ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​កីឡាករ​ប្រដាល់​២​នាក់​ចូលរួម​បរិច្ចាគ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង COVID-19

4 ឆ្នាំ មុន

កីឡាករ​ប្រដាល់​២​ប្រភេទ​ផ្សេង​គ្នា Conor McGregor និង Amir Khan បាន​ចូលរួម​បរិច្ចាគ ដើម្បី​ចូលរួម​ជាមួយ​យុទ្ធនាការ​ប្រឆាំង​នឹង​វីរុស COVID-19 ។…

កីឡាករ​ប្រដាល់​២​ប្រភេទ​ផ្សេង​គ្នា Conor McGregor និង Amir Khan បាន​ចូលរួម​បរិច្ចាគ ដើម្បី​ចូលរួម​ជាមួយ​យុទ្ធនាការ​ប្រឆាំង​នឹង​វីរុស COVID-19 ។

កីឡាករ​គុន​ចម្រុះ Conor McGregor បាន​សន្យា​ផ្តល់​សម្ភារៈ​ការពារ​មាន​តម្លៃ​១​លាន​អឺ​រ៉ូ​សម្រាប់​ផ្តល់​ជូន​មន្ទីរពេទ្យ​នៅ​ក្នុង​ប្រទេស​កំណើត​អៀរ​ឡង់​។

នៅ​ក្នុង​ឆ្លើយឆ្លង​គ្នា​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ឯកជន​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អៀរ​ឡង់​លោក Paschal Donohoe កីឡាករ Conor McGregor បាន​និយាយ​ថា គេ​មាន​គម្រោង​ទិញ​ឧបករណ៍​ពេទ្យ​ទាំងនេះ​នៅ​ថ្ងៃ​ពុធ មុន​ពេល​ចែកចាយ​វា​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Dublin ។

ដោយឡែក​កីឡាករ​ប្រដាល់សកល Amir Khan និង​អតីត​ម្ចាស់​ជើងឯក light-welterweight world champion បាន​ផ្តល់​ជូន​អាគារ​៤​ជាន់​របស់​ខ្លួន​ដែល​មាន​តម្លៃ ៥​លាន​ផោន​នៅ​ទីក្រុង Bolton ដល់ NHS (​សេវាកម្ម​សុខភាព​ជាតិ​) ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង នឹង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ​។

តាម​ពិត​ទៅ​កន្លែង​នេះ មាន​គោលបំណង​បើក​ជា​កន្លែង​រៀប​អាពាហ៍ពិពាហ៍​នៅ​ខែសីហា ប៉ុន្តែ​ពេល​នេះ បុរស​ជនជាតិ​អង់គ្លេស​រូប​នេះ ត្រៀម​ប្រគល់​កូនសោរ​ដោយ​ទទូច​ថា សុវត្ថិភាព​របស់​សាធារណជន​មាន​អាទិភាព​បំផុត នៅ​ដំណាក់កាល​នេះ​។

បុរស​វ័យ​៣៣​ឆ្នាំ​រូប​នេះ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Twitter ថា «​ខ្ញុំ​ដឹង​ថា​តើ​វា​លំបាក​យ៉ាងណា​សម្រាប់​សាធារណជន ក្នុង​ការ​ទទួល​បាន​គ្រែ​មន្ទីរពេទ្យ កំឡុង​ពេល​នេះ​។ ខ្ញុំ​បាន​ត្រៀម​ផ្តល់​អាគារ​កំពស់ ៤​ជាន់​ដែល​ជា​សាល​រៀប​អាពាហ៍ពិពាហ៍​ដល់ NHS ដើម្បី​ជួយ​ដល់​ប្រជាជន ដែល​រង​គ្រោះ​ដោយសារ​មេរោគ​នេះ​»​៕ (ដកស្រង់​ចេញពី BBC, Standard)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ