ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ណា​ដា និង​អូស្ត្រាលី​ប្រកាស​ដក​ខ្លួន​ចេញពី​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​២០២០

4 ឆ្នាំ មុន

ប្រទេស​កា​ណា​ដា និង​អូស្ត្រាលី ប្រកាស​មិន​ចូលរួម​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​២០២០ នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ប្រសិនបើ​ព្រឹត្តិការណ៍​នេះ​មិន​ព្រម​ពន្យារពេល ខណៈ​ដែល​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 កំពុង​តែ​បន្ត​កាន់តែ​ខ្លាំង ។ ប្រទេស​កា​ណា​ដា…

ប្រទេស​កា​ណា​ដា និង​អូស្ត្រាលី ប្រកាស​មិន​ចូលរួម​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​២០២០ នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ប្រសិនបើ​ព្រឹត្តិការណ៍​នេះ​មិន​ព្រម​ពន្យារពេល ខណៈ​ដែល​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 កំពុង​តែ​បន្ត​កាន់តែ​ខ្លាំង ។

ប្រទេស​កា​ណា​ដា បាន​អំពាវនាវ​ឱ្យ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) ពន្យារពេល​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​២០២០ នៅ​ទីក្រុង​តូ​ក្យូ ដោយ​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​មិន​បញ្ជូន​អត្ត​ព​លិ​ក​ណា​ម្នាក់​ទៅ​កាន់​ទីក្រុង​នេះ​ឡើយ ដោយសារ​តែ​ហានិភ័យ​ដែល​បង្ក​ឡើង​ដោយ​វីរុស Covid-19​។

សេចក្តីថ្លែងការណ៍​របស់ COC បាន​បញ្ជាក់​ថា «​យើង​ទទួលស្គាល់​ភាព​ស្មុគស្មាញ​ដែល​កើត​មាន​ជុំវិញ​ការ​ពន្យា​ពេល​ព្រឹត្តិការណ៍​នេះ​។ តែ​វា​គ្មាន​អ្វី​ដែល​សំខាន់​ជាង​សុខភាព និង​សុវត្ថិភាព​របស់​អត្ត​ព​លិ​ក និង​សហគមន៍​ពិភពលោក​ឡើយ​» ។

«​នេះ​មិនមែន​សំរាប់​តែ​សុខភាព​អត្ត​ព​លិ​ក​នោះ​ទេ គឺ​និយាយ​អំពី​សុខភាព​សាធារណៈ​។ ជាមួយនឹង​ការ​គ្របដណ្តប់​ដោយ​វីរុស Covid-19 និង​ហានិភ័យ​ដែល​ពាក់ព័ន្ធ​។ វា​មិន​មាន​សុវត្ថិភាព​សម្រាប់​អត្ត​ព​លិ​ក​របស់​យើង​ទេ រួម​និង​សុវត្ថិភាព​គ្រួសារ​របស់​ពួក​គេ និង​សហគមន៍​របស់​ប្រទេស​កា​ណា​ដា​ផង​ដែរ​»​។

ដោយឡែក​ប្រទេស​អូស្ត្រាលី ក៏​បាន​ប្រកាស​ដក​អត្ត​ព​លិ​ក​របស់​ខ្លួន​ចេញពី​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២០ ផង​ដែរ​កាល​ថ្ងៃ​ច័ន្ទ ខណៈ​ការ​ប្រកួត​កីឡា​ក្នុង​ប្រទេស​នេះ​ត្រូវ​បាន​ផ្អាក និង​លុប​ចោល​ដែល​ធ្វើ​ខាតបង់​ប្រាក់​ជា​ច្រើន ដែល​កើត​ចេញពី​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 ។

គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អូស្ត្រាលី (AOC) បាន​លើក​ឡើង​ថា ជាមួយនឹង​អត្ត​ព​លិ​ក​របស់​ខ្លួន​មិន​អាច​ហ្វឹកហាត់ ឬ​រៀបចំ​ពេលវេលា​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ហើយ​ខ្លួន​មិន​អាច​ធ្វើការ​ប្រមូលផ្តុំ​ក្រុម​អត្ត​ព​លិ​ក សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា​ខាង​មុខ​នេះ​ទេ​។

សូម​រំលឹក​ថា IOC បាន​សម្រេច​ទុក​ពេល​៤​ស​ប្តា​ហ៍​ក្នុង​ការ​ពិភាក្សា និង​សម្រេចចិត្ត​លើ​ជោគវាសនា​នៃ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​២០២០ នៅ​ទីក្រុង​តូ​ក្យូ​ ៕ (ដកស្រង់​ចេញពី Metro, Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ