ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន UEFA ​ថា ការ​ប្រកួត​បាល់ទាត់​លី​គ​អឺរ៉ុប អាច​នឹង​ត្រូវ​រំសាយ​ចោល

4 ឆ្នាំ មុន

លោក Aleksander Ceferin ប្រធាន UEFA មាន​ប្រសាសន៍​ថា រដូវ​កាល​បាល់ទាត់​បច្ចុប្បន្ន​អាច​នឹង​ត្រូវ​រំសាយ​ចោល ប្រសិនបើ​វា​មិន​អាច​ចាប់ផ្តើម​ការ​ប្រកួត​ឡើង​វិញ នៅ​ចុងខែ​មិថុនា ។…

លោក Aleksander Ceferin ប្រធាន UEFA មាន​ប្រសាសន៍​ថា រដូវ​កាល​បាល់ទាត់​បច្ចុប្បន្ន​អាច​នឹង​ត្រូវ​រំសាយ​ចោល ប្រសិនបើ​វា​មិន​អាច​ចាប់ផ្តើម​ការ​ប្រកួត​ឡើង​វិញ នៅ​ចុងខែ​មិថុនា ។

ការ​ប្រកួត​បាល់ទាត់​លី​គ​នៅ​ទ្វីបអឺរ៉ុប ត្រូវ​បាន​ផ្អាក​ដោយសារ​តែ​ការ​រាតត្បាត​នៃ​វីរុស Covid-19 នៅ​ទូ​ទាំង​ពិភពលោក ដែល​ឈាន​រហូត​ដល់​ការ​ពន្យារពេល ព្រឹត្តិការណ៍ Euro 2020 នៅ​រដូវក្តៅ​នេះ ដោយ​ត្រូវ​បាន​ពន្យារពេល​មួយ​ឆ្នាំ​ទៀត​។

លោក Aleksander Ceferin បាន​និយាយ​ថា «​ប្រសិនបើ​យើង​មិន​អាច​ចាប់ផ្តើម​ការ​ប្រកួត​ឡើង​វិញ​រដូវ​កាល​នេះ នោះ​ប្រហែលជា​នឹង​អាច​ត្រូវ​រំសាយ​ចោល​» ។

ក្នុង​នោះ​លោក​បាន​បញ្ជាក់​ប្រាប់​ទៅ​កាន់​កាសែត​អុី​តា​លី La Repubblica ថា «​យើង​មាន​ផែនការ A, B និង C ។ ជំរើស​ទាំង ៣ គឺ​ត្រូវ​ចាប់ផ្តើម​ការ​ប្រកួត​ឡើង​វី​ញ​ម្តងទៀត​នៅ​ពាក់កណ្តាល​ខែឧសភា និង​មិថុនា ឬ​ក៏​នៅ​ចុងខែ​មិថុនា ។ វា​ពិបាក​ណាស់​សម្រាប់​ខ្ញុំ ក្នុង​ការ​ស្រមៃ​មើល​រាល់​ការ​ប្រកួត​ទាំងអស់ ដែល​ត្រូវ​លេង​ពីក្រោយ​ការ​បិទទ្វារ ប៉ុន្តែ​យើង​នៅ​តែ​មិន​ទាន់​ដឹង​ថា តើ​យើង​នឹង​បន្ត​ការ​ប្រកួត​នេះ​ដោយ​មាន ឬ​គ្មាន​អ្នក​ទស្សនា​»​ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ