ឥណ្ឌា​ប្រកាស​បិទ​ប្រទេស ​ប្រជាជន​១៣០០​លាន​នាក់


ឥណ្ឌា​បាន​ប្រកាស​បិទ​ប្រទេស​ទាំងមូល​នៅ​ថ្ងៃ​ពុធ​នេះ ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩​។

សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​របស់​អង់គ្លេស​បាន​រាយការណ៍​ថា​ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក ណា​រិ​ន​ដ្រា មូ​ឌី ប្រកាស​បិទ​ប្រទេស​ទាំងមូល​ ដោយ​ចូល​ជា​ធរមាន​នៅ​ពាក់កណ្តាល​យប់​​ថ្ងៃ​ពុធ​នេះ​ហើយ​ ដែល​មាន​រយៈ​​ពេល​រហូត​ដល់​២១​ថ្ងៃ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​អោយ​ប្រជាជន​កុំ​ចេញពីផ្ទះ​នៅ​ក្នុង​រយៈ​​ពេល​នេះ ហើយ​កុំ​មាន ការ​​ភ័យ​ខ្លាច​។

ប៉ុន្តែ​មនុស្ស​ម្នា​បាន​នាំ​គ្នា​រួសរាន់​ទៅ​ទិញ​ឥ​វ៉ា​ន់ បន្ទាប់​ពី​មានការ​ប្រកាស​នេះ​។

ឥណ្ឌា​ចាត់វិធានការ​ហាម​ប្រជាជន​១៣០០​លាន​នាក់​ចេញពីផ្ទះ បន្ទាប់​ពី​កូ​វី​ដ​១៩​ បាន​រាលដាល​ច្រើន នៅ​ឥណ្ឌា​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។

អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ​នៅ​ឥណ្ឌា​បាន​ឡើង​ដល់​៥១៩​នាក់ ​ហើយ​អ្នក​ស្លាប់មាន​ចំនួន​១០​នាក់​ដោយ​សារ​មេរោគ​នេះ​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ bbc (កែ​សម្រួល​ដោយ ៖ បុប្ផា)

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ