ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ៖ គ្មាន​អ្នក​ណា​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ទេ​នៅ​កម្ពុជា តែ​គ្រោះថ្នាក់​ចរាចរណ៍​ទេ​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​រាល់ថ្ងៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​មិន​ទាន់​មាន​អ្នក​ស្លាប់ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​មិន​ទាន់​មាន​អ្នក​ស្លាប់ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នោះ​ទេ ទោះបី​មាន​មនុស្ស​មួយ​ចំនួន​បាន​ឆ្លង​ជំងឺ​នេះ​ក្តី ។ ប៉ុន្តែ​អ្វី​ដែល​ព្រួយបារម្ភ​នោះ គឺ​គ្រោះថ្នាក់​ចរាច​រា​ណ៍​ផ្លូវគោក​ជា​កត្តា​ដែល​ព្រួយបារម្ភ ព្រោះថា អត្រា​អ្នក​ស្លាប់មាន​ជា​រៀងរាល់ថ្ងៃ ។

មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ អនុក្រឹត្យ​លេខ ៣៩ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១៧ ខែមីនា​នេះ ស្ដី​ពី​ការ​កែសម្រួល​អនុក្រឹត្យ​លេខ ៤៤ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧ ស្ដី​ពី​ការ​ពិន័យ​អន្ត​ការណ៍ ចំពោះ​អំពើ​ល្មើស និង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា នៅ​ទីស្តីការក្រសួង​សម្តេច ស ខេ​ង បាន​លើក​ឡើង​ថា ទោះបីជា​មាន​ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មួយ​ចំនួន​ក្តី ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​មិន​ទាន់​មាន​អ្នក​ណា​ខ​ម្នាក់​ស្លាប់​នោះ​ទេ ។ ផ្ទុយ​គ្រោះថ្នាក់​ចរាចរណ៍​វិញ​បាន​សម្លាប់​មនុស្ស និង​បង្ក​របួស​ស្ទើរ​រាល់ថ្ងៃ ហើយ​មួយ​ឆ្នាំ​កើន​ជា​រៀង​រាល់​ឆ្នាំ ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​បញ្ហា​ស្មុគស្មាញ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ ព្រោះ​ធ្វើ​ឲ្យ​ប្រជាជន​ស្លាប់ និង​របួស​មាន​ចំនួន​កើនឡើង​ក្នុង​មួយ​ឆ្នាំ​ៗ​។ សម្តេច​បន្ត​ថា ចាប់ពី​ឆ្នាំ​២០២០​នេះ ទៅ​ដោយ​មានការ​ស្រាវជ្រាវ​ពី​ឥរិយាបថ​នូវ​ទ​ង្វើ​ដែល​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​ឡើង រាជរដ្ឋាភិបាល​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​នឹង​ផាកពិន័យ​កើន​ពី​៣ ទៅ​៥​ដង​នៃ​ច្បាប់​ចាស់ ។ សម្តេច​ស្នើ​នគរបាល​ចរាចរណ៍​ត្រូវ​ចាប់​អ្នក​បង្ក​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​រត់គេច​មក​អនុវត្ត​ទោស​ឲ្យ​បាន​ដោយ​កុំ​ឲ្យ​រួចខ្លួន​ឲ្យ​សោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ