ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FIFA និង WHO អំពាវនាវ​ដល់​កីឡាករ​ចូលរួម​ផ្សព្វផ្សាយ​សារ​ប្រឆាំង​វីរុស COVID-19 (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន

FIFA ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​អន្តរជាតិ និង​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​សហ​ការ​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ឆ្លង COVID-19 ដោយ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី​មួយ ដែល​ដឹកនាំ​ដោយ​កីឡាករ​បាល់ទាត់​ល្បី​ៗ​នៅ​លើ​ពិភពលោក ដែល​កំពុង​អំពាវនាវ​ឱ្យ​ប្រជាជន​ទាំងអស់​នៅ​ជុំវិញ ពិភពលោក…

FIFA ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​អន្តរជាតិ និង​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​សហ​ការ​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ឆ្លង COVID-19 ដោយ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី​មួយ ដែល​ដឹកនាំ​ដោយ​កីឡាករ​បាល់ទាត់​ល្បី​ៗ​នៅ​លើ​ពិភពលោក ដែល​កំពុង​អំពាវនាវ​ឱ្យ​ប្រជាជន​ទាំងអស់​នៅ​ជុំវិញ ពិភពលោក អនុវត្ត​តាម​ជំហាន​សំខាន់​ចំនួន​៥ ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​នៃ​វីរុស​នេះ​។

យុទ្ធនាការ «​ផ្សព្វផ្សាយ​សារ​ដើម្បី​កម្ចាត់​វីរុស​ឆ្លង​» លើកកម្ពស់​ជំហាន​ចំនួន​៥​យ៉ាង​សម្រាប់​ប្រជាជន​អនុវត្ត​ដើម្បី​ការពារ​សុខភាព​របស់​ពួក​គេ ស្រប​តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក ដោយ​ផ្តោត​លើ​ការ​លាងដៃ​, អាកា​រៈ​នៃ​ការ​ក្អក​, ការ​មិន​ប៉ះពាល់​មុខ​, ចម្ងាយ​នៃ​ការ​នៅ​ជិត​គ្នា និង​ស្នាក់​នៅផ្ទះ​ប្រសិនបើ​មាន​អារម្មណ៍​មិន​ស្រួលខ្លួន ។

លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​មាន​ប្រសាសន៍​ថា « FIFA និង​ប្រធាន​លោក Gianni Infantino បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្ញើ​សារ​ប្រឆាំង​នឹង​រោគរាតត្បាត​នៃ​វីរុស​នេះ​តាំងពី​ដំបូង​មក ។ តាម​រយៈ​យុទ្ធនាការ ឬ​ការ​ផ្តល់​មូលនិធិ ក្នុង​នោះ FIFA បាន​ក្រោកឈរ​ឡើង​តទល់​ទៅ​នឹង​វីរុស​នេះ ហើយ​ខ្ញុំ​ពិតជា​រីករាយ​ដែល​បាល់ទាត់​ពិភពលោក​កំពុង​គាំទ្រ​ដល់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​កម្ចាត់​វីរុស​នេះ​។ ខ្ញុំ​គ្មាន​ការ​សង្ស័យ​ទេ​ជាមួយនឹង​ការ​គាំទ្រ​​ប្រភេទ​នេះ ដែល​យើង​នឹង​ឈ្នះ​ជាមួយ​គ្នា​»​។

ដោយឡែក​លោក Gianni Infantino ប្រធាន FIFA ក៏​បាន​មាន​ប្រសាសន៍​ថា «​យើង​ត្រូវការ ការ​ធ្វើ​ការងារ​ជា​ក្រុម​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នេះ​។ FIFA បាន​ចាប់​ដៃគូ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ពីព្រោះ​សុខភាព​គឺជា​អាទិភាព​ចម្បង​បំផុត​។ ខ្ញុំ​សូម​អំពាវនាវ​ដល់​សហគមន៍​កីឡាបាល់ទាត់​នៅ​ទូ​ទាំង​ពិភពលោក ចូលរួម​ជាមួយ​ពួក​យើង​ក្នុង​ការ​គាំទ្រ​ដល់​យុទ្ធនាការ​នេះ ដើម្បី​បញ្ជូន​សារ​អប់រំ​បន្ថែម​ទៀត ដល់​ប្រជាជន​ទូ​ទាំង​ពិភពលោក​។ កីឡាករ​ឆ្នើម ៗ មួយ​ចំនួន​ដែល​បាន​ចូលរួម​រាល់​សកម្មភាព​របស់​ពួក​គេ​ទៅ​ក្នុង​យុទ្ធនាការ​នេះ ហើយ​ត្រូវ​បាន​រួបរួម​គ្នា​នៅ​ក្នុង​បំណង ដើម្បី​ផ្ញើ​សារ​អប់រំ​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​វីរុស COVID-19» ។

គិត​មក​ទល់​ពេល​នេះ​មាន​កីឡាករ​ឆ្នើម និង​គ្រូបង្វឹក​ល្បី​ចំនួន ២៨​នាក់​រួច​មក​ហើយ បាន​ចូលរួម​នៅ​ក្នុង​វី​ដេ​អូ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​១៣​ភាសា​ ៕​ (ដកស្រង់​ចេញពី WHO)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ