ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Real Madrid ផ្តល់​កីឡដ្ឋាន​​ធ្វើ​​ជា​កន្លែង​ដាក់​សម្ភារៈ​វេជ្ជសាស្ត្រ

4 ឆ្នាំ មុន

ក្លិប​អធិរាជ​ ស Real Madrid បាន​ប្រកាស​ថា​នឹង​ផ្តល់​កីឡាដ្ឋាន Santiago Bernabeu របស់​ខ្លួន ដើម្បី​ដាក់​សម្ភារៈ​វេជ្ជសាស្ត្រ ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​វីរុស…

ក្លិប​អធិរាជ​ ស Real Madrid បាន​ប្រកាស​ថា​នឹង​ផ្តល់​កីឡាដ្ឋាន Santiago Bernabeu របស់​ខ្លួន ដើម្បី​ដាក់​សម្ភារៈ​វេជ្ជសាស្ត្រ ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 ។

កីឡា​ជា​ច្រើន​ប្រភេទ​ក្នុង​រួម​ទាំង​បាល់ទាត់ ត្រូវ​បាន​ផ្អាក​នៅ​ទូ​ទាំង​ពិភពលោក ក្នុង​គោលបំណង​ដើម្បី​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 ។ ក្របខ័ណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga ក៏​ត្រូវ​បាន​ផ្អាក​ផង​ដែរ ស្រប​ពេល​ដែល​ក្លិប Real Madrid បាន​អនុវត្ត​ដោយ​ដាក់​កីឡាករ​ទាំងអស់​របស់​ខ្លួន ឱ្យ​នៅ​ដាច់​ដោយឡែក​កាលពីដើម​ខែមីនា​នេះ បន្ទាប់​ពី​កីឡាករ​ម្នាក់​នៅ​ក្រុម​បាល់បោះ​របស់​ក្លិប​បាន​ធ្វើតេស្ត​មាន​សញ្ញា​វិជ្ជមាន ។

សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយ​ថា ម្ចាស់​ជើងឯក​ពានរង្វាន់​ទ្វីបអឺរ៉ុប​ចំនួន ១៣​សម័យកាល កំពុងធ្វើការ​ជាមួយ​ក្រុមប្រឹក្សា​កីឡា​ជាតិ​របស់​ប្រទេស ដើម្បី​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នេះ​។

កីឡដ្ឋាន​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៨១,០០០​នាក់ ដែល​មានឈ្មោះ​ថា Santiago Bernabeu នឹង​ផ្តល់​សម្រាប់​ធ្វើ​ជា​កន្លែង​ដាក់​សម្ភារៈ​វេជ្ជសាស្ត្រ ដែល​បាន​បរិច្ចាគ ខណៈ​ក្លិប Real Madrid កំពុង​សម្រប​សម្រួលការ​បរិច្ចាគ​ទៅ​កាន់​ក្រសួងសុខាភិបាល​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២០ នេះ ករណី​ឆ្លង​វីរុស COvid-19 ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ជាង ៥៧.០០០​ករណី និង​មាន​មនុស្ស​ស្លាប់​ជាង ៤.០០០​នាក់ ៕ (ដកស្រង់​ចេញពី beinsports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ