ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ខេត្តស្ទឹងត្រែង​ធ្វើជាកន្លែង​ពិនិត្យ និង​ព្យា​បាល​កូ​វី​ដ-​១៩

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្ត​​ស្ទឹង​ត្រែង​ ៖ យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងសុខាភិបាល​អំពី​​ការ​​រីក​រាលដាល​នៃ​​វីរុស​កូ​វី​ដ-១៩ នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា អាជ្ញាធរ​ខេត្តស្ទឹងត្រែង បាន​សម្រេច​ប្រើប្រាស់អគារ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តស្ទឹងត្រែង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​…

ខេត្ត​​ស្ទឹង​ត្រែង​ ៖ យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងសុខាភិបាល​អំពី​​ការ​​រីក​រាលដាល​នៃ​​វីរុស​កូ​វី​ដ-១៩ នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា អាជ្ញាធរ​ខេត្តស្ទឹងត្រែង បាន​សម្រេច​ប្រើប្រាស់អគារ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តស្ទឹងត្រែង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្វើ​កន្លែង​សម្រាប់​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ម៉ុម សា​រឿ​ន អភិបាលខេត្ត ក្នុង​ឱកាស​ដែរ​លោក​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​នៅ​អ​គារ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តស្ទឹងត្រែង ​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ នេះ​។

លោក ម៉ុម សា​រឿ​ន អភិបាលខេត្ត​បាន​បញ្ជាក់​ថា ការ​សម្រេច​យក​អ​គារ​មជ្ឈមណ្ឌល​គរុកោសល្យ​នេះ​មក​ប្រើប្រាស់ សម្រាប់​ធ្វើ​ជា​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ​ថែទាំ និង​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ដើម្បី​បញ្ចៀស​នូវ​ការ​ចម្លង​ក្នុង​សហគមន៍​ជាយថាហេតុ ។

​លោក​អភិបាល​ខេត្ត​បាន​បន្ថែម​ថា ក្នុង​នោះ រដ្ឋបាល​ខេត្ត​ក៏​បាន​បង្កើត នូវ​ការងារ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺ​កាចសាហាវ​មួយ​នេះ ព្រមទាំង​បាន​ជំរុញ​ដល់​មន្ទីរ​អង្គភាព ដែល​ពាក់ព័ន្ធ ពិសេស​មន្ទីរ​សុខាភិបាល​ដែល​ជា​សេនាធិការ ឲ្យ​រដ្ឋបាល​ខេត្ត​ត្រូវធ្វើ​យ៉ាងណា​ដាក់​ចេញ​នូវ​ទិស​ដៅ​ដោយ​បន្ត​លើកកម្ពស់​អនុវត្ត​យ៉ាង​សកម្ម​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​ប្រភេទ​ថ្មី​កូ​រ៉ូ​ណា ឬ កូ​វីដ-១៩ (covid-19) ដែល​កំពុង​កើត​មាន​ជាស​កល ដោយ​ធ្វើការ​យកចិត្តទុកដាក់​ណែនាំ​អប់រំ​ប្រជាពលរដ្ឋ អំពី​វិធានការ​នានា​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​covid-19 ឲ្យ​ទាន់​ពេលវេលា ។

គួរ​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ ខេត្តស្ទឹងត្រែង​​នៅ​​មិន​ទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​បាន​ឆ្លង​នូវវីរុសកូ​វីដ-១៩ នៅឡើយ​ទេ ​ខណៈគិតមក​​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី ២៣ មីនា ២០២០ រ​ក​ឃេ​ី​ញ​អ្នក​ផ្ទុកវីរុស​COVID-19 សរុប​ទាំងអស់​ចំនួន​៨៦​ករណី ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ