ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​មនុស្ស ទាំង​ត្រាក់ទ័រ​ត្រូវ​ឃាត់ខ្លួន ខណៈ​កំពុង​ធ្វើ​សកម្មភាព​នៅ​ព្រៃ​លិច​ទឹក

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ត្រាក់ទ័រ​ចំនួន​5​គ្រឿង រួម​ទាំង​មនុស្ស​5​នាក់​ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង បាន​ធ្វើការ​ចាប់​ឃាត់ ខណៈ​ដែល​ពួក​គេ​កំពុង​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក នៅ​ចំណុច​ថ្លុក​កំភ្លាញ ស្ថិត​ក្នុងភូមិ​ល្វា…

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ត្រាក់ទ័រ​ចំនួន​5​គ្រឿង រួម​ទាំង​មនុស្ស​5​នាក់​ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង បាន​ធ្វើការ​ចាប់​ឃាត់ ខណៈ​ដែល​ពួក​គេ​កំពុង​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក នៅ​ចំណុច​ថ្លុក​កំភ្លាញ ស្ថិត​ក្នុងភូមិ​ល្វា ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង​។ កិច្ច​ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​នៅ​ម៉ោង​3​និង​30​នាទី​រសៀល ថ្ងៃ​ទី​27 ខែមីនា ឆ្នាំ​2020 ។

សេចក្តីរាយការណ៍​បន្ត​ថា មនុស្ស​ទាំង​៥​នាក់​ខាងលើ 1-​ឈ្មោះ អៃ អេ​ន អាយុ 29 ឆ្នាំ មាន​ទី​នៅ​ឃុំ​ដា ស្រុក​កំពង់លែង 2- ឈ្មោះ ឈួ​ន​ធិ​ន អាយុ 20 ឆ្នាំ នៅ​ខេត្តកំពង់ស្ពឺ 3- ឈ្មោះ ញ៉ែ​ម ចាន់ នៅ​ខេត្តពោធិ៍សាត់ 4- ឈ្មោះ ម៉​ន សឺ និង 5- ឈ្មោះ ណាំ​សៅ ទាំង​ពីរ​នាក់​នេះ​នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។

លោក​វរសេនីយ៍ទោ ហង្ស សុ​ជាតិ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា ដោយ​ទទួល​ដំណឹង​ថា មាន​ជនខិលខូច​លួច​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក នៅ​តំបន់​ខាងលើ ពេល​នោះ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជា​ឲ្យ​លោក​ដឹកនាំ​កម្លាំង និង​មានការ​សម្រប​សម្រួល​ពី​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​នោះ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប ខណៈ​ដែល​ពួក​គេ​កំពុងធ្វើការ​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ខាងលើ ដោយ​ឃាត់​បាន​គ្រឿងចក្រ​ចំនួន​5​គ្រឿង និង​មនុស្ស​ចំនួន​5 នាក់ ។

លោក​បាន​បន្ត​ថា ក្រោយ​ធ្វើការ​ឃាត់​គ្រឿងចក្រ​ទាំង​5​គ្រឿង ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ទីបញ្ជា​ការ​កងរាជអាវុធហត្ថ ស្រុក​កំពង់លែង និង​បាន​កសាង​សំណុំរឿង​បញ្ជូន​មនុស្ស​ទាំង នាក់​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​លទ្ធផល​នៃ​ការ​ខូចខាត​ដី​ព្រៃ​លិច​ទឹក​តំបន់ 3 នៅ​ចំណុច​ខាងលើ សមត្ថ​កិច្ច​បាន​បញ្ជាក់​ថា រង​ការ​ខូចខាត អស់​ផ្ទៃដី​ចំនួន​ជាង 10 ហិ​កតា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ