ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជបុត្រ​ច្បង​ ស្តេច​ចក្រភព​អង់គ្លេស ឆ្លង COVID-19

4 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ អ្នកនាំពាក្យ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ទី​២៥ មីនា​នេះ​ថា ព្រះ​អង្គ​ម្ចាស់​ឆាល Charles Philip Arthur…

ទីក្រុង​ឡុ​ង​ដ៍ ៖ អ្នកនាំពាក្យ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ទី​២៥ មីនា​នេះ​ថា ព្រះ​អង្គ​ម្ចាស់​ឆាល Charles Philip Arthur George ដែល​ជា​កូនប្រុស​ច្បង និង​ជា​អ្នក​ស្នង​មរតក​រាជបល្ល័ង្ក បន្ត​ពី​មហាក្សត្រី អេ​លី​ហ្សា​បែ​តទី​២ ព្រះ​អង្គ​បាន​ធ្វើតេស្ត​ឃើញ វិជ្ជមាន ចំពោះ COVID-19 ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ បានអោយ​ថា “​ព្រះ​អង្គ​ម្ចាស់ នៃ​ប្រទេស​វែ​ល បាន​ធ្វើតេស្ត​រក​ឃើញ​វីរុស​ឆ្លង​នេះ​” ។ ព្រះ​អង្គ​បាន​បង្ហាញ​រោគ​សញ្ញា​ស្រាល និង​នៅ​តែ​មាន​សុខភាព​ល្អជា​ធម្មតាទេ ។

អ្នកនាំពាក្យ បាន​និយាយ​បន្ត​ថា “ Camilla ភរិយា​របស់ព្រះ​អង្គ​ម្ចាស់​ឆាល ក៏​ត្រូវ​បាន​គេ​ធ្វើតេស្ត​ដែរ ប៉ុន្តែ​មិន​មាន​វីរុស​ទេ ។ ព្រះ​អង្គ​ម្ចាស់​និង​ភរិយា ​ខា​មី​ឡា កំពុង​ដាក់​នៅ​ដាច់​ដោយឡែក នៅ​ឯ​ប្រទេស​ស្កុ​ត​ឡេ​ន ​” ។

សេចក្ដីថ្លែងការណ៍ បាន​បន្ថែម​ថា “​យើង​មិន​អាច​ដឹង​ច្បាស់​ថា តើ​ព្រះ​អង្គ​ម្ចាស់ បាន​ឆ្លង​មេរោគ​នេះ មកពីប្រភពណា​ទេ ដោយសារ​ព្រះ​អង្គ​ម្ចាស់​ឆាល បាន​ជួប​មនុស្ស​ជា​ច្រើនតាម​ទី​សាធារណៈ ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ” ។

ព្រះ​មហាក្សត្រី អេ​លី​ហ្សា​បែ​តទី​២ អាយុ​៩៣​ឆ្នាំ និង​ស្វាមី គឺ​ព្រះ​អង្គ​ម្ចាស់​ហ្វី​លី​ព អាយុ​៩៨​ឆ្នាំ បាន​ដាក់រាជ្យ នៅ​ឯ​រាជវាំង Windsor Castle នៅ​ជាយ​ទីក្រុង​ឡុ​ង​ដ៍ នៅ​ថ្ងៃ​ទី​១៩ ខែមីនា ។

បច្ចុប្បន្ន​នេះ ប្រទេស​អង់គ្លេស​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន​ជាង ៨.០០០ នាក់​ហើយ មនុស្ស​ចំនួន ៤២២ នាក់​បាន​ស្លាប់ ។

សូម​ជម្រាប​ថា ថ្មី​ៗ​នេះ ព្រះ​អង្គ​ម្ចាស់​ឆាល (Prince Charles) បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Prince’s Trust Awards នៅ​ឯ​ទីក្រុង ឡុ​ង​ដ៍ កាលពី​ថ្ងៃ​ពុធ បាន​ចាប់​យក​កាយវិការ សំពះ នេះ​ជំនួស​ការ​ចាប់ដៃ ។

រជ្ជទាយាទ​នៃ​ចក្រភព​អង់គ្លេស និង​ជា​ព្រះ​អង្គ​ម្ចាស់​វេ​លស៍ (Prince of Wales) បាន​លើក​ព្រះ​ហស្ត សំពះ ភ្លាម​ៗ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ភ្លេចខ្លួន យក​ព្រះ​ហស្ត ទៅ​ចាប់​ជាមួយ​អ្នក​ដែល​បាន​ស្វាគមន៍ វត្តមាន​របស់​ព្រះ​អង្គ ។

វី​ដេ​អូ ព្រះ​អង្គ​ម្ចាស់​ឆាល មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ