ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​៥ លើ​ពិភពលោក​ដែល​មាន​ករណី​ឆ្លង​វីរុស Covid-19 ឈានមុខ​គេ

4 ឆ្នាំ មុន

ប្រទេស​៥​នៅ​លើ​ពិភពលោក ដែល​មាន​ករណី​ឆ្លង​វីរុស Covid-19 ឈានមុខ​គេ គឺ​មាន​ប្រទេស​ចិន អ៊ី​តា​លី សហរដ្ឋអាមេរិក អេ​ស្ប៉ា​ញ និង​អ៊ី​រ៉​ង់ ប៉ុន្តែ​ប្រទេស​អ៊ី​តា​លី​ឈរ​ក្នុង​លំដាប់​ឈានមុខ​គេ…

ប្រទេស​៥​នៅ​លើ​ពិភពលោក ដែល​មាន​ករណី​ឆ្លង​វីរុស Covid-19 ឈានមុខ​គេ គឺ​មាន​ប្រទេស​ចិន អ៊ី​តា​លី សហរដ្ឋអាមេរិក អេ​ស្ប៉ា​ញ និង​អ៊ី​រ៉​ង់ ប៉ុន្តែ​ប្រទេស​អ៊ី​តា​លី​ឈរ​ក្នុង​លំដាប់​ឈានមុខ​គេ នៅ​លើ​ពិភពលោក ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​ជាងគេ ខណៈ​ប្រទេស​ចិន​មាន​មនុស្ស​ឆ្លង​វីរុស​នេះ​ច្រើន​ជាងគេ​ដែរ ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ចេញផ្សាយ​មុន​នេះ ។

ចំនួន​មនុស្ស​បាត់បង់​ជីវិត​បាន​កើនឡើង​ដល់ ១៨,៨៩១​នាក់​ហើយ ដោយសារ​វីរុស Covid-19 នៅ​ជុំវិញ​ពិភពលោក គិត​ត្រឹម​ថ្ងៃ​ពុធ ទី​២៥ ខែមីនា ឆ្នាំ​២០២០​នេះ ខណៈ​ដែល​អ្នកជំងឺ​វីរុស Covid-19 ចំនួន ១០៨,៨៧៩​នាក់ ក៏​បានជា​សះស្បើយ​ពី​វីរុស​នេះ​ដែរ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ Worldometer ។

ចំពោះ​កំណើន​នៃ​ការ​ឆ្លង​វីរុស Covid-19 បាន​កើនឡើង​ដល់​ចំនួន ៤២២,៦១៣​ករណី​ហើយ នៅ​ជុំវិញ​ពិភពលោក ដែល​អ្នកជំងឺ​វីរុស Covid-19 ចំនួន ២៨១,៧៤៨​នាក់ លក្ខណៈ​ជំងឺ​មធ្យម ស្មើនឹង ៩៦% និង​អ្នកជំងឺ​ចំនួន ១៣,០៩៥​នាក់ មាន​អាកា​រៈ​ជំងឺ​ធ្ងន់ធ្ងរ​ស្មើនឹង ៤% ៕