ក្រុម​បុគ្គលិក NHS ទាំងអស់ ដែល​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់​ខ្លួន កំឡុង​ពេល​ជួប​វិបត្តិ​នេះ ៕ (ដកស្រង់​ចេញពី theguardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ