ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ស៊ុត​ឡើងថ្លៃ​នៅ​ថៃ អាច​នឹង​ជាប់​គុក​ដល់​៧​ឆ្នាំ

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ការ​ទិញ​ដោយសារ​តែ​ភាព​ភ័យ​ខ្លាច គឺ​ធ្វើ​ឱ្យ​មានការ​ឡើងថ្លៃ ដែល​បាន​ជម្រុញ​ឱ្យ​ក្រសួងពាណិជ្ជកម្ម​គំរាម​ចាត់វិធានការ​ស្របច្បាប់ ប្រឆាំង​នឹង​ការ​កេង​ចំណេញ​។ លោក Manote Chuthapthim ប្រធាន​សមាគម…

ប្រទេស​ថៃ ៖ ការ​ទិញ​ដោយសារ​តែ​ភាព​ភ័យ​ខ្លាច គឺ​ធ្វើ​ឱ្យ​មានការ​ឡើងថ្លៃ ដែល​បាន​ជម្រុញ​ឱ្យ​ក្រសួងពាណិជ្ជកម្ម​គំរាម​ចាត់វិធានការ​ស្របច្បាប់ ប្រឆាំង​នឹង​ការ​កេង​ចំណេញ​។

លោក Manote Chuthapthim ប្រធាន​សមាគម Layer Chicken បាន​ថ្លែង​ថា តម្រូវការ​ពងមាន់​ក្នុង​រយៈពេល ១០​ថ្ងៃ​កន្លង​មកនេះ បាន​កើនឡើង​ដោយសារ​ការ​ភ័យ​ខ្លាច​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ និង​ការ​ប្រកាស​អំពី​ស្ថានភាព​អាសន្ន​ក្នុង​ប្រទេស​។

ប្រជាជន​បាន​មានការ​ភ័យ​ខ្លាច បន្ទាប់​ពី​មានការ​យល់​ច្រឡំ​ថា ពួក​គេ​នឹង​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ចាក​ចេញពីផ្ទះ​។ លោក Manote បាន​និយាយ​ថា តម្លៃ​ភាគច្រើន​បាន​កើនឡើង​នៅ​ក្នុង​ផ្នែក​លក់រាយ ខណៈ​ដែល​ស៊ុត​នៅ​តែ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ធម្មតា ២.៨០​បាត​ក្នុង​ស៊ុត​។ លើស​ពី​នេះ​ទៅ​ទៀត កសិករ​មិន​បាន​ស្តុក​ទុក​ផលិតផល​របស់​ពួក​គេ​ទេ​។

យោង​តាម​ប្រធាន​សមាគម​បានឱ្យ​ដឹង​ថា ទោះ​យ៉ាងណា​នៅ​ពេល​មនុស្ស​នាំ​គ្នា​បុក​ទៅ​ទិញ​នៅ​កន្លែង​លក់រាយ គឺ​ទើប​ធ្វើ​ឱ្យ​អ្នក​លក់រាយ​បានចិត្ត ហើយ​ក៏​ឡើងថ្លៃ​។

ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា ទិន្នផល​ស៊ុត​ប្រចាំ​ថ្ងៃ​នៅ​តែ​មាន​ស្ថេ​រ​ភាព​ត្រឹម ៤១​លាន​គ្រាប់ ក្នុង​មួយ​ថ្ងៃ​។ លោក​រដ្ឋមន្ត្រី​បាន​និយាយ​ថា ម្ចាស់​ហាង​ដែល​លក់​ស៊ុត​ថ្លៃ​កប់​ពពក អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៧​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់ ១៤០,០០០​បាត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ