ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេស​ចរណ៍រាប់ពាន់នាក់មក​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

9 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី ៖ ខេត្ត​មណ្ឌល​គិរី​បាន​នឹង​កំពុង​តែ​មាន​សក្ដា​នុពល​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេស​ចរណ៍​នា​ពេល​បច្ចុ​ប្បន្ន ​និ​ងបាន​ទាក់ទាញ​ចំណា​ប់អារម្ម​ណ៍ភ្ញៀវ​ទេសច​រណ៍​ជាតិ ​និងអន្តរ​ជាតិ​ រាប់ម៉ឺ​ននាក់​ក្នុង​មួយ​ឆ្នាំៗ​ ។ ហើយ​ក្នុងឱ​កាស​បុណ្យ​កាន់ ​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នាពេល​កន្លង​មកនេះ គេ​សង្កេត​ឃើញ​ថា​មាន​ភ្ញៀវ​ទេស​ចរណ៍​

ខេត្ត​មណ្ឌល​គិរី ៖ ខេត្ត​មណ្ឌល​គិរី​បាន​នឹង​កំពុង​តែ​មាន​សក្ដា​នុពល​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេស​ចរណ៍​នា​ពេល​បច្ចុ​ប្បន្ន ​និ​ងបាន​ទាក់ទាញ​ចំណា​ប់អារម្ម​ណ៍ភ្ញៀវ​ទេសច​រណ៍​ជាតិ ​និងអន្តរ​ជាតិ​ រាប់ម៉ឺ​ននាក់​ក្នុង​មួយ​ឆ្នាំៗ​ ។ ហើយ​ក្នុងឱ​កាស​បុណ្យ​កាន់ ​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នាពេល​កន្លង​មកនេះ គេ​សង្កេត​ឃើញ​ថា​មាន​ភ្ញៀវ​ទេស​ចរណ៍​មក​លេង​កម្សាន្ត​នៅ​ខេត្ត​មណ្ឌល​គិរី ​រាប់ពាន់​នាក់ ​ដោយ​សារ​តែខេត្ត​មួយ​នេះសំបូរ​ទៅដោយ​ភ្នំតូច-​ធំ រមណី​យ​ដ្ឋានធម្មជា​តិជាច្រើន​កន្លែង ​ពិសេស​គឺមាន ​អាកាស​ធាតុត្រ​ជាក់​ជាង​បណ្ដា​ខេត្តដ៏​ដៃទៀត ​ដែល​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចង់មក​គយគន់​ទិដ្ឋភាព​ពិតៗ​ក្នុងខេត្ត​មណ្ឌលគិរី ​។

រមណីយ​ដ្ឋានទឹក​ជ្រោះប៊ូ​ស្រាគឺ​ជាគោល​ដៅទីមួយ​ សម្រាប់​ភ្ញៀវ​ដែល​មកលេង​កម្សាន្ត​នៅខេត្ត​មណ្ឌល​គិរី ទាំង​ភ្ញៀវ​ជាតិ និ​ងអន្តរ​ជាតិ ដោយ​រមណីយ​ដ្ឋាន​មួយ​នេះ​មាន​ភាព​ស្រស់​ស្អាត​មិន​ចាញ់​រមណីយ​ដ្ឋាន​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ឡើយ ​ពិសេ​សគឺមាន​ទឹកធ្លាក់​ដ៏ទៅ២ដំណាក់​កាល ដែល​អាច​ឲ្យបង​ប្អូន​ភ្ញៀវ​ទេសចរណ៍​ងូត​លេង​កម្សាន្ត​យ៉ាង​សប្បាយ ​។ មិន​តែ​ប៉ុណ្ណោះ​ខេត្តមណ្ឌល​គិរីនៅ​មានរមណីយ​ដ្ឋាន​ធម្មជាតិ និង​វប្បធម៌​ចំនួន​១៧​កន្លែង​ផ្សេងទៀត ​ដែល​មាន​ភាព​ស្រស់​ស្អាត ​ខ្យល់ ​អាកាស​បរិសុទ្ធ ​ទឹកជ្រោះ​ដ៏ស្រស់​ត្រកាល រង់​ចាំ​ភ្ញៀវ​ទេសចរណ៍​គ្រប់​ពេល​វេលា ​។

លោក ​ងិន ​សុវិមាន​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបា​នឲ្យដឹង​ថា ក្នុងរ​យៈពេល​បីថ្ងៃចុង​ក្រោយ​គឺថ្ងៃទី​២២ ​២៣ និង​២៤​ នាឱ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះមាន​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្សាន្ត​នៅ​ខេត្ត​មណ្ឌល​គិរី សរុប​ចំនួន​៨០៤៤​នាក់ ​ក្នុងនោះ​ភ្ញៀវជាតិ​មាន​ចំនួន​៧៩៨៨​នាក់ ​ភ្ញៀវអន្តរ​ជាតិ​មាន​ចំនួន​៥៦​នាក់ ហើយ​តួលេខ​នេះ​បើ​ធៀប​ទៅនឹង​រយៈ​ពេល ដូច​គ្នាកាល​ពីឆ្នាំ២០១៣​កន្លងទៅ​ ឃើញ​ថាមាន​ការថយ​ចុះ សម្រាប់​ចំនួន​ភ្ញៀវ​ទេស​ចរ​ណ៍សរុប​គឺថយ​ចុះចំនួន​៩៦នាក់ ​ស្មើនឹង​១,១៧ភាគរយ​ ភ្ញៀវជាតិ​ថយចុះ​១,៤៩ភាគរយ​ ភ្ញៀវ​អន្តរជាតិ​កើន​ឡើង​៨០,៦៤ភាគរយ​។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ឲ្យដឹង​ថា កត្តា​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ក្នុង​ឱ​កាស​ភ្ជុំ​បិណ្ឌ​នេះថយ​ចុះ គឺអាច​មកពី​ភ្លៀង​ធ្លាក់​ច្រើន​ពេក ​ហើយ​មួយវិញ​ទៀត​គឺបង ប្អូ​នខ្លះគាត់​យល់​ច្រឡំ​ថា ផ្លូវ​ដែល​ឆ្ពោះម​កខេត្តមណ្ឌល​គិរីមាន​ការលំ​បាក ​តែតាម​ការ​ពិតចំពោះ​ស្ថាន​ភាព​ផ្លូវ គឺមាន​សភា ពងាយ​ស្រួល​ណាស់​ ។

សូម​រំលឹកផង​ដែរ​ថា ចំពោះ​បងប្អូន​ដែល​ធ្វើដំណើ​រមកលេង​ខេត្តមណ្ឌល​គិរី ចាប់​ពីចំណុច​ស្រុក​អូររាំង ឆ្ពោះ​មក​ ក្រុង​សែន​មនោរម្យ ​បងប្អូន​ប្រាក​ដជា​បាន​ប្លែកភ្នែក​ជាក់​ជាមិន​ខាន ដោយ​បាន​ឃើញ​ភ្នំតូច-​ធំ មើល​ទៅ​ខៀវ​ស្រងាត់​ លាត​សន្ធឹងដាច់​កន្ទុយភ្នែក ។