ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសាធារណរដ្ឋ​កូរ៉េចេញ​ច្បាប់​ថ្មី​​ពលករ​គំរូ អាច​ពន្យា​សុពលភាព​បន្ត​ស្នាក់​នៅ​កូរ៉េ បាន​រហូត​ដល់​៥០​ថ្ងៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​បញ្ហា​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា COVID-19 ក្រសួង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ចេញ​ច្បាប់​ថ្មី​សម្រាប់​ពលករ​គំរូ អាច​ពន្យា​សុពលភាព​បន្ត​ស្នាក់​នៅ​កូរ៉េ បាន​រហូត​ដល់​៥០​ថ្ងៃ ពី​មុន​បាន​តែ​ជនជាតិ​ថៃ ,…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​បញ្ហា​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា COVID-19 ក្រសួង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ចេញ​ច្បាប់​ថ្មី​សម្រាប់​ពលករ​គំរូ អាច​ពន្យា​សុពលភាព​បន្ត​ស្នាក់​នៅ​កូរ៉េ បាន​រហូត​ដល់​៥០​ថ្ងៃ ពី​មុន​បាន​តែ​ជនជាតិ​ថៃ , ចិន​, និង​វៀតណាម​តែ​ប៉ុណ្ណោះ ឥឡូវ គឺ​អាច​ពន្យា​បាន​ទាំង​១៦​ប្រទេស​ដែល​បញ្ជូន​ពលករ​មក​បម្រើ​ការងារ​នៅ​កូរ៉េ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ។ នេះ​បើ​យោង​តាម​ផេ​ក ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ។

ក្រសួង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​បន្ត​ថា ពលករ​គំរូ​ដែល​ចប់​៤​ឆ្នាំ ១០​ខែ អាច​ដាក់​ពាក្យ​ស្នើ​សុំ​ពន្យា​ការ​ស្នាក់​នៅ​បន្ត ក្នុង​រយៈពេល​១​ខែ គិត​ត្រឹម​ថ្ងៃ​ចាកចេញ​ទៅ​ស្រុក​កំណើត ។ ក្នុង​ករណី​បងប្អូន​ពលករ​គ្មាន​កន្លែង​ស្នាក់​នៅ សូម​ទំនាក់ទំនង​មក​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ដោះស្រាយ​ជូន​បងប្អូន​អោយ​បាន​មក​ស្នាក់​នៅ​ឯ​ផ្ទះ​ស្នាក់​នៅ​បណ្តោះ​របស់​យើងខ្ញុំ ដែល​មាន​ទីតាំង​ស្ថិត​នៅ តំបន់​ស៊ូ​វ៉ុ​ន អាន​សាន ក្វា​ង​ជូ​ធំ និង​សា​សាង​ជាដើម ៕