ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់​ត្រឹម​ចៅហ្វាយស្រុក និង​មេឃុំ ម៉េច​ហ៊ាន​ជាមួយ​ផ្កាយ​បី (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មហាជន​ក៏​ដូច​ជា​មន្ត្រីរាជការ​មានការ​ហួសចិត្ត​ដែល​លោក​ផ្កាយ​បី​ម្នាក់​បាន​យក​គ្រឿងចក្រ​ទៅ​ជីក​ណ្តៅ​ដី​ក្នុង​ព្រែក​អូ​ស្មាច់​ដៃទន្លេ​វ៉ៃ​គោ យក​អាចម៍ដី​ចាក់​ហ៊ុម​ព័ទ្ធ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ និង​យក​អាចម៍ដី​ទៅ​ចាក់​រំលោភ​យក​ចំណី​ព្រែក និង​ផ្លូវលំ​សាធារណៈ​រួច​បិទផ្លូវ​សាធា​រណៈ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ដែល​មាន​ទំហំ​ប្រមាណ​៥​ហិ​កតា ក្នុង​នោះ​ហ៊ុម​ព័ទ្ធ​ធ្វើ​ជា​ស្រះ​ចំនួន​៦​ស្រះ និង​ចាក់​ដី​លើក​ជា​ភូមិ​គ្រឹះ និង​ផ្ទះ​ទឹកជា​រមណីយដ្ឋាន​ដែល​លោក​អភិបាលខេត្ត បាន​ឲ្យ​ផ្អាក​ម្តង​រួច​មក​ហើយ…

ខេត្តស្វាយរៀង ៖ មហាជន​ក៏​ដូច​ជា​មន្ត្រីរាជការ​មានការ​ហួសចិត្ត​ដែល​លោក​ផ្កាយ​បី​ម្នាក់​បាន​យក​គ្រឿងចក្រ​ទៅ​ជីក​ណ្តៅ​ដី​ក្នុង​ព្រែក​អូ​ស្មាច់​ដៃទន្លេ​វ៉ៃ​គោ យក​អាចម៍ដី​ចាក់​ហ៊ុម​ព័ទ្ធ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ និង​យក​អាចម៍ដី​ទៅ​ចាក់​រំលោភ​យក​ចំណី​ព្រែក និង​ផ្លូវលំ​សាធារណៈ​រួច​បិទផ្លូវ​សាធា​រណៈ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ដែល​មាន​ទំហំ​ប្រមាណ​៥​ហិ​កតា ក្នុង​នោះ​ហ៊ុម​ព័ទ្ធ​ធ្វើ​ជា​ស្រះ​ចំនួន​៦​ស្រះ និង​ចាក់​ដី​លើក​ជា​ភូមិ​គ្រឹះ និង​ផ្ទះ​ទឹកជា​រមណីយដ្ឋាន​ដែល​លោក​អភិបាលខេត្ត បាន​ឲ្យ​ផ្អាក​ម្តង​រួច​មក​ហើយ ដើម្បី​ដោះស្រាយ និង​ឲ្យ​គណៈកម្មការ​មន្ទីរ​ជំនាញ​ចុះ​វាស់វែង​ផល​ប៉ះពាល់​ដី​ព្រែក ដី​ចំណី​ព្រែក ដី​អូរ និង​ផ្លូវលំ​សាធារណៈ ក៏​ប៉ុន្តែ​ខណៈ​ពេល​អាជ្ញាធរ​កំពុង​មមាញឹក​ពិនិត្យ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ក្រុម​លោក​ផ្កាយ​បី បាន​បញ្ជា​ឲ្យ​គ្រឿងចក្រ​លួច​ធ្វើ​សកម្មភាព​ជីករណ្តៅ​ដី​ជ្រៅ​ដល់​ក្បាល​ប្រែ​តយ​ក​អាចម៍ដី​ចាក់​លុប​អូរ លុប​ចំណី​ព្រែក និង​ចាក់​លុប​ផ្លូវលំ​សាធារណៈ បិទផ្លូវ​យក​ធ្វើ​ជា​កម្មសិទ្ធិ​តែ​ម្តង​។

ករណី​នេះ​បាន​កើតឡើង​ពី​ថ្ងៃ​ទី​២០ ខែមីនា មក​ដល់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១១​ព្រឹក នៅ​ចំណុច​ស្ពាន​អូរ​ស្មាច់​ព្រែក​ទន្លេ​វ៉ៃ​គោ ដល់​ភូមិ​តា​ស្អាង ឃុំ​កំពង់ចម្លង ស្រុក​ស្វាយ​ជ្រំ ដែល​មាន​បណ្តោយ​ប្រមាណ​១​គីឡូម៉ែត្រ លើ​ផ្ទៃដី​ប្រមាណ​៥​ហិ​កតា​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ដែរ លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង បាន​មាន​ប្រសាសន៍​ថា លោក​បាន​ឲ្យ​លោក​អភិបាលស្រុក​ស្វាយ​ជ្រំ លោក​មេឃុំ​កំពង់ចម្លង និង​លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ចុះ​ទៅ​ឲ្យ​ផ្អាក​សកម្មភាព​ជីក​យក​អាចម៍ដី និង​ចាក់​យក​ចំណី​អូរ និង​ចំណី​ព្រែក​បន្ត​ទៅ​ទៀត រង់ចាំ​គណៈកម្មការ​ចុៈ​ពិនិត្យ​វាស់វែង​ពី​ផល​ប៉ះពាល់​ដី​ព្រែក​សាធា​រណៈ​ដែល​មាន​មន្ទីរ​ធនធានទឹក ។

ប្រភព​ដដែល​បន្ត​ថា តែ​មិន​នឹក​ស្មានថា គេ​ឆ្លៀតឱកាស​ពេល​អាជ្ញាធរ​មមាញឹក​ចុះ​ពិនិត្យ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ដើម្បី​ទប់ស្កាត់​វីរុស​កូ​វី​ដ​១៩ បែរជា​ពួក​គេ​ហ៊ាន​ធ្វើ​សកម្មភាព​បន្ត​ទៀត ដូច្នេះ​លោក​នឹង​ចុះ​ទៅ​ពិនិត្យ និង​ឲ្យ​លោក​មេឃុំ​និង​លោក​អភិបាលស្រុក ចុះ​ទៅ​ហាមឃាត់​ម្តងទៀត​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១២ ខែមីនា លោក​អភិបាល​ខេត្តស្វាយរៀង បាន​ចេញ​បញ្ជា​ឲ្យ​ឈ្មោះ ទេព​ចំរើន សាម​ឌី ឋានៈ​ឧត្តមសេនីយ៍ឯក ដែល​ជា​ម្ចាស់​ដី ដែល​មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ផ្អាក​សកម្មភាព​យក​គ្រឿងចក្រ​ជីករណ្តៅ​យក​អាចម៍ដី និង​ដឹក​យក​អាចម៍ដី​ចាក់​លុប​ចំណី​ព្រែក​ទន្លេ​វ៉ៃ​គោ ចំណុច​អូ​ស្មាច់​បន្ត​ទៀត ប៉ុន្តែ​ការ​ផ្អាក​បាន​តែ​មួយ​ចំអិន​កំពឹស ក៏​ឆ្លៀត​ឱកាស​អាជ្ញាធរ​រវល់​ករណី​ទប់ស្កាត់​វីរុស​កូ​វី​ដ​១៩ ពួក​គេ​លួច​ធ្វើ​សកម្មភាព​បន្ត​ទៀត ពិតជា​ផ្គើន​មែន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ