ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​មួយ​អាច​កម្ចាត់​វីរុស​តែ​១៥​នាទី ​ប្រើ​នៅ​ក្រុង​កាន

4 ឆ្នាំ មុន

ប្រទេស​បារាំង ៖ សាលាក្រុង​កាន​បារាំង​អះអាង​ថា ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​​មីនា ឆ្នាំ ២០២០ ​ទៅ​វិ​ថី​នានា​​នៃ​ទីក្រុង​កាន បាន​​ប្រើ​ផលិតផល​សម្លាប់​មេរោគ​មួយ ដោយ​អះអាង​ថា…

ប្រទេស​បារាំង ៖ សាលាក្រុង​កាន​បារាំង​អះអាង​ថា ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​​មីនា ឆ្នាំ ២០២០ ​ទៅ​វិ​ថី​នានា​​នៃ​ទីក្រុង​កាន បាន​​ប្រើ​ផលិតផល​សម្លាប់​មេរោគ​មួយ ដោយ​អះអាង​ថា វា​អាច​កម្ចាត់​វីរុស​បាន​​ត្រឹមតែ​១៥​នាទី​។ តំបន់​ឯទៀត​ៗ​របស់​បារាំង​ក៏​ត្រៀម​ធ្វើ​តាម​ដែរ​។

សាលាក្រុង​នោះ​ បើ​តាម ​FACEBOOK​ សរសេរ​ថា ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​មីនា ​ទៅ ​វិ​ថី​នានា​នៃ​ទី​ក្រុង​កាន ​នឹង​បាញ់​ទឹក​លាយ​អូ​ដឺ​ហ្សា​វែ​ល ​ដើម្បី​សម្លាប់​វីរុស​។

តាម​ទូរទស្សន៍​ FRANCE 2​ លោក ​THIERRY GAUDINEAU នាយក​ផ្នែក​សម្អាត​ទីក្រុង​កាន​ថ្លែង​ថា ទឹកអូ​ដឺ​ហ្សា​វែ​ល ជា​ទឹក​សម្លាប់​វីរុស ​និង​បាក់តេរី ដែល​អាច​កម្ចាត់​វីរុស ​COVID-19 ​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​។ ដំបូង​យើង​អនុវត្ត​នៅ​តាម​ទីតាំង​រសើប​នានា​​ដូច​ជា មន្ទីរពេទ្យ គ្លីនិក មជ្ឈមណ្ឌល​សុខាភិបាល មន្ទីរពិសោធន៍ បន្ទាប់​មក​យើង​នឹង​ធ្វើ​នៅ​ទូ​ទាំង​ក្រុង​។

សាលាក្រុង​កាន​អះអាង​ទៀត​ថា ផលិតផល​នោះ​ជា​ផលិតផល​ដូច​គ្នា ដែល​ប្រើ​នៅ​កូរ៉េ​ខាងត្បូង​ឬ​នៅ​ចិន​ដែល​អាច​កម្ចាត់​វីរុស​ក្នុង​រយៈពេល​តែ​១៥​នាទី​។ ម្យ៉ាងវិញទៀត​ផលិត​នោះ​វា​មិន​ពុល​និង​គ្មាន​គ្រោះថ្នាក់​សម្រាប់​បណ្ដា​សត្វ​ចិញ្ចឹម​ទៀត​ផង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ