ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សំណាងណាស់ដែលម្ចាស់ដឹងខ្លួនទាន់ កុំអី​ស្តាយមិនស្ទើរ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​អន្តរាគមន៍​ឃាត់​បានជនសង្ស័យ​ម្នាក់​​ភ្លាម​ៗ ​ក្រោយ​ពី​ជនសង្ស័យ​​ជិះ​កង់​ឃើញ​សន្តិ​ស​ុខកំពុងដេក​លង់លក់​ ក៏ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​២​គ្រឿង​ តែ​ត្រូវ​ជន​រង​គ្រោះ​ភ្ញាក់ដឹងខ្លួនទាន់ ក៏​ស្រែក​ផ្អើល​ឆា​ឡា​ដល់សមត្ថកិច្ច​ចុះមកឃាត់ខ្លួន​បានតែម្តង ។​ ហេតុការណ៍​​ខាងលើនេះបានកើតឡើង​កាល​វេលា​ម៉ោង​៣​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​អន្តរាគមន៍​ឃាត់​បានជនសង្ស័យ​ម្នាក់​​ភ្លាម​ៗ ​ក្រោយ​ពី​ជនសង្ស័យ​​ជិះ​កង់​ឃើញ​សន្តិ​ស​ុខកំពុងដេក​លង់លក់​ ក៏ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​២​គ្រឿង​ តែ​ត្រូវ​ជន​រង​គ្រោះ​ភ្ញាក់ដឹងខ្លួនទាន់ ក៏​ស្រែក​ផ្អើល​ឆា​ឡា​ដល់សមត្ថកិច្ច​ចុះមកឃាត់ខ្លួន​បានតែម្តង ។​

ហេតុការណ៍​​ខាងលើនេះបានកើតឡើង​កាល​វេលា​ម៉ោង​៣​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែ មីនា ឆ្នាំ ២០២០​នៅ​ចំណុច​ផ្លូវ​១៣៥​កែង​៤៥៤ ស្ថិត​នៅ​ភូមិ​៤ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​ឈ្មោះ កែវ វ​ល្លិ៍ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ​ជា​សន្តិសុខ​ឯកជន ស្នាក់​នៅ​កន្លែង​ក្នុងភូមិឃុំ​​កើតហេតុ​ខាងលើ​ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ស្រុ​ី​ន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សំណង់​មិន​រៀបរយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័​ត៌​មាន​ពី​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​១​បានអោយ​ដឹង​ថា​ មុន​កើតហេតុ​ កម្លាំងសមត្ថកិច្ច​​បាន​​​ចុះល្បាត​​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​ក្នុង​មូលដ្ឋាន​ដើម្បី​បង្ការ​បទល្មើស​លួច​ឆក់​ប្លន់​ផ្សេង​ៗ​ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ឮសូរ​សំឡេង​ប្រជាពលរដ្ឋ​ស្រែក​ផ្អើល​ឆា​ឡាថាមាន​​ចោរលួច​ទូរស័ព្ទ​ ហើយ​ភ្លាម​ៗនគរបាល​​អន្តរាគមន៍​ឃាត់​​ខ្លួន​បាន និង​នាំ​ខ្លួន​យក​មក​ប៉ុស្តិ៍​ដើម្បី​សួរ​នាំ ។

តាម​ប្រភព​ដដែល​​បាន​​បន្ត​ថា ​ជនសង្ស័យ​​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​​លួច​ទូរស័ព្ទ​ចំនួន​២​គ្រឿង​មែន​ ។ ​ពេល​មុន​កើតហេតុ​ ខ្លួន​ជិះ​កង់​​ក្នុង​គោលបំណង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ណា​ដែល​ប្រហែស​ លុះ​មក​ដល់​ប្រទះ​ឃើញ​សន្តិសុខ​ដេក​លក់​លើ​ប៉ៅ​អី​និង​ដាក់​ទូរស័ព្ទ​នៅ​លើ​ក្បាល​ដំណេក​ ហើយខ្លួន​ក៏​ចូល​លួច​យក​បានប្រុង​រត់គេចដែរ ​តែ​ម្ចាស់​ភ្ញាក់​ក៏​ទាន់​ស្រែក​ផ្អើល​ដល់​នគរបាល​ឃាត់​តែ​ម្ដង​ ។​

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវនគរបាល​ឃាត់ខ្លួន​រួម​នឹង​វត្ថុ​តាង​​បញ្ជូន​​ទៅ​កាន់​​អធិការដ្ឋាន​ខណ្ឌ​ ដើម្បី​ចាត់ការ​បន្ត​ ចំណែក​ទូរស័ព្ទ​បាន​ប្រគល់​អោយ​ជន​រង​គ្រោះ​វិញ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ