ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UEFA ពន្យារពេល​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ទ្វីប​អ៊ឺ​រ៉ុ​ប

4 ឆ្នាំ មុន

សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) អាច​នឹង​អនុញ្ញាតអោយ​មានការ​ប្រកួត​វគ្គ​ជម្រុះ​តែ​មួយ​ជើង​ប៉ុណ្ណោះ (one-legged knockout) សម្រាប់​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League និង Europa…

សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) អាច​នឹង​អនុញ្ញាតអោយ​មានការ​ប្រកួត​វគ្គ​ជម្រុះ​តែ​មួយ​ជើង​ប៉ុណ្ណោះ (one-legged knockout) សម្រាប់​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League និង Europa League បន្ទាប់​ពី​បាន​សម្រេច​ពន្យារពេល​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ​ទាំងនេះ ដោយ​គ្មាន​ពេល​កំណត់​ដោយសារ​តែ​ការ​រីក​រាលដាល​ខ្លាំង​នៃ​វីរុស Covid-19 នៅ​ទ្វីបអឺរ៉ុប ។

តាម​ការ​គ្រោងទុក​របស់ UEFA ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Champions League, Europa League និង Women’s Champions League នឹង​ត្រូវ​បញ្ចប់​ទាំងអស់​នៅ​ចុងខែ​ឧសភា ប៉ុន្តែ​ដោយសារ​តែ​ការ​រីក​រាលដាល​ខ្លាំង ទើបត្រូវ​បាន​សម្រេច​ពន្យារពេល​ដោយ​គ្មាន​ពេល​កំណត់​។

មិន​ទាន់​មានការ​សម្រេចចិត្ត​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅឡើយ លើ​កាលបរិច្ឆេទ​ដែល​បាន​រៀបចំ​ឡើង​វិញ​។ ខណៈ​ដែល​ក្រុមការងារ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ស​ប្តា​ហ៍​មុន បាន​ធ្វើការ​អំពាវនាវ​នៅ​សន្និសីទ​ដែល​មាន​អ្នក​ពាក់ព័ន្ធ​នៃ​កីឡាបាល់ទាត់​អឺរ៉ុប ក្រោម​ការ​ដឹកនាំ​ដោយ​ប្រធាន UEFA គឺ​លោក Aleksander Čeferin នឹង​ធ្វើការ​វិភាគ​លើ​ជំរើស​ដែល​មាន​។ ក្រុម​នេះ​បាន​ចាប់ផ្តើម​ពិនិត្យ​លើ​កាលបរិច្ឆេទ ហើយ​សេចក្តីជូនដំណឹង​នឹង​ត្រូវធ្វើ​ឡើង​នៅ​ពេល​ក្រោយ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ