ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីប្រជុំជនផ្សារវេលរេញមិនអ៊ូរអរដូចពីមុន ក្រោយផ្ទុះកូវីដ-១៩

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នា​ថ្ងៃទី​​​​២៧ មីនា ឆ្នាំ​២០២០ ​ស្រប​​ពេល​ដែល​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ធ្វើ​យុទ្ធនាការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ​នៅ​គ្រប់​តំបន់​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ បច្ចុប្បន្ន​នេះ​ស្ថានភាព​ទូទៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ទាំងមូល​គេសង្កេតឃើញថា ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​រក្សា​អនាម័យ…

ខេត្តព្រះសីហនុ ៖ នា​ថ្ងៃទី​​​​២៧ មីនា ឆ្នាំ​២០២០ ​ស្រប​​ពេល​ដែល​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ធ្វើ​យុទ្ធនាការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ​នៅ​គ្រប់​តំបន់​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ បច្ចុប្បន្ន​នេះ​ស្ថានភាព​ទូទៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ទាំងមូល​គេសង្កេតឃើញថា ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​រក្សា​អនាម័យ ។​

ដោយឡែក​នៅ​តាម​ទីប្រជុំជន​ ជា​ពិសេស​នៅ​តាម​ផ្សារ​នីមួយ​ៗ​នៅ​ក្នុង​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ​ គេ​សង្កេត​ឃើញ​ថា​ មាន​សកម្មភាព​លក់ដូរ​ច្រើន​ដែរ តែ​មិនសូវ​មាន​សកម្មភាព​មមាញឹក​អ៊ូអរ​ដូច​ពី​ពេល​មុន​នោះ​ទេ ហើយ​ជាមួយ​គ្នា​នោះ​នៅ​តាម​ទីផ្សារ​នានា​ក៏​មានការ​បាញ់ថ្នាំ​​កម្ចាត់​មេរោគ​ ​ចំណែក​​បញ្ហា​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​ក្នុង​ទីផ្សារ​​ក៏​មានការ​ប្រុង​ប្រយ័ត្ន​ពី​អនាម័យ​ផ្ទាល់ខ្លួន​ផង​ដែរ​។

​បើ​តាម​អាជីវករ​ដែល​លក់ដូរ​នៅ​តាម​ទីផ្សារ​វាល​វេ​ញ ស្រុក​ព្រៃ​នប់​ បាន​ឲ្យ​កោះសន្តិភាព​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ការ​លក់ដូរ​មាន​ស្ថានភាព​ធ្លាក់​ចុះ​ជាង​លើក​មុន​ច្រើន ដោយ​សារ​មាន​តែ​អ្នកលក់​គ្មាន​អ្នកទិញ ហើយ​ប្រការ​ដែល​មិន​មាន​អ្នកទិញ​នេះ ជា​ពិសេស​មិនសូវ​មាន​អ្នក​ធ្វើ​ដំណើរ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរឆ្លងកាត់​ចេញចូល​ក្នុង​ខេត្ត​ច្រើន​ដូច​មុន ។

បើ​តាម​អភិបាលស្រុក​ព្រៃ​នប់​ លោក សរ កក្កដា បាន​ថ្លែង​ថា នៅ​ក្នុង​ទីរួមខេត្ត​ក្រុងព្រះសីហនុ​គឺ​មាន​អ្នក​​ផ្ទុក​វីរុស​មែន ​តែ​សម្រាប់​តាម​តំបន់​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​ ជា​ពិសេស​ស្រុក​ព្រៃ​នប់​នេះ​គឺ​មិន​ទាន់​មានការ​រីក​រាលដាល​ឆ្លងដល់​មនុស្ស​​ណា​ម្នាក់​ឡើយ ​ស្រប​ពេល​ដែល​អ្នក​​ផ្ទុកវីរុស​​នៅ​ក្នុង​ក្រុង​ខេត្ត​ព្រះ​សីហ​នុ​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​រក្សា​ទុក​នៅ​ដាច់​ដោយឡែក​ មិន​​អនុញ្ញាត​ឱ្យ​​ចេញចូល​ដោយ​សេរី​​ឡើយ ​ដើម្បី​ព្យាបាល​បន្ត​ក្រោម​ការ​មើលថែ​យកចិត្តទុកដាក់​ខ្ពស់​100% មិន​មាន​បញ្ហា​ប៉ះ​ពាល់​ដល់​សុវត្ថិភាព​ប្រជាពលរដ្ឋ​ដែល​មិន​មាន​ផ្ទុក​​ផ្ទុក​​ជំងឺ​នេះ​ទេ​។​

លោកអភិបាលស្រុកបាន​បន្ត​ថា ​ទាំងនេះ​គឺជា​កិច្ចការ​មួយទៀត​របស់​លោក​អភិបាលខេត្ត​ក៏​ដូច​ជា​ប្រមុខ​ថ្នាក់ដឹកនាំ​ជំនាញ​គ្រប់​ស្ថាប័ន សមត្ថកិច្ច បាន​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អនុវត្ត​តាម​អ្វី​ដែល​ជា​វិធានការ​របស់​ក្រសួងសុខាភិបាល​ណែនាំ​អំពី​សុវត្ថិភាព​អនាម័យ​ ក្នុង​នោះ​បណ្ដា​កងកម្លាំងប្រដាប់អាវុធ​និង​ស្ថា​ប័​នពាក់ព័ន្ធ​រាប់​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ លោក​នៅ​បន្ត​យ៉ាង​យកចិត្តទុកដាក់​ចុះ​ផ្សព្វផ្សាយ​ពី​ព័​ត៌​មាន​ផ្សេង​ៗ​ពាក់ព័ន្ធ​ទៅ​នឹង​រក្សា​ការពារ​ទប់ស្កាត់​ជំងឺ​កូវីដ-​19 តាម​មូលដ្ឋាន​គ្រប់​តំបន់​នៅ​ក្នុងស្រុក​ ដើម្បី​បញ្ជ្រាប​ដល់​ការ​ការពារ​ជូន​ដល់​ពលរដ្ឋ​ដើម្បី​ស្វែង​យល់​បន្ថែម​រួម​គ្នា​សហការ​គ្នា​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ នៅ​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ក្នុងស្រុក​និង​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល ។​

លោក​អភិបាលស្រុក​បាន​បន្ថែម​ថា​ ក្រៅពី​ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ អាជ្ញាធរ​មូលដ្ឋាន​ដែល​មាន​សហការ​ពី​មន្ត្រី​មណ្ឌល​សុខភាព​បាន​ចុះ​តាមដាន​គ្រប់​ទីកន្លែង​ភូមិ​ឃុំ​ ជា​ពិសេស​ពលរដ្ឋ​ដែល​មក​ពី​ឆ្ងាយ​ឬ​ក៏​ចេញពី​តំបន់​ដែល​​មាន​កើត​​ជំងឺកូវីដ-១៩ ដើម្បី​ពិនិត្យ​សុខភាព​ក៏​ដូច​ជា​​វាស់​កំ​ដៅ​តាមដាន​សិក្សា​ការពារចៀស​វាង​ការ​ឆ្លង​រីក​រាលដាល​បន្ត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ