ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Lewandowski និង​ភរិយា​បរិច្ចាគ​១​លាន​អឺ​រ៉ូ ចូលរួម​យុទ្ធនាការ​ប្រឆាំង Covid-19

4 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​ឆ្នើម Robert Lewandowski របស់​ក្រុម Bayern Munich និង​ភរិយា​របស់​គេ​នាង Anna បាន​បរិច្ចាគ​ប្រាក់​ចំនួន ១​លាន​អឺ​រ៉ូ​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស…

ខ្សែប្រយុទ្ធ​ឆ្នើម Robert Lewandowski របស់​ក្រុម Bayern Munich និង​ភរិយា​របស់​គេ​នាង Anna បាន​បរិច្ចាគ​ប្រាក់​ចំនួន ១​លាន​អឺ​រ៉ូ​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស Covid-19​។

លោក Lewandowskis បាន​ប្រាប់​វេ​ប​សាយ Bild ថា «​យើង​ទាំងអស់​គ្នា​ដឹង​អំពី​ស្ថានភាព​ដ៏​លំបាក​នេះ ។ ប្រសិនបើ​យើង​អាច​ជួយ​នរណា​ម្នាក់​បាន សូម​ធ្វើ​វា​ភ្លាម ។ ស្ថានភាព​នេះ​ជះ​ឥទ្ធិពល​ដល់​យើង​គ្រប់​គ្នា ដូច្នេះ​យើង​ស្នើ​សុំ​ឱ្យ​អ្នក​ធ្វើ​តាម​ការ​ណែនាំ និង​ស្តាប់​អ្នក​ដែល​ស្គាល់​ច្បាស់​ពី​វា​ត្រូវ​»​។

ជាមួយ​គ្នា​នេះ មិត្ត​រួម​ក្រុម​របស់ Lewandowskis គឺ​កីឡាករ Leon Goretzka និង Joshua Kimmich ក៏​បាន​បង្កើត​មូលនិធិ​មួយ​ផង​ដែរ ដែល​មានឈ្មោះ​ថា We Kick Corona ដោយ​បាន​រៃ​អង្គាសប្រាក់​បាន​ច្រើន​ជាង ២,៥​លាន​អឺ​រ៉ូ ហើយ​សប្បុរសជន និង​ស្ថាប័ន​សង្គម​នានា​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ថវិកា​ពី​មូលនិធិ​នេះ​នៅ​លើ​គេហទំព័រ​របស់​មូល​និ​ធ​នេះ​ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ