ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុសCOVID-19​ ធ្វើឱ្យ​អ្នកសៀម​រាប​​កើត​​ក្តី​បារម្ភ​​ ព្រោះម្នាក់ៗ​​ជាប់​​បំណុល

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​​​ត្រឹមថ្ងៃទី២៣ មីនា នេះ នៅ​ទីប្រជុំជន​តាម​ដងផ្លូវ​នានា​ក្នុង​ក្រុង​សៀមរាបមាន​សភាព​ស្ងប់ស្ងាត់ណាស់ ។ រយៈ​​​ពេលប៉ុន្មាន​ខែ​​ចុង​ក្រោយ​នេះ កំពុង​​ធ្វើ​ឱ្យ​អាជីវករ​លក់ដូរ​តាម​ផ្សារ​នានានិង​លក់​វត្ថុ​អនុស្សាវរីយ៍ក្នុង​ផ្សារ ,​ម៉ូតូ​កង់​បី…

ខេត្តសៀមរាប ៖ ​​​ត្រឹមថ្ងៃទី២៣ មីនា នេះ នៅ​ទីប្រជុំជន​តាម​ដងផ្លូវ​នានា​ក្នុង​ក្រុង​សៀមរាបមាន​សភាព​ស្ងប់ស្ងាត់ណាស់ ។ រយៈ​​​ពេលប៉ុន្មាន​ខែ​​ចុង​ក្រោយ​នេះ កំពុង​​ធ្វើ​ឱ្យ​អាជីវករ​លក់ដូរ​តាម​ផ្សារ​នានានិង​លក់​វត្ថុ​អនុស្សាវរីយ៍ក្នុង​ផ្សារ ,​ម៉ូតូ​កង់​បី , ម៉ូតូឌុប មានការបារម្ភ និងស្រែក​​ត្អូញត្អែរ​ដោយសារ​លក់​មិន​ដាច់ គ្មាន​អ្នក​ជិះ ក្រោយផ្ទុះ​វីរុសកូវីដ-១៩េនេះ​មក ។ ក្រឡេកមើល​តាម​​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាបដែល​តែង​តែមាន​​​ចរាចរណ៍​យ៉ាងច្រើន​កុះករនោះ ​ពេល​នេះ បាន​ប្រែ​​មកមាន​សភាព​ស្ងប់ស្ងាត់​ជាង​មុន​​ឆ្ងាយណាស់ ។ ​ក្រោយពី​ខេត្ត​សៀមរាប​ បាន​រក​ឃើញ​មនុស្ស​ចំនួន​២​នាក់មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ ​ក៏​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ទៅ​ថ្ងៃ​មុខ​យ៉ាង​ខ្លាំង ព្រោះ​​តែម្នាក់​ៗនៅ​ជាប់បំណុល​ធនាគារ​សឹង​ទាំងអស់​គ្នាទៅ​ហើយ ​។

ជាមួយបុរសម្នាក់​ឈ្មោះផល ​ជាអ្នក​​រត់​ម៉ូតូកង់ (ផាស់ស្អាប់) នៅ​មុខ​ផ្សា​រលើ​ធំ​ថ្មី មានទីលំនៅ​ក្នុង​សង្កាត់​ជ្រាវ ក្រុងសៀមរាប បាន​ឱ្យកោះសន្តិភាព​ដឹងថា រូប​លោកមានការ​ព្រួយបារម្ភ​ជា​ខ្លាំង បន្ទាប់​ពី​ក្រសួង​សុខាភិបាលបាន​រក​ឃើញ​បុរស​២​នាក់​(​ខ្មែរ​អាយុ​៣៨​ឆ្នាំ​ម្នាក់ និងជនជាតិ​ឥ​ស្លា​ម អាយុ​ជាង​៣០​ឆ្នាំ​ម្នាក់) មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩​ នៅ​ក្នុង​ក្រុង​សៀមរាប ។ ព្រោះ​សព្វថ្ងៃ​ រត់​ម៉ូតូអត់​សល់​លុយកាលពីមុនទេ ​ក្នុង​១​ថ្ងៃ ធ្លាប់​រកបាន​ពី​៦​ម៉ឺន​រៀល ទៅ​ដល់​១៥​ម៉ឺន​រៀល លុះមក​ដល់​ឥឡូវ រកតែ​១ម៉ឺន​រៀលសឹង​មិន​ចង់បាន​ផង​។

​លោក​បន្ត​ថា សព្វ​ថ្ងៃនេះ ក្នុង​ការ​ប្រកប​មុខរបរ​​រត់ម៉ូតូនេះ គឺ​ពី​មុនរូប​ខ្ញុំជា​អ្នក​រត់​ម៉ូតូឌុប​ទេ ដល់​ពេល​សន្សំ​លុយ​បាន​ល្មម​ក៏​រក​ទិញ ម៉ូតូកង់បីដោយបង់​រំ​លោះ ក្នុង​១​ខែ​បង់ជិត​«៣០០​ដុល្លារ»​ដែរ ណាមួយ​លុយ​ទិញ អង្ករ,​ម្ហូបនិង​ថ្លៃ​ភ្លើង និង​លុយ​កូន​ទៅ​រៀន​ ។​ ដល់​ពេល​មាន​កើតជំងឺ​វីរុស​កូ​វី​ដ​-១៩ទូ​ទាំង​ពិភពលោក ជា​ពិសេស ខេត្តសៀមរាប​ចំនួន​២​នាក់ផង​​នោះ ទើប​ធ្វើ​ឱ្យ​សាលា​ត្រូវ​បិទ​និង​គ្មាន​ភ្ញៀវ​ជិះ ប៉ុន្តែ​រក​រាល់ថ្ងៃ​បាន​សម្រាប់​ត្រឹម​ម្ហូប និងអង្ករ ចំពោះ​ថ្លៃបង់​អង្គការ​​វិញ​ គ្មាន​លុយ​ទេ​ខ្លាច​ថ្ងៃ​ណាមួយ អត់​លុយ​បង់​​មក​ដកហូត​យក​ម៉ូតូទៅ​វិញ​ទេ​។

ដោយឡែក លោកពូ ភី​រម្យ ជា​អ្នក​រត់​ម៉ូតូ កង់បីនៅ​ម្តុំ​ផ​ប់​ស្ទ្រី​ត បាន​រៀបរាប់ស្រ​ដៀងគ្នាដែរ​ថា សព្វថ្ងៃ រូបលោកមានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង មក​ស្នាក់​នៅ​ជួល​ផ្ទះ​គេ​នៅ​ម្តុំ​ផ្សារ​ក្រោម ។ បន្ទាប់​ពី​ក្រសួង​សុខា​ភិបាល បាន​រក​ឃើញ​បុរស​២​នាក់​(​ខ្មែរ​អាយុ​៣៨​ឆ្នាំ​ម្នាក់ និង ជនជាតិ​ឥ​ស្លា​ម អាយុ​ជាង​៣០​ឆ្នាំ​ម្នាក់ មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩​នៅ​ក្នុង​ក្រុង​សៀមរាប ភ្លាម ធ្វើ​ឱ្យ​គាត់​ក៏​ដូច​ជា​ពលរដ្ឋ និង អាជីវករ លក់ដូរ​នៅ​តាម​ផ្សារ​នីមួយ​ៗ​ក្នុង​ក្រុង​សៀមរាប មួយ​ចំនួនមានការ​ភ័យ​ខ្លាច មិនសូវ​ហ៊ាន​ចេញ​មក​ខាងក្រៅ​ផ្ទះ​ទេ ម្យ៉ាង​វិញ​ទៀត ពួក​គាត់​នៅ​តែ​ក្នុងផ្ទះ​រក្សា​អនាម័យ​ជា​ប្រចាំ​។

លោក​​បន្ត​ថា កាលពីមុន លោក​ធ្លាប់​រកបាន​យ៉ាងតិច ជាង​១០​ម៉ឺន​រៀល ដែរ ព្រោះ ដឹក​ភ្ញៀវ​ចម្រុះ ដល់​មាន​កើតជំងឺអា​កូ​វីត នោះ​មក ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​គាត់ សឹងរក​១​ម៉ឺន​រៀល ចូល​ផ្ទះ​មិន​បាន​ផង ណាមួយ​ជំពាក់​ធនាគារ​ផង​។ ​ដូច្នេះ​ លោកសំណូមពរ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ជួយឱ្យ​ខាង​ធនាគារទាំងអស់​នៅ​ក្នុង​កម្ពុជា មេត្តាសុំ​ឈប់​យក​លុយ២ ទៅ​៣​ខែ​នេះ​ទៅ ព្រោះ​រូប​លោកក៏​ដូច​ជា​អ្នករត់​ម៉ូតូ និងអាជីវករលក់ដូរ ទាំងអស់​នៅ​ក្នុង​ក្រុង​សៀមរាប សុទ្ធតែជំពាក់​ធនាគារ ។

ចំពោះ អ្នកស្រី ថា វី លក់​វត្ថុ​អនុស្សាវរីយ៍ សម្រាប់​ភ្ញៀវ​បរទេស នៅ​ក្នុង​ផ្សារ​ចាស់ ទល់មុខ​មាត់​ស្ទឹង​សៀមរាប បាន​រៀបរាប់​ថា សព្វ​ថ្ងៃនេះ ក្រុម​គ្រួសារ អ្នក ស្រី មិន​ចង់​ឱ្យមក​លក់ដូរ នាំ​គ្នា​នៅ​ក្នុងផ្ទះ ព្រោះ​សព្វ​ថ្ងៃនេះ គ្មាន​ភ្ញៀវ ដើរ​ដូច​មុន​ទេ ដោយសារ នាំ​គ្នា ខ្លាច​ជម្ងឺ កូ​វីត​១៩​នោះ ។ អ្នកស្រី បន្ត​ថា ចំពោះ​តូប លក់​វត្ថុ​អនុស្សាវរីយ៍ និង តូប លក់​សម្លៀក​បំពាក់ នៅ​ក្នុង​ផ្សារ​ចាស់​ទាំងអស់ បាន​បិទ​បណ្តើរ​ៗ​ហើយ ដោយសារ​សភាពការណ៍​រាល់ថ្ងៃស្ងាត់​ដូច​សេះ​។

នៅ​ក្នុង​ផ្សា​រលើ​ធំ​ថ្មី បាន​ប្រាប់​យ៉ាង​ខ្លី ថា លក់ដូរ​សព្វ​ថ្ងៃនេះ ជិត​ដាច់​បាយ​ហើយ សូម​តែ ម្យ៉ាង ឱ្យ​រដ្ឋាភិ​បាល​កម្ពុជា មេត្តា​ជួយ​ឱ្យ​ខាង​ធនាគារ ឈប់​ទា​លុយ​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ចំនួន​៣​ខែ​ផង គិត​ចាប់ពី​ខែ​៣​នេះ​ទៅ ​។ម្យ៉ាងវិញទៀត បើ​និយាយ​ពី​អ្នកលក់ត្រី និងលក់មាន់បាន​ត្អូញត្អែរថា សូម​ឱ្យ​ជំងឺ​កូ​វីត​១៩​នេះ ចៀស​ចេញ​ឱ្យ​ឆ្ងាយ​ពី​ខេត្តសៀមរាប​ទៅ ព្រោះកូនចៅ​ជិត​ដាច់​បាយ ហើយលក់​ក្នុង​មួយ​ថ្ងៃ បាន​តែ​មាន់​៣ ឬ ត្រី ២​គីឡូ​ប៉ុណ្ណោះ រឿង​អី​មិន​ដាច់​បាយ បើ​និយាយ​ពី​អង្ការ​វិញ ប្រហែល​គ្មាន​លុយ​ទេ ខែ នេះ ព្រោះ​លក់​មិន​ដាច់​ផង​។

ទោះជា​បែប​នេះ​ក្តី ប្រជាពលរដ្ឋក៏ដូច​ជា​អាជីវករទូ​ទាំង​ខេត្តសៀមរាប សំណូមពរ​ដល់​អាជ្ញាធរ​ធ្វើ​យ៉ាង​ណា ​មាន​វិធានការ​ទប់ស្កាត់​នឹង​ការពារ​វីរុស​នេះ ​កុំឱ្យ​មានការ​ឆ្លង​រាលដាល​ជា​បន្ត​ទៀត ដើម្បី​ការពារ​សុខ​ភាព សុវត្ថិភាព ប្រជាពលរដ្ឋ​ទាំងអស់ ចៀស​ឱ្យ​ផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។

អត្ថបទសរសេរ ដោយ