ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគី​ថៃ​បាន​លើកលែង ២ ចំណុច ដល់​កម្ពុជា​ក្នុង​ការ​បិទ​ច្រក​ទ្វារ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ នា​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២០ ភាគី​ថៃ​នៅ​តែ​បន្ត​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ឆ​ង ចម ខេត្ត​សុរិន្ទ…

រាជធានី​ភ្នំពេញ ៖ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ នា​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២០ ភាគី​ថៃ​នៅ​តែ​បន្ត​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ឆ​ង ចម ខេត្ត​សុរិន្ទ ទល់មុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ ជា​បណ្តោះអាសន្ន​មិន​អនុញ្ញាត​ឲ្យ​អ្នកដំណើរ គ្រប់​សញ្ជាតិ​ចេញ​-​ចូល ឆ្លងកាត់ ដើម្បី​បង្ការ និង​ទប់ស្កាត់ ការ​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩ ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ចេញផ្សាយ​មុន​នេះ​បន្តិច ។

ក្នុង​ការ​បិទ​ច្រក​ទ្វារ​នេះ ភាគី​ថៃ​បាន​លើកលែង ៖
-​ទំនិញ​ដែល​ទទួល​បានការ​អនុញ្ញាត និង​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ ដែល​ទទួល​បានការ​អនុញ្ញាត ព្រមទាំង​បានការ​ឆ្លងកាត់​ត្រួតពិនិត្យ ដោយ​សមត្ថកិច្ច​ទាំង​ភាគី កម្ពុជា​-​ថៃ បាន​ត្រឹមត្រូវ ។


-​ពលរដ្ឋ​ខ្មែរ ឬ​ពលរដ្ឋ​ថៃ ដែល​ត្រូវ​វិល​ត្រឡប់​ចូល​ប្រទេស​រៀង​ៗ​ខ្លួន ។ ពលរដ្ឋ​ខ្មែរ​ដែល​បន្ត​វិល​ចូល​ប្រទេស​វិញ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ មាន​ចំនួន ៣៣៩​នាក់ ស្រី ១០១​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ