ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ជ្រើសរើស​ប្រទេស​ម៉ា​ឡេ​ស៊ី សាកល្បងព្យាបាល​លើ​ថ្នាំ Covid-19

4 ឆ្នាំ មុន

គូ​ឡា​ឡាំ​ពួ ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ជ្រើសរើស ប្រទេស​ម៉ា​ឡេ​ស៊ី ជា​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​ដែល​នឹង​ធ្វើការ​ស្រាវជ្រាវ​រួម​គ្នា លើ​ថ្នាំ Remdesivir…

គូ​ឡា​ឡាំ​ពួ ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ជ្រើសរើស ប្រទេស​ម៉ា​ឡេ​ស៊ី ជា​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​ដែល​នឹង​ធ្វើការ​ស្រាវជ្រាវ​រួម​គ្នា លើ​ថ្នាំ Remdesivir ដែល​ត្រូវ​ប្រើ សម្រាប់​ព្យាបាល អ្នកជំងឺ Covid-19 នេះ​បើ​យោង​តាម​សារព័ត៌មាន Malaysia ចេញផ្សាយ​ថ្ងៃ​ទី​២៧ ខែមីនា​នេះ ។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត Noor Hisham Abdullah បាន​និយាយ​ថា ប្រទេស​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​ជ្រើសរើស ដោយសារ​តែ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ស្រាវជ្រាវ និង​ក៏​ដោយសារ​មាន​កន្លែង​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ល្អ​ៗ ផង​ដែរ ។

លោក​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទកាសែត នា​ល្ងាច​ថ្ងៃ​ទី​២៧ ខែមីនា​នេះ​ថា “​យប់​នេះ យើង​នឹង​មានការ​ពិភាក្សា​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ហើយ​របៀបវារៈ ដែល​ត្រូវ​យក​មក​ពិភាក្សា​គ្នា នៅ​ក្នុង​កិច្ចប្រជុំ គឺ​ការ​ស្រាវជ្រាវ​រួម​គ្នា​របស់​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួងសុខាភិបាល​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​” ។

លោក​វេជ្ជបណ្ឌិត Noor Hisham បាន​បន្ត​ថា ប្រទេស​ម៉ា​ឡេ​ស៊ី មាន​គ្លីនិក​សម្រាប់​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ធ្វើការ​ព្យាបាល ។ អ្នក​ស្រាវជ្រាវ​នៃ​ប្រទេស​នេះ ក៏​ត្រូវ​បាន​បណ្តុះបណ្តាល​យ៉ាង​ល្អ​ក្នុង​ការងារ​ស្រាវជ្រាវ​បែប​នេះ​ដែរ ។

លោក​បាន​បន្ថែម​ថា ក្រសួង​នឹង​ធ្វើការ​ស្រាវជ្រាវ​ឱ្យ​បាន​ឆាប់​តាម​ដែល​ថ្នាំ ដែល​អង្គការ​សុខភាព​ពិភពលោក​ផ្តល់​ឱ្យមក ។

ថ្នាំ​នេះ ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក កំណត់​ឲ្យ ទោះបីជា​ថ្នាំ​មាន​ប្រសិទ្ធិ​ភាព​បែប​វិទ្យាសាស្ត្រ ឬ​អត់​ក៏​ដោយ ក៏​យើង​គួរតែ​ធ្វើការ​សាកល្បង​ជា​មុន​សិន ។

លោក​បាន​បន្ថែម​ទៀត​ថា “​យើង​នឹង​ប្រមូល​អ្នកជំងឺ ឲ្យ​ថ្នាំ ហើយ​ត្រួតពិនិត្យ​ផល​ប៉ះពាល់ និង​ប្រសិទ្ធភាព​របស់​វា​ផង​ដែរ​” ។

លោក​វេជ្ជបណ្ឌិត Noor Hisham ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នឹង​ត្រូវធ្វើ​ឡើង​នៅ​មន្ទីរពេទ្យ Sungai Buloh ក៏​ដូច​ជា​មន្ទីរពេទ្យ​ទាំងឡាយ ដែល​ជា​មន្ទីរពេទ្យ​សម្រាប់​អ្នកជំងឺ Covid-19 ។

ថ្នាំ Remdesivir គឺជា​ថ្នាំ​ប្រឆាំង​ពពួក​វីរុស ដែល​ត្រូវ​បាន​ប្រើ ជា​ការ​ព្យាបាល​សម្រាប់​វីរុស អេ​បូ​ឡា និង​វីរុស Marburg ទោះបីជា​ថ្នាំ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា វា​សកម្មភាព​ប្រឆាំង​នឹង​វីរុស RNA ដែល​ដូច​គ្នា​នឹង​វីរុស​ដង្ហើម និង​វីរុស Junin, មេរោគ​គ្រុន Lassa, មេរោគ Nipah, វីរុស Hendra និង​រួម​មាន​វីរុស MERS និង SARS ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ