ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ ​អី​ុ​តា​លី ​និង​អេ​ស្ប៉ា​ញ​នៅ​​តែ​មាន​អ្នក​ឆ្លង​ និង​អ្នក​​បាត់​បង់​ជីវិត​​ច្រើន

4 ឆ្នាំ មុន

បណ្ដា​ប្រទេស​អឺរ៉ុប ៖ យោង​តាម​តុល្យការ​ផ្លូវការ​ថ្មី ប្រទេស​អ៊ី​តា​លី​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​​នេះ​កត់សម្គាល់​ឃើញ​អ្នក​បាត់​បង់​ជីវិត​​ថ្មី​៦៨៣​នាក់​ដែល​នាំ​ឲ្យ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​សរុប ដោយសារ​វីរុស​COVID-19​ឡើង​ដល់​សរុប​៧.៥០៣​នាក់​តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​រាលដាល​មក​។ ទោះបី​យ៉ាងណា​ការ​កើន​នៃ​ចំនួន​អ្នក​ឆ្លង មក​ដល់​ថ្ងៃ​ទី​២៥​មីនា​នៅ​នឹង​។ តុល្យការ​នោះ​បង្ហាញ​ពី​ការ​កើន​នៃ​ចំនួន​អ្នក​ឆ្លង​ប្រមាណ​ជា​៧,៥% ៣​ថ្ងៃ​ជាប់​គ្នា ដោយ​ចំនួន​អ្នក​ឆ្លង​ពេល​នេះ​មាន​សរុប​ជិត​៧៥.០០០​នាក់​។…

បណ្ដា​ប្រទេស​អឺរ៉ុប ៖ យោង​តាម​តុល្យការ​ផ្លូវការ​ថ្មី ប្រទេស​អ៊ី​តា​លី​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​​នេះ​កត់សម្គាល់​ឃើញ​អ្នក​បាត់​បង់​ជីវិត​​ថ្មី​៦៨៣​នាក់​ដែល​នាំ​ឲ្យ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​សរុប ដោយសារ​វីរុស​COVID-19​ឡើង​ដល់​សរុប​៧.៥០៣​នាក់​តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​រាលដាល​មក​។

ទោះបី​យ៉ាងណា​ការ​កើន​នៃ​ចំនួន​អ្នក​ឆ្លង មក​ដល់​ថ្ងៃ​ទី​២៥​មីនា​នៅ​នឹង​។ តុល្យការ​នោះ​បង្ហាញ​ពី​ការ​កើន​នៃ​ចំនួន​អ្នក​ឆ្លង​ប្រមាណ​ជា​៧,៥% ៣​ថ្ងៃ​ជាប់​គ្នា ដោយ​ចំនួន​អ្នក​ឆ្លង​ពេល​នេះ​មាន​សរុប​ជិត​៧៥.០០០​នាក់​។ អត្រា​អ្នក​ឆ្លង​នោះ​ពិតជា​មាន​ទាប​តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​វីរុស​នៅ​អ៊ីតា​លី​មក​។

តំបន់​LOMBARDIE​នា​ភាគ​ខាងជើង​ប្រទេស​នៅ​តែ​ជា​តំបន់​ដែល​រង​ប៉ះពាល់​ខ្លាំង​ជាងគេ ជា​មួយ​អ្នក​បាត់​បង់​ជីវិត​​៤.៤៧៤​នាក់ កើន​២៩៦​នាក់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ បន្ទាប់​មក ​គឺ​ក្រុង ​EMILIE ROMAGNE ក្នុង​តំបន់​បូ​ឡូញ​ភាគ​ខាងជើង​ប្រទេស​ជាមួយ​អ្នក​​បាត់​បង់​ជីវិត​១.០៧៧​នាក់​។ តំបន់​LOMBARDIE​ដែល​មាន​ក្រុង​មី​ឡាន​ផង​ដែរ ជា​តំបន់​មាន​អ្នក​ឆ្លង​ច្រើន​បំផុត​ដល់​ទៅ​សរុប​៣២.៣៤៦​នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​៧៤.៣៨៦​នាក់​ក្នុង​ទូ​ទាំង​ប្រទេស​។

យោង​តាម​ការ​សិក្សា​មួយ​របស់​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ​ថា ក្នុង​ចំណោម​ខេត្ត​ទាំង​១០៧​របស់​អ៊ីតា​លី ខេត្ត​៥៧​ចំនួន​អ្នក​ឆ្លង​បាន​ឡើង​ដល់​កម្រិត​កំពូល​នៃ​ការ​ឆ្លង​ហើយ​។

ជ្រួលច្របល់​ក្នុង​នាវា​កម្សាន្ត​មួយ​ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​ម្នាក់
នាវា​កម្សាន្ត​មួយ​ដែល​ដឹក​អ្នកដំណើរ​ជា​ច្រើន​រយ​នាក់​បាន​ចូល​ចត​នា​ថ្ងៃ​ទី​២៥​មីនា ក្នុង​កំពង់​ផែ​មួយ​ជិត​ក្រុង​រ៉ូ​ម ក្រោយ​ពី​នារី​ម្នាក់​ឆ្លង​វីរុស​COVID-19 ត្រូវ​បាន​នាំ​ចេញពី​នាវា​នេះ​ដោយ​ពុំ​ដឹង​ថា​តើ មនុស្ស​ឯទៀត​ៗ​ក្នុង​នាវា​នោះ​មាន​អ្នក​ឆ្លង​ដែរ​ឬ​យ៉ាងណា​ឡើយ​។

នារី​ដែល​រក​ឃើញ​ឆ្លង​វីរុស​ជា​ជនជាតិ​អា​ហ្ស​ង់​ទី​ន​។ អ្នកដំណើរ​៧២៦​នាក់​ត្រូវ​បង្ខាំង​ឲ្យ​នៅ​ក្នុង​នាវា ក្រោយ​ពី​នារី​អាយុ​៦៣​ឆ្នាំ​នេះ​ត្រូវ​នាំ​ចេ​ញ្​។ អ្នកដំណើរ​ដទៃ​ៗ​ទៀត​និយាយ​ថា ក្នុង​នាវា មាន​មនុស្ស​ច្រើន​នាក់​មាន​អាកា​រៈ​គ្រុនក្ដៅ​និង​ក្អក​តិច​ៗ ហើយ​ទទួល​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល​ពី​គ្រូពេទ្យ​ប្រចាំ​នាវា​។

អេ​ស្ប៉ា​ញ​ចំនួន​អ្នក​បាត់​បង់​ជីវិត​មាន​លើស​ពី​នៅ​ចិន
ប្រទេស​អេ​ស្ប៉ា​ញ​នា​ថ្ងៃ​ទី​២៥ ​មីនា ​បាន​ក្លាយជា​ប្រទេស​ទី​២ ​ដែល​រង​ការ​ប៉ះពាល់​ខ្លាំ​ង​បំផុត ដោយ​វីរុស​COVID-19​ បើ​គិត​ពី​ចំនួន​អ្នក​បាត់​បង់​ជីវិត ខណៈ​មនុស្ស​ជាង​១​ភាគ​៣​នៃ​ប្រជាជន​ពិភពលោក ក្នុង​នោះ​មាន​ប្រជាជន​ឥណ្ឌា​១,៣​ពាន់​លាន​នាក់ ស្ថិត​ក្រោម​វិធាន​បង្ខាំង​មិន​ឲ្យ​ចេញ​​ក្រៅ ដែល​បែប​នេះ​នាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​និង​សង្គម​។ សរុប​មនុស្ស​ជិត​៣​ពាន់​លាន​នាក់ ត្រូវ​ស្នើ​ឲ្យ​ស្ថិត​នៅ​ក្នុងផ្ទះ​។

នៅ​អេ​ស្ប៉ា​ញ​មក​ដល់​ថ្ងៃ​ទី​២៥ ​មីនា ​រាប់​ឃើញ​អ្នក​​បាត់​បង់​ជីវិត​​៣.៤៣៤​នាក់​ដោយសារ​វីរុស ដែល​នៅ​តិច​ជាង​អុី​តា​លី​តែ​លើស​ពី​នៅ​ចិនដីគោក​។ ដោយ​ខ្វះ​បណ្ដា​ឧបករណ៍​សំខាន់​ៗ ដូច​ជា​ម៉ាស ស្រោមដៃ ប្រដាប់​ជំនួយ​ដកដង្ហើម​ឧបករណ៍​ធ្វើតេស្ត​ជាដើម អេ​ស្ប៉ា​ញ​នឹង​ទិញ​សម្ភារ​ពេទ្យ​ពី​ចិន មាន​តម្លៃ​ប្រមាណ​ជា​៤៣២​លាន​ដុល្លារ​។

នៅ​អេ​ស្ប៉ា​ញ​ក៏​ដូច​ជា​នៅ​ក្នុង​បណ្ដា​ប្រទេស​អឺរ៉ុប​ដទៃ​ៗ​ទៀត​ដែល​រង​ការ​ការ​ប៉ះពាល់​ដែរ បណ្ដា​មន្ទីរពេទ្យ​មាន​អ្នក​ជំំ​ងឹ​ពេញ​ហៀរ ហើយ​បណ្ដា​បុគ្គលិក​ពេទ្យ​កាន់តែ​មាន​ភាព​ហេវ​ហត់​បាក់កម្លាំង​រួច​ឆ្លង​វីរុស ដោយសារ​ខ្វះ​ឧបករណ៍​ការពារ​។ បុគ្គលិក​ពេទ្យ​ជា​ច្រើន​បាន​យំ ព្រោះតែ​ឃើញ​មនុស្ស​ទាំងឡាយ​​បាត់​បង់​ជីវិត​តែ​ម្នាក់​ឯង​ពុំ​មាន​សាច់ញាតិ​បងប្អូន​នៅ​ក្បែរ​

ព្រោះ​អង្គ​ម្ចាស់​ឆាល​អង់គ្លេស​ឆ្លង​វីរុស
ព្រះ​អង្គ​ម្ចាស់​ឆាល​នៃ​ចក្រភព​អង់គ្លេស ព្រះ​ជន្ម​៧១​ព្រះ​វស្សា ធ្វើតេស្ត​ឃើញ​ឆ្លង​វីរុស​COVID-19​។ ការ​ប្រកាស​នា​ថ្ងៃ​ទី​២៥ ខែ​មីនា​ថា ​ព្រះ​អង្គ​ម្ចាស់​ឆាល​ឆ្លង​វីរុស នាំ​ឲ្យ​មានការ​​ភ្ញាក់​​ផ្អើល​ខ្លាំង​ក្នុង​ប្រទេស ដែល​ពេល​នេះ​ត្រូវ​បាន​បិទ​បង្ខាំង​មិន​ឲ្យ​មនុស្ស​ចេញ​ក្រៅ​ផ្ទះ​។ ព្រះ​មហា​ក្សត្រី​យា​នី​អេ​លី​ហ្សា​បែ​តទី​២ ព្រះ​ជន្ម​៩៣​ព្រះ​វ​ស្ស​ទ្រង់​ជ្រាប​ពី​ព្រះ​អង្គ​ម្ចាស់​ឆាល​ឆ្លង​វីរុស​ពី​មាត់​របស់​បុត្រា​ច្បង​នោះ​របស់​ទ្រង់​ផ្ទាល់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ