ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មើល​ត្រូវ​អត់? លោក​ត្រាំ ធ្លាប់​ទាយ​មុន​ថា វីរុស​កូ​វី​ដ​១៩ នឹង​បាត់​ទៅ​វិញ ក្នុង​ខែមេសា

4 ឆ្នាំ មុន

វ៉ាស៊ីនតោន ៖ នៅ​សល់​តែ​៦​ថ្ងៃ​ទៀត នឹង​ដាច់​ខែមីនា នឹងចូល​ខែមេសា​ ឫចូលដល់​និទាឃ​រដូវហើយ​ ខណៈ​​រដូវ​រងារ​កំពុង​ឈាន​ដល់​ទី​បញ្ចប់ អ្នក​​ខ្លះ​រពឹង​ថា ជំងឺ​កូវីដ១៩​ ក៏​នឹង​សាប​រលាប​ទៅ​តាម​រដូវ​រងារ​ដែរ…

វ៉ាស៊ីនតោន ៖ នៅ​សល់​តែ​៦​ថ្ងៃ​ទៀត នឹង​ដាច់​ខែមីនា នឹងចូល​ខែមេសា​ ឫចូលដល់​និទាឃ​រដូវហើយ​ ខណៈ​​រដូវ​រងារ​កំពុង​ឈាន​ដល់​ទី​បញ្ចប់ អ្នក​​ខ្លះ​រពឹង​ថា ជំងឺ​កូវីដ១៩​ ក៏​នឹង​សាប​រលាប​ទៅ​តាម​រដូវ​រងារ​ដែរ ។​​​​ នៅ​ពេល​និយាយ​ដល់ចំណុចនេះ គេ​នឹង​ឃើញ​ដល់​ប្រធានាធិបតី​អា​មេ​រិ​ក​ភ្លាម កាលនោះ(រសៀល​ថ្ងៃ​អង្គារ ទី​១១ កុម្ភៈ ២០២០) លោក​ដូ​ណា​ល់ ត្រាំ (Donald Trump) ធ្លាប់​បាន​ព្យាករណ៍ ឫ​ទស្សនទាយ​ទុក​មុន​ថា ការ​រីក​រាលដាល នៃ​វីរុស​កូ​រ៉ូ​ណា (​លោក​ហៅ​កូ​រ៉ូ​ណា​វីរុស តែពេល​នេះ​គឺ COVID-19) វា​នឹង​បាត់​ទៅ​វិញ នៅ​ខែមេសា នេះ​បើ​តាម​វេ​ប​សាយ sputniknews

ពេលនោះ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ព្យាករណ៍​ថា COVID-19 នឹង​លែង​ជា​ការ​គំរាមកំហែង​ទៀត​ហើយ នៅ​ពេល​អាកាសធាតុ​ក្តៅ បាន​មក​ដល់ ដោយសារ​កម្ដៅ វីរុស​នេះ​នឹង​មិន​អាច​ទប់ទល់​នឹង​កម្តៅ​ពេល​ដែល​ចូល​ដល់​និទាឃ​រដូវ “​រដូវក្ដៅ​” នោះ​បាន​ទេ ។

​​លោក ដូ​ណា​ល់ ត្រាំ បាន​ព្យាករណ៍​បែប​នេះ នៅ​ក្នុង​ជំនួប​ជាមួយ​ក្រុម​អភិបាល​រដ្ឋ នៅ​ឯ​សេត​វិមាន ដោយ​លោក​បាន​លើក​ឡើង​ដូច្នេះ​ថា “​វីរុស ប្រភេទ​នេះ ជា​ទូទៅ នឹង​ត្រូវ​រលាយ​បាត់​ទៅ​វិញ នៅ​ពេល​អាកាសធាតុ​ឡើង​កម្ដៅ ខណៈ​មនុស្ស​ជា​ច្រើន ​ក៏​គិត​ដែរ​ថា «​នៅ​ដើម ឬ​អំឡុង​ខែមេសា វីរុស​ប្រភេទ​នេះ នឹង​បាត់​ទៅ​វិញ​ជា​មិន​ខាន​” វា​ជា​រឿង​ល្អ ។

​សូម​រម្លឹក​​(​ថ្ងៃ​ទី​១១ កុម្ភៈ​)​ថា ការ​ព្យាករណ៍​របស់​លោក ដូ​ណា​ល់ ត្រាំ គឺ​នៅ​ក្នុង​សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​វីរុស តែ​១២​ករណី​ប៉ុណ្ណោះ ខណៈ​នៅ​ក្នុង​ប្រទេស​ចិន ​នាពេលនោះ មាន​អ្នក​ឆ្លង​ជាង​៤២,៧០៨​នាក់ ។​

​ប៉ុន្តែ នា​បច្ចុប្បន្ន​នេះ (​ថ្ងៃ​ទី​២៥ មីនា​) ទូ​ទាំង​សហរដ្ឋអាមេរិក សរុប​ចំនួន​អ្នក​ឆ្លង​វីរុស​ កើនដល់ ៥៤,៩១៦ ករណី និង​មាន​អ្នក​ស្លាប់ ៧៨៤ នាក់​ហើយ ។​

​សូម​រង់ចាំ​មើល​ទាំងអស់​គ្នា តើ​ការ​ព្យាករណ៍​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ ថា នៅ​ដើម ឬ​អំឡុង​ខែមេសា​នេះ​ វីរុស​កូ​វិ​ដ​១៩ នឹង​បាត់​ទៅ​វិញ​ ​ពិតមែនឫ​ យ៉ាងណា ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ