អ្នក​ធ្វើបុណ្យ​ទេវតា​មក​ចាំ​ទទួល​ពេល​ជិត​ស្លាប់


អំពើ​ល្អ​ឬ​អាក្រក់​ដែល​យើង​បាន​សាង​ពី​មុន​មក​នឹង​ឃើញ​នៅ​ពេល​ហៀបនឹង​ធ្វើ​មរណកាល ជាក់ស្តែង​ដូច​ឧបាសក​ម្នាក់​ឈ្មោះ​ធម្មិក​ឧបាសក​ជា​អ្នក​ដល់​ព្រម​ដោយ​កល្យាណ​ធម៌ នៅ​ពេល​ដែល​គាត់​ឈឺ​ជិត​ស្លាប់​នោះ គាត់​បាន​ប្រើ​ឱ្យ​កូនប្រុស​ស្រី​របស់​គាត់​ទៅ​និមន្ត​ព្រះសង្ឃ​មក​សូត្រធម៌​សូត្រ​ឱ្យ​គាត់​ស្តាប់ ។

នៅ​ពេល​ដែល​ព្រះសង្ឃ​កំពុង​តែ​សូត្រ​នោះ ធម្មិក​ឧបាសក​បានឃើញ​នូវ​ទេវ​រថ​មាន​ចំនួន​ជា​ច្រើន​ដែល​ពួក​ទេ​វ​តា​ទាំង​៦​ជាន់​នាំ​យក​មក​ចាំ​ទទួល​គាត់​ទៅ​កាន់​ឋាន​ទេវលោក​។ ពួក​ទេវតា​ទាំងឡាយ​បាន​អញ្ជើញ​ឱ្យ​គាត់​ទៅ​កើត​ក្នុង​ឋាន​ទេវលោក ។ ខណៈនោះ​ធម្មិក​ឧបាសក​បាន​និយាយ​អង្វរករ​នឹង​ពួក​ទេវតា​ថា ឈប់​ចាំ​សិន​ៗ ។

ឯ​ពួក​ភិក្ខុ​ទាំងឡាយ​បានឮ​ធម្មិក​ឧបាសក​និយាយ​ថា ឈប់​សិន​ៗ ដូច្នេះ​ហើយ ទើប​ឈប់​សូត្រធម៌ ហើយ​ចម្រើនពរ​សុំ​លា​និមន្ត​ត្រឡប់​ទៅ​វត្ត​វិញ​ ។

ពេល​ដែល​ពួក​ភិក្ខុ​បាន​និមន្ត​ត្រឡប់​ទៅ​វត្ត​អស់ហើយ ធម្មិក​ឧបាសក បានដឹង​ស្មារតី​ឡើង មិនឃើញ​ព្រះសង្ឃ​ក៏​សួរ​កូន​ថា ព្រះសង្ឃ​និមន្ត​ទៅ​ណា​អស់ហើយ ? ពួក​កូនប្រុស​ស្រី​បាន​ប្រាប់​គាត់​ថា ព្រះសង្ឃ​លោក​និមន្ត​ទៅ​វត្ត​អស់ហើយ ព្រោះ​ឪពុក​បាន​និយាយ​ថា ឈប់​សិន​ៗ​នោះ​អី​ ។

ធម្មិក​ឧបាសក​ក៏​ភ្ញាក់ខ្លួន​ព្រើត ហើយ​និយាយ​ទៅ​កាន់​កូន​ៗ​ថា ពុទ្ធោ ឪពុក​មិន​បាន​និយាយ​ឱ្យ​លោក​ឈប់​សូត្រធម៌​កាលណា ឪពុក​និយាយ​ជាមួយ​ពួក​ទេវតា ដែល​បាន​ចុះ​មក​ដើម្បី​យក​ឪពុក​ទៅ​នៅ​ឯ​ឋាន​ទេវលោក​ទេតើ នេះ​ហើយ​ជា​ផល​នៃ​ការ​ធ្វើបុណ្យ​ទុក ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ