អ្នកចាត់ការកាំភ្លើងធំ Arsenal ជាសះស្បើយពីវីរុសចង្រៃ Covid-19
អ្នកចាត់ការទូទៅក្លិបកាំភ្លើងធំ Arsenal លោក Mikel Arteta បានអះអាងថា ពេលនេះលោកបានជាសះស្បើយពីវីរុសឆ្លង Covid-19 ហើយ បន្ទាប់ពីរូបលោកបានក្លាយជាអ្នកចាត់ការដំបូងគេនៅ…
អ្នកចាត់ការទូទៅក្លិបកាំភ្លើងធំ Arsenal លោក Mikel Arteta បានអះអាងថា ពេលនេះលោកបានជាសះស្បើយពីវីរុសឆ្លង Covid-19 ហើយ បន្ទាប់ពីរូបលោកបានក្លាយជាអ្នកចាត់ការដំបូងគេនៅ…
អ្នកចាត់ការទូទៅក្លិបកាំភ្លើងធំ Arsenal លោក Mikel Arteta បានអះអាងថា ពេលនេះលោកបានជាសះស្បើយពីវីរុសឆ្លង Covid-19 ហើយ បន្ទាប់ពីរូបលោកបានក្លាយជាអ្នកចាត់ការដំបូងគេនៅ Premier League ដែលឆ្លងវីរុសនេះ កាលពីថ្ងៃទី១២ ខែមីនា កន្លងទៅ ។
បុគ្គលិកប្រហែល ១០០នាក់ នៅឯក្លិប រួមទាំងក្រុមឈុតធំ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ ចាប់តាំងពីអ្នកចាត់ការរូបនេះបានធ្វើតេស្តរកឃើញសញ្ញាវិជ្ជមាននៃវីរុស Covid-19 ព្រមទាំងបានផ្អាករាល់ការហ្វឹកហាត់ទាំងអស់របស់កីឡាករ កំឡុងពេលដែលការប្រកួតក្របខ័ណ្ឌ Premier League ត្រូវបានផ្អាកជាបណ្តោះអាសន្ន។

ទោះយ៉ាងណាលោក Mikel Arteta បានអះអាងថា ឥឡូវនេះរូបលោក មានសុខភាពល្អឡើងវិញហើយ បន្ទាប់ទទួលការព្យាបាលពីក្រុមគ្រូពេទ្យ នឹងត្រៀមត្រលប់មកកាន់ការងាររបស់ខ្លួនវិញ។
បុរសជនជាតិអេស្ប៉ាញ វ័យ៣៧ឆ្នាំរូបនេះ បាននិយាយថា «ខ្ញុំសុខសប្បាយណាស់ ឥឡូវនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានជាសះស្បើយហើយ ។ ៣ ទៅ ៤ថ្ងៃខ្ញុំចាប់ផ្តើមមានអារម្មណ៍ធូរស្បើយ និងមានកម្លាំងច្រើនជាងមុន»។ ដកស្រង់ចេញពីវេបសាយ ៖ BBC (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ