ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​គ្រាន់តែ​ធ្វើ​រឿង​បែប​នេះ​សោះ រហូត​មាន​លុយរាប់​លាន​ដុល្លារ !

4 ឆ្នាំ មុន

ជា​ទូទៅ​ម៉ាស៊ីន​លក់​នំចំណី និង​ភេសជ្ជៈ​មិនមែន​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ណាមួយ​ទេ តែ​វា​ជា​កម្មសិទ្ធិ​របស់​មនុស្ស​ទូទៅ​ដូច​ជា​លោក ជេ​មី អី​បាន​នេស៍ (Jaime Ibanez) ដែល​មាន​អាយុ ១៩​ឆ្នាំ​ជាដើម ។…

ជា​ទូទៅ​ម៉ាស៊ីន​លក់​នំចំណី និង​ភេសជ្ជៈ​មិនមែន​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ណាមួយ​ទេ តែ​វា​ជា​កម្មសិទ្ធិ​របស់​មនុស្ស​ទូទៅ​ដូច​ជា​លោក ជេ​មី អី​បាន​នេស៍ (Jaime Ibanez) ដែល​មាន​អាយុ ១៩​ឆ្នាំ​ជាដើម ។ លោក​មាន​ម៉ាស៊ីន​ទាំងអស់ ២៥​គ្រឿង​នៅ ៨​កន្លែង​ក្នុង​តំបន់ Dallas-Fort Worth ក្នុង​សហរដ្ឋអាមេរិក ក្រោម​ឈ្មោះ​របស់​ក្រុមហ៊ុន​លោក​គឺ Vending Bites ។

យុវជន​ខាងលើ​បាន​ចែករំលែក​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ Vox ថា លោក​តែងតែ​ក្រោកពីដំណេក​ពី​ព្រឹក និង​បើក​កម្មវិធី​មួយ​លើ​ទូរស័ព្ទ​ឈ្មោះ​ថា MoMa ។ កម្មវិធី​នេះ​ផ្តល់​ជា​រូបភាព​នូវ​អ្វី​ដែល​ត្រូវ​បាន​ទិញ​ពី​ម៉ាស៊ីន​ទាំងអស់​របស់​លោក ។ បន្ទាប់​មក​លោក និង​មិត្ត​ស្រី​ដើរទៅ​ទិញ​ទំនិញ​ដើម្បី​យក​វា​ទៅ​ដាក់​លក់​ក្នុង​ម៉ាស៊ីន​របស់​លោក​វិញ ។ ជា​ទូទៅ​លោក​ត្រលប់​មក​ផ្ទះ​វិញ​នៅ​ម៉ោង ៤​ល្ងាច ។ ប៉ុន្តែ​ប្រ​ព​ភ​ចំណូល​របស់​លោក​ភាគច្រើន គឺ​មក​ពី​គណនី YouTube របស់​លោក ដែល​លោក​តែងតែ​បង្ហោះ​វី​ដេ​អូ​ចែករំលែក​អ្នកគាំទ្រ​ចំនួន ២៧៣,០០០​នាក់​ពី​ការងារ​ប្រចាំ​ថ្ងៃ​របស់​លោក ដែល​អនុញ្ញាត​ឲ្យ​លោក​រកបាន​ប្រមាណ ១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ ដែល​ស្មើនឹង​ចំណូល​ពី​ម៉ាស៊ីន​លក់ទំនិញ​របស់​លោក​គុណ​នឹង​បី ។

កាលពី​ឆ្នាំ ២០១៨ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ លោក​មាន​គម្រោង​ទៅ​រៀន​បន្ត​ផ្នែក​អចលនទ្រព្យ ។ ប៉ុន្តែ​មួ​យស​ប្តា​ហ៍​ក្រោយមក លោក​បានឃើញ​វី​ដេ​អូ​មួយ​ដែល​បង្ហាញ​ពី​បុរស​ម្នាក់​ធ្វើ​អ្វី​ដែល​លោក​កំពុង​តែ​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ ។ នៅ​សហរដ្ឋអាមេរិក មនុស្ស​ម្នាក់​ត្រូវ​តែ​មាន​បណ្ណ​បញ្ជាក់​ច្បាសលាស់​ទើប​អាច​ធ្វើ​ដូច​លោក​បាន ។

លោក​បាន​បន្ថែម​ទៀត​ថា ជា​ទូទៅ​លោក​អាច​រក​ចំណូល​បាន​ប្រមាណ​ពី ៦​ពាន់ ទៅ ៧​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​ពី​ម៉ាស៊ីន​ទាំង ២៥​គ្រឿង​របស់​លោក ប៉ុន្តែ​ប្រាក់​ចំណេញ​មាន​តែ ៣​ពាន់​ដុល្លារ​ទេ ។ លោក​បាន​បន្ត​ថា អ្វី​ដែល​ពិបាក​ជាងគេ​ក្នុង​អាជីវកម្ម​ផ្ទាល់ខ្លួន​មួយ​នេះ គឺ​នៅ​ពេល​ដែល​មាន​មនុស្ស​ហៅ​លោក​ឲ្យ​ទៅ​មើល​ម៉ាស៊ីន​ដែល​ខូច​ខណៈ​ដែល​លោក​កំពុង​តែ​សម្រាក​នៅផ្ទះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ