ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ពី​ជំងឺ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

ថៃ ៖ នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុ​ធ​ចាន​អូ​ចា បាន​ប្រកាស​ពី​ភាព​អាសន្ន​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ដែល​បង្ហាញ​ពី​ការ​រឹត​បន្តឹង​លើ​ការ​រស់នៅ​ធម្មតា​នៅ​ក្នុង​ប្រទេស​ថៃ ខណៈ​ក្រសួងសុខា​ភិបាល​​បាន​បញ្ជាក់​ពី​ការ​ឆ្លង​ថ្មី​ចំនួន​១០៧ នៅ​ក្នុង​ប្រទេស​ក្នុង​រយៈពេល ២៤…

ថៃ ៖ នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុ​ធ​ចាន​អូ​ចា បាន​ប្រកាស​ពី​ភាព​អាសន្ន​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ដែល​បង្ហាញ​ពី​ការ​រឹត​បន្តឹង​លើ​ការ​រស់នៅ​ធម្មតា​នៅ​ក្នុង​ប្រទេស​ថៃ ខណៈ​ក្រសួងសុខា​ភិបាល​​បាន​បញ្ជាក់​ពី​ការ​ឆ្លង​ថ្មី​ចំនួន​១០៧ នៅ​ក្នុង​ប្រទេស​ក្នុង​រយៈពេល ២៤ ម៉ោង​។

ភាព​អាសន្ន​បាន​ចូល​ជា​ធរមាន​នៅ​ទូ​ទាំង​ប្រទេស​កាលពី​ពាក់កណ្តាល​អធ្រាត្រ​ម្សិលមិញ ហើយ​នឹ​ង​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមេសា​។

ការ​ប្រកាស​នេះ បាន​រារាំង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ តាម​រយៈ​ដីគោក​សមុទ្រ និង​អាកាស ទោះបីជា​មាន​ករណី​លើកលែង​មួយ​ចំនួន​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ បេសកកម្ម​ការទូត និង​ជន​បរទេស ដែល​មានការ​អនុញ្ញាត​ការងារ​ក៏​ដោយ​។ លើស​ពី​នេះ​ទៀត ពលរដ្ឋ​ថៃ​ដែល​មាន​លិខិត​អនុញ្ញាត​ពី​ស្ថានទូត និង​លិខិតបញ្ជាក់​សុខភាព​ក្រៅពី​ដំណើរ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​យល់ព្រម​ដោយ​នាយក​រដ្ឋមន្ត្រី នឹង​ត្រូវ​បាន​លើកលែង​ពី​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​។

ក្លឹ​ប​កម្សាន្ត កន្លែង​កម្សាន្ត និង​កន្លែង​លេង​កីឡា​ទាំងអស់​នៅ​ទីក្រុង​បាងកក​, ណុ​ន​បួ​រី​, ផា​ធុម​ថា​នី​, ណា​ខុន​ផាត​, សា​មុត​ប្រា​កាន និង​សា​មុត​សា​ខន ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា បង្ក​ហានិភ័យ​ខ្ពស់​​នៃ​ការ​ឆ្លង ត្រូវ​បាន​គេ​បញ្ជា​ឱ្យ​បិទ​ដោយ​គ្មាន​កំណត់​ដូច​ជា​ស្ប៉ា កន្លែង​ហាត់​សាច់ដុំ និង​ហាង​ម៉ាស្សា​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន Khaosod English កាលពី​ម្សិលមិញ​។

ការ​ទិញ​ស្តុក​ទុក​អាហារ ទឹក​ផឹក និង​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​លើស​កម្រិត នឹង​ត្រូវ​ទទួល​ពិន័យ​។

មន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ​បាន​ប្រាប់​រ៉​យ​ទ័​រថា មាន​ពលករ​ចំណាកស្រុក​ចំនួន ៦០០០០​នាក់ មក​ពី​ប្រទេស​ឡាវ កម្ពុជា និង មី​យ៉ា​ន់​ម៉ា បាន​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គេ​វិញ​ហើយ បើ​គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ