ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​កំព្រា​រង​គ្រោះ​ដោយ​ម្ចាស់ផ្ទះ​ជា​ឧត្តម​សេនី​យ៏​​ស្រែ​កថា​ចោរ​ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ព្រួត​វាយរបួសធ្ងន់​ ​កំពុង​យកចិត្តទុកដាក់​ជួយ​សង្គ្រោះ​ពី​លោក​ជំទាវ​កិត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិត​និង​អាជ្ញាធរ​ខេត្ត

10 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​ការ​ស្រែ​កថា​ចោររបស់​ម្ចាស់ផ្ទះ​ដែល​មានទីលំនៅ​រាជធានី​ភ្នំពេញ និង​មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយទោ​ម្នាក់ ធ្វើ​ឱ្យ​ប្រ​ជា​ពល​រ​ដ្ឋ​ព្រួត​គ្នា​វាយ​ទៅ​លើ​យុវជនកំព្រា​ម្នាក់​ជា​កម្មករ ស្នាក់​នៅ​ក្នុងផ្ទះ​ខាងលើ​នេះ បណ្តាល​ឱ្យ​មាន​របួស​យ៉ាងធ្ងន់ធ្ងរ​កាលពី​ពេល​កន្លង​ទៅ ពេល​នេះ​យុវជន​កំព្រា​រូប​នោះ​​បាន​មក​ដ​ល់​ស្រុក​កំណើត​វិញ​ហើយ​នៅ ខេត្តកំពង់ឆ្នាំង ទាំង​ស​ភាពរវើរវាយ

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​ការ​ស្រែ​កថា​ចោររបស់​ម្ចាស់ផ្ទះ​ដែល​មានទីលំនៅ​រាជធានី​ភ្នំពេញ និង​មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយទោ​ម្នាក់ ធ្វើ​ឱ្យ​ប្រ​ជា​ពល​រ​ដ្ឋ​ព្រួត​គ្នា​វាយ​ទៅ​លើ​យុវជនកំព្រា​ម្នាក់​ជា​កម្មករ ស្នាក់​នៅ​ក្នុងផ្ទះ​ខាងលើ​នេះ បណ្តាល​ឱ្យ​មាន​របួស​យ៉ាងធ្ងន់ធ្ងរ​កាលពី​ពេល​កន្លង​ទៅ ពេល​នេះ​យុវជន​កំព្រា​រូប​នោះ​​បាន​មក​ដ​ល់​ស្រុក​កំណើត​វិញ​ហើយ​នៅ ខេត្តកំពង់ឆ្នាំង ទាំង​ស​ភាពរវើរវាយ និយាយ​មិនដឹង​មុខក្រោយ​ហើយ​ត្រូវ​បាន​អ​ជ្ញា​ធរ​ខេត្ត យកចិត្តទុកដាក់​ស្រាវជ្រាវ​រក និង​នាំមកកាន់​មន្ទី​ពេទ្យ​នៅ​ព្រឹក​ថ្ងៃ​ទី២៦ កញ្ញា​ ដើម្បី​ជួយ​ព្យាបាល និង​ជាមួយ​គ្នា​នេះ​មាន​សាខា កាកបាទក្រហម នាំ​យក នូវអំណោយ​មួយ​ចំនួន​ទៅ​ជួយ​ផង​ដែរ​។ ​

ក្រុម​គ្រួសារ​យុវជន​កំព្រា​ខាងលើ​នេះ​បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី២៦ កញ្ញា នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​នេះ​ថា ​យុវជន​រូប​នោះ​មានឈ្មោះ នី វ៉ា​ន់​ឌី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​ស្នឹ​ប ឃុំ​ប្រ​ស្នឹ​ប ស្រុក​ទឹកផុស ។ យុវជន​រូប​នោះ​មាន​បងប្អូន​កំព្រា​​​ចំនួន​១០​នាក់ ដែល​ពួក​គេ​រស់នៅ​ជាមួយបងបង្អស់ ឈ្មោះ នី គ្រី​ន អាយុ​៤៥​ឆ្នាំ ។ ​ប្រភព​ដដែល​​បន្ត​ថា យុវជន​រូប​នោះ​បាន​ចេញ​ទៅ​ធ្វើការ​ជា​កម្មករ​នៅ​​រាជធានី​ភ្នំពេញ​កាលពី​មួយ​ឆ្នាំ​មុន​ ដោយ​ពី​ដំបូង​ធ្វើ​ជា​កម្មករ​ឡ​នំប៉័ង បន្ទាប់​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង​ទៀត តែ​មិន​បានដឹង​ថា ទៅ​ធ្វើ​នៅ​ទីណា​ខ្លះ​ទេ ហើយ​ក៏​បាត់​ដំណឹង​ឈឹង​តែ​ម្តង ។ ស្រាប់តែ​នៅ​មុន​ភ្ជុំបិណ្ឌ​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​២២​ កញ្ញា ឃើញ​យុវជន​រូប​នោះ​មក​ដល់​ផ្ទះ​វិញ ក្នុង​សភាព​រវើរវាយ​និយាយ​មិន​ដឹងខុស​ត្រូវ និង​មិន​ចាំ​អ្វី​ទាំងអស់ ។ បន្ទាប់​មក​នៅ​យប់​ថ្ងៃ​ទី​២៥ កញ្ញា មាន​សមត្ថកិច្ច​និង​អាជ្ញា​មូលដ្ឋាន​បាន​ទៅ​ស្រាវជ្រាវ​រក និង​ព្រឹក​ឡើង​ថ្ងៃ​ទី​២៦​​កញ្ញា បាន​​ដឹក​មក​កាន់​មន្ទីរពេទ្យ​ដើម្បី​ឱ្យគ្រូពេទ្យជួ​យ​ព្យាបាល​តែ​ម្តង ។

គួររំលឹកថា យុវជ​នម្នាក់​ឈ្មោះ នី វ៉ា​ន់​ឌី អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅនៅ​ភូមិ​ប្រ​ស្នឹ​ប ឃុំ​ប្រ​ស្នឹ​ប ស្រុក​ទឹកផុស ​ខេត្តកំ​ពង់​ឆ្នាំង ត្រូវ​បាន​មនុស្ស​មួយ​ក្រុ​ម​វាយ ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​​ ​បន្ទាប់​ពី​លោក​ឧត្តម​សេនី​យ៍ទោ​​ជា​មន្ត្រីន​គរបាល​នៃ​ក្រសួង​មហា​ផ្ទៃ​ម្នាក់​និង​ភរិយា​បាន​បណ្តេញ​ចេញ​ពីក្នុង​ផ្ទះ ដោយ​​ចោទ​ប្រកាន់​​ថាបាន​លួចយក​អាវមួយ​។ ករណី​វាយ​យុវជន​ជា​ក្មេង​កំព្រា និង​ជា​​អ្នកបំរើ​ក្នុងផ្ទះ​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៨យប់ថ្ងៃទី​១៨ កញ្ញា​ នៅ​ផ្ទះ​គ្មានលេខ ​ក្រុម១៧ ​ភូមិ២ ​ផ្លូវលេខ១​៨៥Z ក្នុង​សង្កាត់ទំនប់​ទឹក ខណ្ឌ​ចំកា​រមន​ ៕

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព​