ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​កីឡាអូ​ឡាំ​ពិ​ក​​២០២០​នៅ​ទីក្រុង​​តូ​ក្យូ​ត្រូវ​​ពន្យារ​​ពេល

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​ទីបំផុត​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន និង​ប្រមុខ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​(International Olympic Commetee)​ លោក​ថូ​ម៉ាស់ បាច់​(Thomas Bach)​បា​នព​ន្យា​រ​ពេល​នៃ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្ដៅ​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​នា​ឆ្នាំ​នេះ​ដោយសារ​តែ​ការ​​រីករាលដាលនៃវីរុស​កូ​វី​ដ​-១៩ ។…

រាជធានី​ភ្នំពេញ ​៖ ​ទីបំផុត​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន និង​ប្រមុខ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​(International Olympic Commetee)​ លោក​ថូ​ម៉ាស់ បាច់​(Thomas Bach)​បា​នព​ន្យា​រ​ពេល​នៃ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្ដៅ​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​នា​ឆ្នាំ​នេះ​ដោយសារ​តែ​ការ​​រីករាលដាលនៃវីរុស​កូ​វី​ដ​-១៩ ។

តាម​ការ​គ្រោងទុក​ ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្ដៅ​ឆ្នាំ​២០២០​នៅ​ទីក្រុង​តូ​ក្យូ​នឹង​ធ្វើ​ពិធី​សម្ពោធ​បើក​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៤​ កក្កដា ​ឆ្នាំ​២០២០​នេះ ​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ New National Stadium ក្នុង​ទីក្រុង​តូ​ក្យូ​តែ​ម្ដង ​ប៉ុន្តែ​ពេល​នេះ​ទាំង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ​ទាំង​លោកថូ​ម៉ាស់ បាច់​ ដែល​ជា​ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​បាន​សម្រេច​លើក​ពេល​ទៅ​ប្រកួត​នៅ​ឆ្នាំ​២០២១​​ ។

ព្រឹត្តិការណ៍​នេះ​នឹង​មាន​អត្ត​ព​លិ​ក​ចូលរួម​ចំនួន​ប្រមាណ​១១.០៩១​នាក់ ​និង​កីឡា​ចំនួន​៣៣​ប្រភេទ​ ដែល​មាន​៣៣៩​វិញ្ញាសា​ត្រូវបាន​ត្រៀម​ដាក់​ឲ្យ​ប្រកួត​ ដែល​ក្នុង​នោះ​ប្រភេទ​កីឡា​កា​រា​តេ​ដែល​ជា​កីឡា​មាន​ដើម​កំណើត​នៅ​ប្រទេស​ជប៉ុន​នឹង​ត្រូវ​ដាក់​បញ្ចូល​ជា​ប្រភេទកីឡា​អូ​ឡាំ​ពិ​ក​លើក​នេះ​ទៀត​ផង ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ