ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Wuhan បើក​ក្រុង​វិញ ក្រោយ​ពី​បិទ​អស់​​រយៈពេល​២​ខែ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទីក្រុង Wuhan ដែល​ជាទី​ក្រុង​ភាគ​កណ្តាល​របស់​ប្រទេស​ចិន ដែល​វីរុស​នេះ​ត្រូវ​បាន​លេច​ចេញ​កាលពី​ឆ្នាំ​មុន​នោះ បាន​បើក​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​សៅរ៍​នេះ បន្ទាប់​ពី​បិទ​ជិត​ពីរ​ខែ សម្រាប់​ប្រជាជន​របស់​ខ្លួន​ចំនួន ១១​លាន​នាក់​។…

ប្រទេស​ចិន ៖ ទីក្រុង Wuhan ដែល​ជាទី​ក្រុង​ភាគ​កណ្តាល​របស់​ប្រទេស​ចិន ដែល​វីរុស​នេះ​ត្រូវ​បាន​លេច​ចេញ​កាលពី​ឆ្នាំ​មុន​នោះ បាន​បើក​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​សៅរ៍​នេះ បន្ទាប់​ពី​បិទ​ជិត​ពីរ​ខែ សម្រាប់​ប្រជាជន​របស់​ខ្លួន​ចំនួន ១១​លាន​នាក់​។

ទីក្រុង​នៅ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី ត្រូវ​បាន​គេ​ដាក់​ឱ្យ​ស្ថិត​ក្នុង​ការ​បិទទ្វារ កាលពី​ខែមករា ជាមួយនឹង​ការ​បិទផ្លូវ​នៅ​ខាងក្រៅ​ជាយក្រុង និង​ការ​រឹតត្បិត​យ៉ាង​ខ្លាំង​ចំពោះ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​។ ប៉ុន្តែ​មជ្ឈ​មណ្ឌល​ដឹក​ជញ្ជូន និង​ឧស្សាហកម្ម​ដ៏​ធំ​បាន​បង្ហាញ​សញ្ញា​នៃ​ការ​បញ្ចប់​ភាព​ឯកោ​ដ៏​យូរអង្វែង​របស់​​ខ្លួន ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​បង្ហាញ​រថភ្លើង​ដឹក​អ្នកដំណើរ ដែល​ត្រូវ​បាន​អនុញ្ញាត​ជា​ផ្លូវការ​លើក​ដំបូង ដែល​បាន​មក​ដល់ទី​ក្រុង​វិញ​បន្ទាប់​ពី​ពាក់កណ្តាល​អធ្រាត្រ​។

ឥឡូវ​មនុស្ស​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល ប៉ុន្តែ​មិន​ចាកចេញ​ទេ ហើយ​រថភ្លើង​ជា​ច្រើន​ត្រូវ​បាន​គេ​កក់​ទុក​មុន​ពេញ​មួយ​ថ្ងៃ​។ អ្នក​យក​ព័ត៌មាន AFP បានឃើញ​អ្នកដំណើរ​ជា​ច្រើន​បាន​មក​ដល់​ស្ថានីយ៍ Wuhan កាលពី​ថ្ងៃ​សៅរ៍​។ បុគ្គលិក​នៅ​ស្ថានីយ៍​ទាំងអស់​បាន​ត្រៀម​ប្រដាប់​ការពារ​ពេញលេញ​ដោយ​មាន​តុ​ទទួលភ្ញៀវ​រៀបចំ​ជា​ស្រេច ដើម្បី​រៀបចំ​ដំណើរ​ត្រឡប់​ជនភៀសខ្លួន​ដែល​បាន​ចេញ​ទៅ​ក្រៅប្រទេស​។ ឥឡូវនេះ ប្រទេស​ចិន​កំពុង​ប្រយុទ្ធ​ដើម្បី​ត្រួតពិនិត្យ​រលក​នៃ​ករណី​នាំ​ចូល​ដោយ​សារ​តែ​ការ​ឆ្លង​រាលដាល​កើនឡើង​នៅ​បរទេស​។

នៅ​ពេល​អ្នកដំណើរ​តម្រង់​ជួរ ដើម្បី​ចាក​ចេញពី​ស្ថានីយ៍​នៅ​ថ្ងៃ​សៅរ៍ អ្នកខ្លះ​ពាក់​ម៉ាស់​មុខ ស្រោម​ដៃ របាំង​ការពារ​មុខ ឬ​ឈុត​ការពារ​ពេញលេញ​។ រាល់​ការ​មក​ដល់ទី​ក្រុង Wuhan អ្នកដំណើរ​ត្រូវ​បង្ហាញ​លេខ​កូដ​បៃតង​នៅ​លើ​កម្មវិធី​ទូរស័ព្ទ ដើម្បី​បញ្ជាក់​ថា ពួក​គេ​មាន​សុខភាព​ល្អ​។

ការ​សិក្សា​មួយ​នៅ​ស​ប្តា​ហ៍​នេះ បាន​រក​ឃើញ​ថា ការ​ចាក់សោរ​នៅ​ក្នុង​ទីក្រុង​វូ​ហាន ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បញ្ឈប់​វីរុស​រីក​រាលដាល​យ៉ាង​លឿន ប៉ុន្តែ​ក៏​មានការ​ដាស់តឿន​ពី​ការ​បើក​ក្រុង​លឿន​ពេក​ផង​ដែរ​។ មនុស្ស​ជាង ២៥០០​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ ក្នុង​នោះ​មាន​ករណី​ធ្ងន់ធ្ងរ​ជិត ៩០០​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ