ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស្ប៉ា​ញសម្រេច​ផ្អាក​ការ​ប្រកួត​បាល់ទាត់​ទាំងអស់​ដោយ​គ្មាន​ពេល​កំណត់

4 ឆ្នាំ មុន

សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ (RFEF) បាន​សម្រេច​រាល់​ការ​ប្រកួត​បាល់ទាត់​ទាំងអស់​នៅ​ក្នុង​ប្រទេស​នេះ ជា​ពិសេស​ក្របខ័ណ្ឌ La Liga ត្រូវ​ផ្អាក​រហូត​ដល់​មានការ​ជូនដំណឹង​ពី​រដ្ឋាភិបាល ខណៈ​ពេល​ដែល​ប្រទេស​នេះ​កំពុង​តែ​វឹកវរ ដោយសារ​តែ​ការ​រីក​រាលដាល​ខ្លាំង​នៃ​វីរុស Covid-19…

សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ (RFEF) បាន​សម្រេច​រាល់​ការ​ប្រកួត​បាល់ទាត់​ទាំងអស់​នៅ​ក្នុង​ប្រទេស​នេះ ជា​ពិសេស​ក្របខ័ណ្ឌ La Liga ត្រូវ​ផ្អាក​រហូត​ដល់​មានការ​ជូនដំណឹង​ពី​រដ្ឋាភិបាល ខណៈ​ពេល​ដែល​ប្រទេស​នេះ​កំពុង​តែ​វឹកវរ ដោយសារ​តែ​ការ​រីក​រាលដាល​ខ្លាំង​នៃ​វីរុស Covid-19 ។

សូម​រំលឹក​ថា ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​របស់​ប្រទេស​អេ​ស្ប៉ា​ញ ត្រូវ​បាន​ផ្អាក ការ​ប្រកួត​ចំនួន​២​ស​ប្តា​ហ៍​រួច​មក​ហើយ​កាលពីដើម​ខែមីនា ហើយ​សម្រេច​បន្ត​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី​១១ ខែមេសា ស្រប​ពេល​ដែល​ប្រទេស​នេះ​កំពុង​ស្ថិត​ក្នុង​ភាព​អាសន្ន ប៉ុន្តែ​ពេល​នេះ​ការ​សម្រេចចិត្ត​ចុង​ក្រោយ​គឺ​ផ្អាក​ដោយ​គ្មាន​ពេល​កំណត់​។

សូម​បញ្ជាក់​ជូន​ថា​ គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០ នេះ​ចំនួន​អ្នក​ឆ្លង​វីរុស Covid-19 ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​បាន​កើនឡើង​ជាង ៣៥,០០០​ករណី ខណៈ​ដែល​អ្នក​​បាត់បង់ជីវិត​កើន​ដល់ ២,៣១១​នាក់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ