ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​​ថា ការ​រក្សា​គម្លាត​​ពី​គ្នា​ជួយ​​កាត់​បន្ថយ​អត្រា​កើត​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

អូស្ត្រាលី ៖ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក ស្កុ​ត ម៉ូ​រី​សុ​ន (Scott Morrison) បាន​និយាយ​កាល​ពី​ថ្ងៃអាទិត្យ​ថា អត្រា​នៃ​ការ​រាលដាល​នៃ​មេរោគ​ឆ្លង​ថ្មី​របស់​អូស្ត្រាលី…

អូស្ត្រាលី ៖ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក ស្កុ​ត ម៉ូ​រី​សុ​ន (Scott Morrison) បាន​និយាយ​កាល​ពី​ថ្ងៃអាទិត្យ​ថា អត្រា​នៃ​ការ​រាលដាល​នៃ​មេរោគ​ឆ្លង​ថ្មី​របស់​អូស្ត្រាលី បាន​ថយ​ចុះ​ពាក់​កណ្តាល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ខណៈ​ដែល​លោក​បាន​ប្រកាស​បន្ថែម​ទឹកប្រាក់​ចំនួន ១.១​ពាន់​លាន​ដុល្លារ​អូស្ត្រាលី (៦៨០​លាន​ដុល្លារ​) ដើម្បី​ពង្រីក​បច្ចេកវិទ្យា​តេ​ឡេ​វេជ្ជសាស្ត្រ និង​សេវា​កម្ម​សុខភាព​ផ្សេង​ទៀត​។

លោក ម៉ូ​រី​សុ​ន បាន​និយាយ​ថា ការ​កើនឡើង​នូវ​ករណី​ប្រចាំ​ថ្ងៃ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ គឺ​មាន​ប្រមាណ ១៣% -១៥% ពោល​គឺ​ធ្លាក់​ចុះ​ពី ២៥% -៣០% ដែល​បានឃើញ​កាលពី​មួ​យស​ប្តា​ហ៍​មុន​។ នេះ​គឺ​បង្ហាញ​ថា ការ​រក្សា​គម្លាត​សង្គម កំពុង​តែ​មាន​ប្រសិទ្ធភាព​។

លោកនាយក​រដ្ឋមន្ត្រី បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា ៖ «​ទាំងនេះ​នៅ​តែ​ជា​អត្រា​នៃ​ការ​កើនឡើង​ខ្លាំង​ពិតប្រាកដ​មែន​»​។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អូស្ត្រាលី លោក គ្រី​ក ហាន់ (Greg Hunt) បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​តែ​មួយ​ថា មាន​សញ្ញា​វិជ្ជមាន​មួយ​ចំនួន​នៃ​ការ​កោង​នៃ​ខ្សែកោង នៃ​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩​។

យោង​តាម​ទិន្នន័យ​ផ្លូវការ​ចុង​ក្រោយ​ពី​ក្រសួងសុខាភិបាល មាន​ករណី​បញ្ជាក់​ថា មាន​ជំងឺឆ្លង​វីរុស​នេះ​ចំនួន ៣៨០៩​នាក់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី កាលពី​ព្រឹក​ថ្ងៃអាទិត្យ ដែល​មាន​ចំនួន ៤៣១​ករណី​ច្រើន​ជាង​ថ្ងៃមុន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​បាត់​បង់ជីវិត​ចំនួន ១៤​នាក់ អាច​បណ្តាល​មក​ពី​វីរុស​នេះ បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល និង​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ការ​បាត់​បង់ជីវិត ២​នាក់​ផ្សេង​ទៀត​នៅ​ព្រឹក​ថ្ងៃអាទិត្យ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ