COVID-19 ៖ ​ព្រឹ​ទ្ធ​សភា​អា​មេ​រិ​ក​បញ្ចេញ​​ប្រាក់​មហាសាល


សហរដ្ឋអាមេរិក ៖ ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19​នៅ​អា​មេ​រិ​ក តាម​ការ​ប្រកាស​របស់​ទីភ្នាក់ងារ​សុខា​ភិបាល​អា​មេ​រិ​កថា មក​ដល់​ថ្ងៃ​ទី​២៥​ ខែ​មីនា​ ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​និង​៣០​នាទី​ម៉ោង​ក្នុងស្រុកបាន ​កើន​ដល់​លើស​ពី​៦០.០០០​នាក់​។

តាម​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​និង​វិស្វកម្ម​នៃ​ប្រព័ន្ធ​CSSE​អា​មេ​រិ​កថា ចំនួន​អ្នក​ឆ្លង​វីរុស​នៅ​អា​មេ​រិ​ក មាន​ដល់​៦២.០៦៨​នាក់​ជាមួយ​អ្នក​​បាត់​បង់​ជីវិត​​ឡើង​ដល់​ជាង​១.០០០​នាក់​។ រដ្ឋ​ញូ​វ​យ៉​ក​ដែល​ក្លាយជា​ចំណុចកណ្ដាល​នៃ​ការ​ឆ្លង​រាលដាល​វីរុស​ក្នុង​ប្រទេស មាន​អ្នក​ឆ្លង​៣០.៨១១​នាក់​។ រដ្ឋ​ញូ​វ​ចឺ​ស៊ី​មាន​អ្នក​ឆ្លង​៤.៤០២​នាក់ និង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​មាន​អ្នក​ឆ្លង​២.៦៦០​នាក់​។

ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​នៃ​វីរុស​នោះ ព្រឹទ្ធសភា​អា​មេ​រិ​កបាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​កាលពី​ថ្ងៃ​ទី​២៥​មីនា ផែនការ​ជា​ប្រវត្តិសាស្ត្រ​មួយ ដោយ​បញ្ចេញ​ប្រាក់​មហាសាល​ដល់​ទៅ​២០០០​ពាន់​លាន​ដុល្លារ សម្រាប់​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច ដែល​ស្ទះ​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ ដែល​បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​​ជាង​១.០០០​នាក់​ហើយ​នៅ​សហរដ្ឋអាមេរិក​។

ព្រឹទ្ធសភា​បាន​អនុម័ត​គម្រោង​ច្បាប់​នោះ​ដោយ​៩៦​សំឡេង​គ្មាន​សំឡេង​ប្រឆាំង​។ ផែនការ​នេះ​នៅ​ត្រូវ​អនុម័ត​ដោយ​សភា​ដែល​ត្រួតត្រា​ដោយ​ពួក​អ្នក​ប្រជាធិបតេយ្យ មុន​ពេល​ត្រូវ​ប្រ​ធា​ធិ​បតី​ចុះហត្ថលេខា​ផ្ដល់​សុពលភាព​។

បារាំង​ការ​ឆ្លង​នៅ​តែ​លឿន
ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​នៅ​បារាំង​នៅ​តែ​លឿន ជាមួយ​អ្នក​ស្លាប់​ឡើង​ដល់​១.៣៣១​​នាក់​នៅ​មន្ទីរពេទ្យ​។ អគ្គនាយក​សុខាភិបាល​បារាំង​អះអាង​នា​ថ្ងៃ​ទី​២៥​មីនា​ថា ចំនួន​អ្នក​​បាត់​បង់​ជីវិត​​​នៅ​មន្ទីរពេទ្យ​បាន​ឡើង​ដល់​១.៣៣១​នាក់ គឹ​២៣១​នាក់​ថែម​ទៀត រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ នៅ​បារាំង​អ្នក​ឆ្លង​វីរុស​បាន​ឡើង​ដល់​២៥.២៣៣​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ