ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ណាស់​! ដឹក​តាម​ឡាន​ចូល​ចែក​ចាយ​​ក្នុង​ក្រុង ពេល​នេះ​អស់លក្ខណ៍​ហើយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ប្រឆាំង​បទ​ល្មើស​​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​ធ្វើការ​បង្ក្រាប​រថយន្ត​បា​ឡែ​ន​ដឹកឈើ​ល្មើសច្បាប់​១​គ្រឿង ខណៈ​កំពុង​ដឹក​យក​មក​លក់​ចាយ​ចាយ​ក្នុង​ក្រុង​សៀមរាប​។ ចំណែក​ម្ចាស់​រថយន្ត​ដឹកឈើ និង​បក្សពួក​បាន​នាំ​គ្នា​រត់​បាត់​អស់​ដោយ​បន្សល់​ទុក​រថយន្ត និង​បទល្មើស​នៅ​នឹង​កន្លែង​។ សេចក្តីរាយការណ៍​បន្ត​ថា…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ប្រឆាំង​បទ​ល្មើស​​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​ធ្វើការ​បង្ក្រាប​រថយន្ត​បា​ឡែ​ន​ដឹកឈើ​ល្មើសច្បាប់​១​គ្រឿង ខណៈ​កំពុង​ដឹក​យក​មក​លក់​ចាយ​ចាយ​ក្នុង​ក្រុង​សៀមរាប​។ ចំណែក​ម្ចាស់​រថយន្ត​ដឹកឈើ និង​បក្សពួក​បាន​នាំ​គ្នា​រត់​បាត់​អស់​ដោយ​បន្សល់​ទុក​រថយន្ត និង​បទល្មើស​នៅ​នឹង​កន្លែង​។

សេចក្តីរាយការណ៍​បន្ត​ថា ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​នេះ ធ្វើ​ឡើង​នៅ​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ជិត​វត្ត​ប្រាសាទ​ត្រាំ​នាគ ក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប​។

បើ​តាម​លោក​វរសេនីយ៍ទោ ម៉េ​ង សំណាង នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ល្មើសច្បាប់​នេះ​ដឹកនាំ​ដោយ​លោក​ផ្ទាល់ ក្រោម​ការ​បញ្ជា​ពី​លោក​ប្រធាន​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ ធា​រ៉ា ស្នងការ​រង​ទទួល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នង​ការដ្ឋាន​ខេត្ត សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ផង​ដែរ​។

លោក​បន្ត​ថា យោង​តាម​បទបញ្ជា​ផ្ទាល់​ពី​សំណាក់ លោក ទៀ សីហា អភិបាលខេត្ត​សៀម រាប បាន​ឲ្យ​សមត្ថកិច្ច​ចម្រុះ​នៃ​ខេត្ត បន្ត​បង្ក្រាប​បទល្មើស​ផ្សេង​ៗ​ក្នុង​ខេត្ត​ឱ្យ​មានការ​ថយ​ចុះ បើ​ទោះ​បីជា​នៅ​លើ​សាកលលោក និង​នៅ​ប្រទេស​កម្ពុជា ទទួល​រង​នូវ​មេរោគ កូ​វី​ដ​១៩ នេះ​ក្តី​។

លោក​បញ្ជាក់​ទៀត​ថា រថយន្ត​ដឹកឈើ​នេះ​ត្រូវ​បាន​កម្លាំង​របស់​លោក​អូស​យក​មក​ស្នង ការដ្ឋាន​ខេត្តសៀមរាប​រក្សា​ទុក ដើម្បី​ធ្វើការ​ប្រគល់​ឱ្យ​ខាង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ។ រីឯ​ម្ចាស់​បទល្មើស​ព្រៃឈើ កម្លាំង​ជំនាញ​កំពុង​សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ដើម្បី​ស្វែងរក​ចាប់ខ្លួន​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ​។

លោក​បញ្ជាក់​បន្ថែម​ថា រថយន្ត​បា​ឡែ​ន​នេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2S. 2432 ឈើ​ប្រភេទ​លេខ​១ មាន​ចំនួន​២២​ដុំ​ស្មើនឹង​១​ម៉ែត្រ​គីប ២​ផ្លាន​។ លោ​កប​បន្ថែម​ថា កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត នឹង​បន្ត​បង្ក្រាប​បទល្មើស​ផ្សេង​ៗ​ក្នុង​ខេត្តសៀម​រាប ឱ្យ​មានការ​ថយ​ចុះ និង​ធ្វើ​ទៅ​តាម​បទបញ្ជា​របស់​ថ្នាក់លើ​ដូច​ភ្លៀងរលឹម​ផង​ដែរ​។

សូម​បញ្ជាក់​ថា ក្រុម​អ្នក​ដឹកឈើ​ល្មើសច្បាប់​ទាំងនេះ គឺ​ពួក​គេ​ដឹក​លោតឆ័ត្រ​ចេញ​មក​ពី​ខេត្តព្រះ​វិហារ ឆ្លងកាត់​ស្រុក​ស្វាយ​លើ តាម​រថយន្ត​បា​ឡែ​ន​ជា​ច្រើន​គ្រឿង យក​មក​ចែកចាយ​ក្នុង​ដេប៉ូ​, រោង​​សិប្បកម្ម និង​សណ្ឋាគារ​នានា​ក្នុង​ខេត្តសៀមរាប​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ